Home / ព័ត៌មានអន្តជាតិ / កុមារាអាយុទើបតែ៤ឆ្នាំ ត្រូវបាត់បង់ជើងទាំងគូ ពេលកំពុងលេងក្នុងផ្ទះ

កុមារាអាយុទើបតែ៤ឆ្នាំ ត្រូវបាត់បង់ជើងទាំងគូ ពេលកំពុងលេងក្នុងផ្ទះ

ប្រទេស​យ៉េមេន៖ កុមារាឈ្មោះអេម៉េដ (Emad) ជាក្មេងម្នាក់ក្នុុងចំណោមកុមារយ៉េមេនរាប់ពាន់នាក់ ដែលរងគ្រោះថ្នាក់ដោយសារ​សង្រ្គាមដ៏រ៉ាំរ៉ៃរបស់ប្រទេសមួយនេះ។ តើពួកគេខុសអ្វី ទើបត្រូវមកទទួលរងគ្រោះក្រោមឥទ្ធិពលសង្រ្គាមបែបនេះ?

ស្ថិតក្នុងវ័យ៤ឆ្នាំ កុមារា​អេម៉េដកំពុងលេងយ៉ាងសប្បាយជាមួយនឹងបងប្រុសរបស់ខ្លួនឈ្មោះអេឌែល (Adel) ក្រោមដំបូលផ្ទះដ៏កក់ក្តៅរបស់ពួកគេ តែមួយប៉ព្រិចភ្នែកសោះ គ្រាប់ម៉ីស៊ីលឥតមេត្តាបានកម្ទេចផ្ទះ ព្រមទាំងជើងទាំងគូរបស់គេ​ទៀតផង។ អេឌែល​បានរៀបរាប់ថា “ពេលដែលគ្រាប់ម៉ីស៊ិលធ្លាក់ វាបានគ្រវែងខ្ញុំបោកទៅនឹងជញ្ជាំង ហើយប្អូនខ្ញុំគេបានដេកដួលនៅទីនេះ”។

ឪពុករបស់អេម៉េដ បានថ្លែងទាំងក្តុកក្តួលថា “ពេលខ្ញុំមកដល់ផ្ទះ អ្វីៗបានខ្ទេចខ្ទីអស់ទៅហើយ ផ្ទះរបស់ខ្ញុំស្រោចទៅដោយឈាម ខ្ញុំក្រលេកឃើញពូរបស់កូនខ្ញុំ លើកកំណាត់ជើងរបស់គេ ខ្ញុំទន់ជើងដួលទៅលើដីដោយមិនដឹងខ្លួន”។ តើអ្នកណាខ្លះអាចយល់ពីអារម្មណ៍របស់ម្តាយ ដែលឃើញខ្លួនរបស់កូនត្រូវដាច់ចេញជាបំណែកៗបែបនេះ?

អេឌែលបាននិយាយថា ប្អូនរបស់ខ្ញុំប្រែជាស្គម គ្រប់យ៉ាងរបស់វាបានប្រែប្រួលអស់ហើយទាំងរាងកាយ ចិត្តគំនិត និងអាកប្បកិរិយា។ វាចាប់ផ្តើមលេងវាយតប់ និងស្រែកខ្លាំងៗដាក់មិត្តរបស់វា។

យោងតាមភ្នាក់ងារអង្គការសហប្រជាជាតិ UNICEF បានឲ្យដឹងថា កុមារប្រមាណជា១០លាននាក់ ត្រូវរងការវាយប្រហារ​ ហើយ១.៦លាននាក់ត្រូវជំលៀសចេញពីទីលំនៅរបស់ខ្លួន។ នេះជាលទ្ធផលដែលកើតចេញពីសង្រ្គាម!!!

យោងគេហទំព័រ ៖ http://www.bbc.com/news/magazine-39379569

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …