Home / កម្មវិធីសំខាន់ / ក្តៅៗ! អ្នកណាខ្លះចង់បានភ្នាក់ងារសម្ងាត់?

ក្តៅៗ! អ្នកណាខ្លះចង់បានភ្នាក់ងារសម្ងាត់?

ប្រមាណជា១ម៉ោងមុននេះ គេហទំព័រ BBC បានបង្ហាញពីកម្មវិធីដ៏ថ្មីស្រឡាងមួយ ដែលមានឈ្មោះថា “Naked selfie-detecting app”។ កម្មវិធីនេះត្រូវបានគេ បង្កើតឡើង ក្នុងគោលបំណងជួយដល់មាតាបិតា តាមដានដល់់សុវត្ថិភាពកូនៗរបស់ពួកគេ ដោយកម្មវិធីនេះនឹងឲ្យសញ្ញាទៅឪពុកម្តាយ ពេលដែលកូនគេថត ឬទទួលសារជារូបភាពអាក្រាត ឬស៊ិចស៊ីជ្រុល។

លោក Daniel Skowronkso, អ្នកបង្កើតកម្មវិធីនេះ បានឲ្យដឹងថា “វាមានលក្ខណៈសមញ្ញ ជាដំបូងវាកំណត់រូបរាងមនុស្ស នៅពេលដែលវាកំណត់បានថាជារូបរាងមនុស្សរួច វាហ្នឹងកំណត់រូបរាងស្បែកមនុស្ស។ ក្នុងន័យនេះ លោកចង់មានន័យថា កម្មវិធីនឹងចាប់យករូបភាពដែលផ្ទៃសាច់ច្រើន។ លោកបញ្ជាក់ថា នៅជំហានដំបូងនេះ ភាពសុក្រិតមានត្រឹមតែ៩៦%តែប៉ុណ្ណោះ។ ជំហានបន្ទាប់ លោកនឹងធ្វើឲ្យកម្មវិធីនេះអាចកំណត់តួភេទ ដើម្បីជាការបង្កើនទំនុកចិត្តដល់អាណាព្យាបាល។  លោកក៏បានឲ្យដឹងពីការលំបាក ដោយត្រូវកំណត់ភាពខុសគ្នានៃរូបរាង និងទំហំ តែលោកសន្យាថា នឹងបន្តកិច្ចប្រឹងប្រែងឲ្យកម្មវិធីមួយនេះ កាន់តែទទួលបាននូវទំនុកចិត្តបន្ថែមទៀត។

កម្មវិធីនេះ មិនអាចកំណត់បានទេក្នុងករណីការថតរូបពីកញ្ចក់ ឬក៏រូបដែលគេថតចេញពីអេក្រង់កុំព្យូទ័រនិងទូរស័ព្ទ៕

Loading...

Check Also

រឿងភាគយុវវ័យរបស់Netflix ក្លាយជាវិបត្តិសង្គមទូទាំងពិភពលោក

អ្នកជំនាញផ្នែកសុខភាពគំនិត និងក្រុមអ្នកការពារអំពើឃាតកម្ម នៅប្រទេសអូស្រ្តាលី បានព្រមានថារឿង “ហេតុផល១៣យ៉ាង​ (13 Reasons Why)” ដែលជាខ្សែភាពយន្តភាគយុវវ័យរបស់ Netflix អាចជះឥទ្ធិពលមិនល្អ ដល់ឥរិយាបទអ្នកទស្សនា ជាពិសេសសិស្សក្នុងវ័យជំទង់។ រឿងមួយនេះ ដើមឡើយជារឿងភាគដ៏ពេញនិយមរបស់អាមេរិក …