Home / កំសាន្ត / កំប្លែង / គួរចេះសន្សំសំចៃ…

គួរចេះសន្សំសំចៃ…

ថ្ងៃមួយក្មួយស្វិតរស់នៅស្រុកស្រែ មកសួរសុខទុក្ខពូកំណាញ់រស់នៅទីក្រុង។ ពេលយប់ទំនេរពីការងារ ពូក៏ជជែកលេងជាមួយក្មួយ៖

ពូកំណាញ់៖ យើងជជែកលេងអញ្ចឹង មិនបាច់បើកភ្លើងទេ កុំឲ្យអស់ថ្លៃភ្លើង។

ក្មួយស្វិត៖ បាទពូ

ការជជែកបានបញ្ចប់ពូកំណាញ់ប្រុងបើកភ្លើង ដើម្បីមើលផ្លូវទៅបន្ទប់គេង។

ក្មួយស្វិត៖ ឈប់សិនពូ! ចាំខ្ញុំស្លៀកខោសិន ព្រោះស្លៀកខោក្នុងទីងងឹត ធ្វើឲ្យសិកអត់ប្រយោជន៍។

ពូកំណាញ់៖ អ៎មែន! ពូគិតមិនដល់ដូចឯង ពូគួរតែរៀនពីឯងហើយ៕

 

Loading...

Check Also

ជ្រើសមួយណាទើបល្អជាងគេ?

បន្ទាប់ពីអាហារពេលល្ងាចរួច គ្រួសារលោកគិត បានអង្គុយមើលទូរទស្សន៍ជុំគ្នា។ មិនដឹងជាហេតុអី ស្រាប់តែទូរទស្សន៍គ្មានសម្លេង មានតែរូប។ កូនស្រីពៅ៖ ម៉ាក់ៗ! សុខៗម៉េចបានជាគ្មានសម្លេងចឹង? កូនប្រុសច្បង៖ ធ្វើយ៉ាងម៉េចទៅប៉ាម៉ាក់ កំពុងតែល្អមើលផង … 😥  ប្រពន្ធ៖ កូនម៉ាក់ទាំងពីរនៅឲ្យស្ងៀមសិន …