Home / ព័ត៌មានក្នុងស្រុក / ចរាចរ / តារា ពេជ្រ អាវីហ្សា បើករថយន្ត​បុក​ម៉ូតូ​ខ្ទេច ​មនុស្ស​០២នាក់រងរបួសធ្ងន់

តារា ពេជ្រ អាវីហ្សា បើករថយន្ត​បុក​ម៉ូតូ​ខ្ទេច ​មនុស្ស​០២នាក់រងរបួសធ្ងន់

 

ភ្នំពេញ៖ មានហេតុការណ៍រថយន្តបុកម៉ូតូបានកើតឡើងនៅវេលាម៉ោង២និង១០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវសុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ប្រភពបានឲ្យដឹងថា ស្ថិតក្នុងសភាពស្រវឹងស្រឿងៗទាំងសងខាង កញ្ញា ពេជ្រ អាវីហ្សា តារាសម្ដែងល្បីស្រីស្អាត បានបើករថយន្តទំនើបទៅបុកជាមួយម៉ូតូជិះដោយបុរស២នាក់ បណ្ដាលឲ្យម៉ូតូ និងមនុស្ស ត្រូវរងរបួសធ្ងន់ និងខូចខាតយ៉ាងដំណំក្រោមកង់រថយន្ត។

សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងភាគីកញ្ញា ពេជ្រ អាវីហ្សា អាយុ២៥ឆ្នាំ មុខរបរជាតារាសិល្បៈ ស្នាក់នៅផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជិះរថយន្តម៉ាក ឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2141 និងភាគីម៉ូតូជិះដោយបុរស២នាក់ ម៉ាក Today ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864។

ប្រជាពលរដ្ឋឃើញហេតុការណ៍ ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺយុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវសុធារស ពីត្បូងទៅជើងក្នុងសភាពស្រវឹងស្រឿងៗរ៉េពេញផ្លូវលឿនល្មម។ ខណៈមកដល់កន្លែងកើតហេតុដែលក្បែរប៉ុស្ដិ៍ប៉ូលិសសង្កាត់ទន្លេបាសាក់នោះ ស្រាប់តែទៅបុកជាមួយរថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា ដែលបើកបរពីត្បូងទៅជើង(បញ្ច្រាស) ក្នុងល្បឿនលឿនដូចគ្នា ធ្វើឲ្យរថយន្តអូសម៉ូតូនៅពីក្រោមជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសទាំងពីរ រងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តារាសម្ដែងស្រីស្អាតមិនបានទៅណាទេ គឺនៅទទួលខុសត្រូវតាមផ្លូវច្បាប់ ពោល គឺកញ្ញា អាវីហ្សា បានចុះពីរថយន្តក្នុងសភាពស្រវឹងស្រឿងៗដូចគ្នា រង់ចាំការដោះស្រាយ។ ប៉ុន្តែដោយភាគីម៉ូតូរងរបួសធ្ងន់ សមត្ថកិច្ចក៏ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ៕ផ្តល់សិទ្ធដោយ​ : vd7news

Loading...

Check Also

ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានដឹងថា មានកូនព្យុះមួយឈ្មោះថា តាឡាស ជាព្យុះទី៤ប្រចាំឆ្នាំ២០១៧នេះ កំពុងស្ថិតក្នុងសមុទ្ទចិនខាងត្បូង។ កូនព្យុះនេះនឹងភ្ជាប់ខ្លួនទៅនឹងសម្ពាធទាប លាតសន្ធឹងលើអាងទន្លេមេគង្គក្នុុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ កក្កដា ២០១៧នេះ។ ដោយឡែកនៅកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ …