Home / ព័ត៌មានអន្តជាតិ / កូនខ្ញុំបានស្លាប់ក្នុងឆ្នាំ១៩៩៤ តែបេះដូងគេនៅតែដើរដល់ឆ្នាំ២០១៧

កូនខ្ញុំបានស្លាប់ក្នុងឆ្នាំ១៩៩៤ តែបេះដូងគេនៅតែដើរដល់ឆ្នាំ២០១៧

Nicholas Green បានក្លាយជាឈ្មោះពេញនិយមមួយនៅប្រទេសអ៊ីតាលី មិនថាជាទីកន្លែងឯកជន ឬសាធារណៈទេ រួមមានឈ្មោះផ្លូវ សាលារៀន សួនកំសាន្ត ផ្សារទំនើបជាដើម។ តើមានរឿងរ៉ាវបែបណា ពាក់ព័ន្ធនឹងការនិយមដាក់ឈ្មោះមួយនេះ?

នៅឆ្នាំ១៩៩៤ Nicholas Green ជាក្មេងប្រុសវ័យ៧ឆ្នាំម្នាក់ ជនជាតិអាមេរិក ជាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារការបាញ់ប្រហារ ដែលមិនបានដឹងខ្លួនជាមុន ពេលកំពុងរួមដំណើរកំសាន្តវិស្សមកាល ក្នុងប្រទេសអ៊ីតាលី ជាមួយឳពុកម្តាយនិងប្អូនស្រីរបស់គេ។ គ្រួសាររបស់ Nicholas មិនធ្លាប់មានទំនាក់ទំនងជាមួយក្មាន់កាំភ្លើងទាល់តែសោះ ប៉ុន្តែម្នាក់ក្នុងចំនោមក្មាន់កាំផ្លើងពីរនាក់ គឺជាអ្នកពាក់ព័ន្ធនឹងក្រុមសង្គមងងឹត។ Nicholas បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យបាន១ថ្ងៃ ដែលធ្វើឲ្យដំណើរកំសាន្តវិស្សមកាលរបស់គ្រួសារមួយនេះ ក្លាយទៅជាពិធីបុណ្យសពទៅវិញ។

ឳពុករបស់ Nicholas គឺលោក Reg Green បានឲ្យដឹងថា Nicholas ជាក្មេងឆ្លាតណាស់ មានទឹកចិត្តល្អ ទោះក្នុងកាលៈទេសៈណា ក៏កូនម្នាក់នេះគិតក្នុងផ្លូវល្អជានិច្ច។ ខ្ញុំជាអ្នកកាសែត ពេលខ្លះមានរឿងមិនល្អខ្លះ ធ្វើឲ្យខ្ញុំទប់ចិត្តមិនបាន តែNicholas គាត់ព្យាយាមយល់ពីបញ្ហា ហើយបានធ្វើឲ្យខ្ញុំធ្វើតាមកូនដែរ។ ហេតុផលទាំងអស់នេះ ទើបលោកនិងភរិយា សម្រេចចិត្តបរិច្ចាគអយៈយវៈ Nicholas ទុកជាការបំពេញទាន និងជម្រះនូវពៀរវេរារវាងគ្នានិងគ្នា។ រាងកាយរបស់Nicholas បានជួយសង្រ្គោះមនុស្សចំនួយ៧នាក់៖

  1. Andrea Mongiardo: ទទួលបានបេះដូង ដែលទើបតែស្លាប់ក្នុងឆ្នាំ ២០១៧នេះ
  2. Francesco Mondello: ទទួលបានភ្នែកម្ខាង
  3. Tino Motta: ទទួលបានគ្រលៀនម្ខាង
  4. Anna Maria Di Ceglie: ទទួលបានគ្រលៀនម្ខាង
  5. Maria Pia Pedala: ទទួលបានថ្លើម, នាងបានផ្តល់កំណើតកូនប្រុសម្នាក់ ដាក់ឈ្មោះថា Nicholas
  6. Domenica Galleta: ទទួលបានភ្នែកម្ខាង
  7. Silvia Ciampi: លំពែង ដែលគេបានឲ្យដឹងថា បានស្លាប់ប្រមាណជា ២-៣ឆ្នាំមុន

ការបរិច្ឆាគរាងកាយរបស់ Nicholas បានធ្វើឲ្យរំជួលចិត្តប្រជាពលរដ្ឋអ៊ីតាលី ។ ចាប់ពីពេលនោះមកវប្បធម៌នៃការបរិច្ឆាគរាងកាយ បានកើនឡើងជាលំដាប់។​ ក្នុងឆ្នាំ ១៩៩៣ អត្រាអ្នកបរិច្ឆាគមានត្រឹមតែ ៦,២នាក់ក្នុងចំណោម១លាននាក់ តែមកដល់ឆ្នាំ២០០៦ បានកើនដល់ ២០នាក់ ក្នុងចំណោម១លាននាក់។

លោក Reg បានបន្តថា គ្មានអ្វីដែលប្រសើរជាង ការមើលឃើញសរីរាង្គរបស់ Nicholas អាចមានប្រយោជន៍ជួយដល់ជីវិតជាច្រើននោះទេ។ លោកថា “កូនខ្ញុំស្លាប់់នៅឆ្នាំ១៩៩៤ តែបេះដូងគេនៅដើររហូតដល់ឆ្នាំ២០១៧”។

មកដល់ពេលនេះ ទូទាំងប្រទេសអ៊ីតាលី ទីតាំងដែលមានឈ្មោះNicholas មានលើសពី១២០កន្លែង ក្នុងនោះ ៥០កន្លែងជាឈ្មោះតំបន់និងផ្លូវ ២៧កន្លែងជាសួនកំសាន្ត ២៧ទៀតជាសាលារៀន ព្រមទាំងការសាងសង់ទីសក្ការៈ រំឭកដល់វិញ្ញាណក័ន្ធ​របស់Nicholas មានដល់ទៅ១៧កន្លែង៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …