Home / ព័ត៌មានអន្តជាតិ / កូនក្រមុំ ក្រៅមង្គលការ

កូនក្រមុំ ក្រៅមង្គលការ

ប្រទេសចិន៖ នាងម៉ៃ ជិន ក្នុងវ័យ២៨ឆ្នាំ បានសម្រេចចិត្តបំពេញក្តីបំណងរបស់ខ្លួន ដោយថតរូបក្នុងសំលៀកបំពាក់រៀបការ តែម្នាក់ឯង ព្រោះតែជំងឺមហារីកដ៏កាចសាហាវ ដែលគ្មានសង្ឃឹមថា នឹងអាចព្យាបាលបាននោះ។

នាងថ្លែងថា ” នៅពេលដែលជីវិតអ្នកដល់ដំណាក់កាលត្រូវរាប់ថយក្រោយទៅហើយនោះ អ្នកមានអារម្មណ៍ថា ពេលវេលារបស់ខ្លួននៅមិនយូរទេ។ ខ្ញុំតែងស្រម៉ៃរងចាំអ្នកណាម្នាក់ ចេញមុខជួយសម្រេចក្តីសុបិន្តរបស់ខ្ញុំ ដោយការថតរូបរៀបការជាមួយគ្នា។ តែពេលនេះ ខ្ញុំបានសម្រេចចិត្តបំពេញក្តីបំណងនេះដោយខ្លួនឯង”។  នាងបានរៀបរាប់ថា នាងបានជ្រើសម៉ូតរ៉ូប៤ ម៉ូតសក់ និងរបស់របរនានា​ដោយខ្លួនឯង។ អ្នកខ្លះនិយាយថា គួរថតរូបនៅក្នុងស្ទូឌីយ៉ូទៅបានហើយ តែនាងថា​ នាងចង់ឲ្យអ្វីៗដូចជាការពិត ទើបនាងត្រូវជួលឡាន ជួលកន្លែង និងអ្នកថត។ នាងថ្លែងទាំងក្តុកក្តួលថា “ពេលខ្ញុំលើកម្កុដមកពាក់ ខ្ញុំចង់យំខ្លាំងណាស់។ ពេលនេះខ្ញុំ បានសម្រេចបំណងចុងក្រោយ ដែលខ្ញុំតែងស្រម៉ៃជាយូរឆ្នាំមកហើយ”។

នាងត្រូវចាក់ថ្នាំ៣ដងក្នុងមួយសប្តាហ៍ និងត្រូវព្យាបាលគីម៉ូផងដែរ។ ពេលនេះ នាងមិនអាចឈរលើកជើងមួយ ដើម្បីស្លៀកខោបានទេ នាងត្រូវអង្គុយលើរទេះរុញ នាងមិនអាចដើរបានទេ ព្រមទាំងជ្រុះសក់អស់ទៀតផង។

នាងបានផ្តាំផ្ញើដល់មនុស្សគ្រប់រូបនៅលើលោកនេះ “​មិនថាអ្នកមានជំងឺ ឬក៏អ្នកមានសុខភាពល្អ ជីវិតយើងនេះមិនអាក្រក់នោះទេ។ ក្រៅអំពីការមានជីវិតនិងសេចក្តីស្លាប់ គ្រប់យ៉ាងសុទ្ធតែជារឿងតូចតាចណាស់។ អ្នកខ្លះបារម្មណ៍ពេលដឹងថាខ្លួនមានជំងឺបែបនេះ ពួកគេខ្វល់មិនដឹងថា គេអាចរស់បានដល់ពេលណា? តើគេអាចជាឬអត់? ខ្ញុំចង់ប្រាប់ថា ដោយសារតែយើងមិនអាចដឹងថាពេលណា ចឹងចូរកុំខ្វល់ពីវាអី យកចិត្តទុកដាក់តែលើអ្វីដែលកំពុងមានទៅបានហើយ“។

សូមជូនពរនាងឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ នឹងសូមឲ្យសុបិន្តនាងបានក្លាយជាការពិតក្នុងពេលឆាប់ៗ មានបុរសម្នាក់ចេះយល់ចិត្តនាង ស្មោះត្រង់ និងព្រមកាន់ដៃនាងអស់មួយជីវិត៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …