Home / ព័ត៌មានអន្តជាតិ / ក្តៅៗ! យ៉ាងហោច២២នាក់ស្លាប់ ៥៩នាក់រងរបួស

ក្តៅៗ! យ៉ាងហោច២២នាក់ស្លាប់ ៥៩នាក់រងរបួស

តាមរយៈសារព័ត៌មានប៊ីប៊ីស៊ី បានឲ្យដឹងថា យ៉ាងតិចក៏មានមនុស្ស២២នាក់បានស្លាប់ (ក្នុងនោះក្មេងវ័យអាយុក្រោម១៦ឆ្នាំមាន១២នាក់) ៥៩នាក់រងរបួស និងមួយចំនួនទៀតកំពុងបាត់ខ្លួននៅឡើយ ក្រោមព្រឹត្តការណ៍បន្ទុះគ្រាប់បែកអត្តឃាត កាលពីយប់ថ្ងៃច័ន្ទនេះ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០កន្លះយប់ថ្ងៃទី២២ ឧសភា ២០១៧ នៅចុងបញ្ចប់នៃកម្មវិធីប្រគុំតន្ត្រីរបស់អ្នកចម្រៀងល្បីឈ្មោះអាមេរិក  Ariana Grande ស្ថិតក្នុងក្រុងម៉េនឆេសស្ទ័រ Manchester ចក្រភពអង់គ្លេស។ ប៉ូលីសបានឲ្យដឹងថា បុរសដែលជាជនបង្ករបានស្លាប់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពបន្ទុះគ្រាប់បែកឆ្នៃ។ អ្នករងរបួស៥៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាល​នៅតាមមន្ទីពេទ្យ៨កន្លែង នៅជុំវិញទីក្រុងនេះ ដោយប្រើប្រាស់រថយន្តសង្រ្គោះបន្ទាន់ចំនួន៦០គ្រឿង។

អាជ្ញាធរបានប្រកាសពីលេខទូរស័ព្ទ និងប្រព័ន្ធបញ្ជូនសារខ្សែរពិសេស សម្រាប់អ្នកបាត់សាច់ញាតិរបស់ខ្លួន។ សាក្សីបានឲ្យដឹងថា រឿងហេតុកើតឡើងភ្លាមៗ បន្ទាប់ពីការចាកចេញរបស់អ្នកចម្រៀងវ័យ២៣ឆ្នាំ ដែលក្លាយខ្លួនពីតារា និងមានការគាំទ្រយ៉ាងសម្បើមពីស្រទាប់យុវវ័យ Ariana Grande។ នាងបានបង្ហាញនូវអារម្មណ៍ក្តុកក្តួល តាមរយៈគណនីtweeted របស់នាងថា “នាងខូចចិត្តនិងសោកស្តាយខ្លាំងណាស់ មិនដឹងថាត្រូវនិយាយយ៉ាងណា…”។

នៅពេលនេះ គេកំពុងស៊ើបអង្កេតថាតើជនបង្ករធ្វើឡើងក្នុងចេតនាផ្ទាល់ខ្លួន ឬមានបណ្តាញនៅពីខាងក្រោយ៕

 

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …