Home / ព័ត៌មានអន្តជាតិ / កូរ៉េខាង​ជើងថា “អាមេរិក និងកូរ៉េខាងត្បូង ប៉ុនប៉ងធ្វើឃាតលោក Kim Jong Un”

កូរ៉េខាង​ជើងថា “អាមេរិក និងកូរ៉េខាងត្បូង ប៉ុនប៉ងធ្វើឃាតលោក Kim Jong Un”

​រដ្ឋាភិបាល​កូរ៉េខាង​ជើង​ចោទថា ​​រដ្ឋាភិបាល​ស.រ.អា ឃុបឃិតជាមួយនឹង​កូរ៉េខាង​ត្បូង​​ ប៉ុនប៉ង​ធ្វើឃាត​មេដឹកនាំ​ Kim Jong Un តែមិន​បាន​សម្រេច។

តាមរយៈរបាយ​ការ​ណ៍របស់ក្រសួង​សន្តិសុខ​កូរ៉េខាង​ជើង ​បាននិយាយ​ថា​ ខ្លួន​បានកកាយ​រក​និង​បំផ្លាញ​ដោយ​គ្មាន​ចិត្តមេត្តា នូវពួក​ភ្នាក់ងារ​​ចារកម្មស.រ.អា.និង​កូរ៉េខាង​ត្បូង ដែល​កូរ៉េខាង​ជើង​ហៅថាជាការឃុបឃិតគ្នា ដើម្បីផ្តួលរំលំខ្លួន។ ក្រសួងនេះ បានឲ្យដឹងថាស.រ.អា.និង​កូរ៉េខាង​ត្បូង កាល​ពី​ឆ្នាំ២០១៤ បាន​បង្ខិតបង្ខំ​ពល​រដ្ឋកូរ៉េខាង​ជើង​ម្នាក់ត្រកូល Kim (ក្នុងពេលដែល​គាត់​កំពុង​ធ្វើការ​ក្នុង​ប្រទេស​រុស្សី) ឲ្យប៉ុនប៉ង​ធ្វើឃាត​លោក Kim Jong Un ដោយបំពាក់នូវឧបករណ៍ទាក់ទិន​នឹង​ផ្កាយ​វិទ្យាសាស្ត្រ ដើម្បី​តាម​ដាន​សកម្មភាពរបស់​លោក ។ ពួក​ចារបុរស​ទាំង​នេះ​បាន​ទាក់ទង​ជា​មួយ ​លោកKim ម្តងទៀត ​ពេល​លោកត្រឡប់​ដល់ប្រទេសកូរ៉េខាង​ជើង​វិញដោយ​បានប្រាប់​លោក Kim ថា លោក​អាច​ប្រើអាវុធ​ជីវ​សាស្រ្ត​ដើម្បី​ធ្វើឃាត​លោក Kim Jong Un។

សេចក្តី​ថ្លែង​ការណ៍​​របស់​កូរ៉េខាង​ជើងនេះ មិន​បានផ្តល់សេចក្តី​ល្អិតល្អន់ ថា​តើ​ពួក​គេ​នឹងប្រព្រឹត្តឃាតកម្មនេះ​ដោយ​បែបណានោះទេ។ ទាក់ទងនឹងរឿងនេះ ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា. CIA ​បាន​ប្រកែក​មិន​ព្រម​ធ្វើអត្ថាធិប្បាយ លើ​ការ​ចោទ​ប្រកាន់​នេះទេ៕

ប្រភព៖ VOA

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …