Home / Uncategorized / គួរថែទាំភ្នែកបែបណានៅរដូវក្តៅ?

គួរថែទាំភ្នែកបែបណានៅរដូវក្តៅ?

ភ្នែកជាកាយវិញ្ញាណមួយដ៏សំខាន់សម្រាប់មនុស្សនិងសត្វនានា។ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ជាពិសេស ដើម្បី បញ្ជៀសពី ជំងឺ ភ្នែក ផ្សេងៗ ដែលងាយ នឹង កើត ឡើងនៅ ក្នុុង រដូវ ក្តៅ ។ តើ លោក អ្នក គួរ ថែ រក្សា ភ្នែកបែប ណា?

ជំងឺ ភ្នែក ស្ងួត ជំងឺ កន្ទុយ ថ្លែន និង ជំងឺ ភ្នែក ក្រហម គឺ ងាយ កើត ណាស់ នៅ ក្នុង រដូវ ក្តៅ។ តើ អ្វីជាមូលហេតុ ?

  • ជំងឺ ភ្នែក ស្ងួត៖  បណ្ដាល មក ពី កម្រិត បរិមាណ ទឹក ភ្នែក ដែល ចិញ្ចឹម ភ្នែក មិន គ្រប់គ្រាន់។ ជំងឺ នេះ អាច កើត មាន ចំពោះ មនុស្ស គ្រប់ វ័យ ពិសេស ស្ត្រី ដែល អស់ រដូវ។ ជា ធម្មតា ទឹក ភ្នែក ផលិត ចេញ ពី ក្រពេញ តូចៗ នៃ ភ្នាស ភ្នែក និង ក្រពេញ ត្របក ភ្នែក។ នៅ ពេល ការ ផលិត ទឹក ភ្នែក ធ្លាក់ ចុះ ដែល អាច ធ្វើ ឲ្យ លោក អ្នក រមាស់ ភ្នែក រកាំ ភ្នែក ដូច កម្ទេច ចូល ភ្នែក ចាញ់ ពន្លឺ និង អាច បណ្ដាល ឲ្យ មើល រូបភាព ផ្សេងៗ មិន បាន ច្បាស់ ល្អ និង ឃើញ ពណ៌ ស អន្លាយ រកាំ ក្រហាយ មាន ទឹក ភ្នែក ហូរ ម្តងម្កាល និង មាន អាការៈ ឈឺ អួល ក្នុង គ្រាប់ ភ្នែក។ ការ ប្រែប្រួល បរិស្ថាន ដោយ ការ ឡើង កម្ដៅ ខ្លាំង ការ ប៉ះ ខ្យល់ ខ្លាំង ការ ប៉ះ ខ្យល់ ម៉ាស៊ីន ត្រជាក់ ការ ស្ថិត នៅ មុខ កង្ហារ ឬ ការ ធ្វើ ដំណើរ ទៅ ណា មក ណា ដោយ មិន ពាក់ វ៉ែនតា ការពារ កម្ដៅ ថ្ងៃ ការ បណ្តោយ ឲ្យ ខ្យល់ និង ដី ហុយ ចូល ភ្នែក គឺ ជា ហេតុ អាច បណ្ដាល ឲ្យកើត ជំងឺ ភ្នែក ស្ងួត។ ការ ពាក់ ខោនធិក ឡែន (Contact lens) លើ កែវ ភ្នែក យូរ និងមិន មាន ការ ថែទាំ ត្រឹមត្រូវ ការ មើល កុំព្យូទ័រ និង ការ មើល សៀវភៅ យូរ ក៏ ជា កត្តា អាច បណ្ដាល ឲ្យ កើត ជំងឺ ភ្នែក ស្ងួតនេះ ដែរ។ វិធី ការពារគឺ គប្បី ទទួល ទាន ដំណេក ឲ្យ បាន គ្រប់គ្រាន់ ឧស្សាហ៍ លុប លាង មុខ ចៀសវាង ភ្នែក ត្រូវ ខ្យល់ និង កម្ដៅ ថ្ងៃ ខ្លាំង។ រៀង រាល់ ពេល ធ្វើ ដំណើរ គប្បី ពាក់ មួក ការពារ ដែល មាន របាំង ការពារ ភ្នែក ឬ វ៉ែនតា ដើម្បី ការពារ កុំ ឲ្យ ខ្យល់ ប៉ះ ភ្នែក ខ្លាំង។   ត្រូវ ទទួល ទាន ទឹក ដែល មាន សារជាតិ រ៉ែ ឲ្យ បាន គ្រប់គ្រាន់ ហើយ ទទួល ទាន បន្លែ បៃតង ដូចជា ស្លឹក ម្រុំ ស្លឹក បាស ត្រួយ ល្ពៅ និង ត្រូវ ការ ទទួល ទាន បន្លែ ផ្លែ ឈើ មាន ជាអាទិ៍ ផ្លែ ស្វាយ ល្ហុង ទុំ ការ៉ុត និង ខ្នុរ ជាដើម ដើម្បី ឲ្បបង្កើន សារជាតិ ចិញ្ចឹម ភ្នែក។
  • រីឯ ជំងឺ ភ្នែក ក្រហម វិញ ប្រធាន អគារ ភ្នែក នៃ មន្ទីរពេទ្យ ព្រះ កេតុមាលា លោក ចក្ខុ បណ្ឌិត ហេង ច្រាង មាន ប្រសាសន៍ ថា រដូវ ក្តៅ ក៏ អាច បណ្ដាល ឲ្យ លោក អ្នក ប្រឈម នឹង ការ កើត ជំងឺ ភ្នែក ក្រហម ដែរ។ ជា ធម្មតា ជំងឺ ភ្នែក ក្រហម អាច ស្ដែង ចេញ ជា រោគ សញ្ញា ក្រហម នៅ ជុំវិញ ប្រស្រី ភ្នែក ឬ ត្របក ភ្នែក មាន អាការៈ ហៀរ ទឹក ភ្នែក ខ្លាំង ក្រោយ ពី ងើប ពី ដំណេក មាន ក្រមរ ជាប់ នឹង រោម ភ្នែក មាន អាចម៍ ភ្នែក និង រមាស់ ភ្នែក ក្រហាយ ភ្នែក ភ្នែក ស្រវាំង និង ភ្នែក ចាញ់ ពន្លឺ ជាដើម។ លោក ពន្យល់ ថា ជំងឺ នេះ គឺ បណ្ដាល មក ពី បាក់តេរី វីរុស ការ ប៉ះ ទង្គិច នឹង សារធាតុ គីមី ផ្សេងៗ និង អាច បណ្ដាល មក ពី អាល្លែកហ្ស៊ី នឹង ធាតុ អាកាស ផង ដែរ។
  • ជុំវិញ ជំងឺ កន្ទុយ ថ្លែន នេះ លោក ចក្ខុ បណ្ឌិត គង់ ពិសិដ្ឋ មាន ប្រសាសន៍ ថាការ បណ្ដែត បណ្តោយ ឲ្យ ភ្នែក ត្រូវ នឹង ពន្លឺ កាំ រស្មី យូវី (UV) ពី ព្រះអាទិត្យ ខ្លាំង ដោយ មិន ពាក់ វ៉ែនតា ការពារ ពន្លឺ ថ្ងៃ គឺ ងាយ ប្រឈម មុខ នឹង ជំងឺ ដុះ កន្ទុយ ថ្លែន។ ជំងឺ កន្ទុយ ថ្លែន នេះ  គឺ ជា កោសិកា សាច់ ដែល ដុះ ចេញ ពី ភ្នាស ស្តើង នៃ គ្រាប់ ភ្នែក ដោយ មាន សរសៃ ឈាម លាត សន្ធឹង ទៅ ដល់ កញ្ចក់ ភ្នែក ហើយ ទ្រង់ទ្រាយ នៃ ការ ដុះ សាច់ មាន ពណ៌ ក្រហម លាយ ស។ ជំងឺ នេះ មិន អាច ព្យាបាល ជា សះ ស្បើយ ដោយ ថ្នាំ ខ្មែរ បុរាណ ឬ ការ ស្តោះ ផ្លុំ នោះ ឡើយ គឺ មាន តែ គ្រូពេទ្យ ជំនាញ ផ្នែក ភ្នែក ទើប អាច ព្យាបាល ជា សះ ស្បើយ

បច្ចុប្បន្ន កុំព្យូទ័រ មាន តួនាទី យ៉ាង សំខាន់ ក្នុង ការ ធ្វើ ការ ដែល អ្នក ខ្លះ ចាំបាច់ ត្រូវ ប្រើ កុំព្យូទ័រ យូរ ៨-១០ ម៉ោង ក្នុង មួយ ថ្ងៃៗ ដែល ជា ហេតុ បណ្ដាល ឲ្យ ឈឺ ភ្នែក។ ដើម្បី ចៀសវាង បញ្ហា ឈឺ ភ្នែក ពី ការ ផ្ចង់ មើល ឬ ព្រិល ភ្នែក ដោយសារ ការ ប្រឹង មើល លោក អ្នក គួរ ទុក ឲ្យ ភ្នែក បាន សម្រាក ខ្លះ។ ជា រៀង រាល់ ៣០ នាទី នៃ ការ ប្រើប្រាស់ កុំព្យូទ័រ លោក អ្នក គួរ ផ្អាក ខ្លះ ដោយ សម្លឹង មើល ទៅ បរិវេណ ឆ្ងាយៗ ដូចជា ក្រៅ បង្អួច យ៉ាង តិច ៣-៥ នាទី មុន នឹង ត្រឡប់ មក ធ្វើ ការ វិញ ព្រោះ អាច ជួយ កាត់ បន្ថយ អាការៈ ឈឺ ភ្នែក បាន។

ក្នុង ករណី ធូលី ហុយ ចូល ភ្នែក ហាម ប្រើ ដៃ ញី ភ្នែក ព្រោះ នឹង ធ្វើ ឲ្យ ធូលី កប់ ណែន នៅ ក្នុង កញ្ចក់ ភ្នែក។ លោក អ្នក គួរ បិទ ភ្នែក និង ប៉ប្រិច ភ្នែក វិញ ទឹក ភ្នែក នឹង លាង សម្អាត ធូលី ចេញ ពី កែវ ភ្នែក ឬ អាច បើក ភ្នែក ដាក់ ក្នុង ទឹក ស្អាត ក៏ អាច ធ្វើ ឲ្យ ធូលី ចេញ ពី កែវ ភ្នែក បាន។ លោក អ្នក គួរ លាង ដៃ នឹង សាប៊ូ ឲ្យ ញឹកញាប់ ក្រោយ ពេល ចេញ ពី បន្ទប់ ទឹក ឬ កាន់ វត្ថុ កខ្វក់ ឬ ក្រោយ ពេល ច្រូត ស្រូវ រួច ដើម្បី ការពារ កុំ ឲ្យ មាន ធូលី ដី មេរោគ និង បាក់តេរី ដែល ជាប់ នឹង ដៃ ចូល ទៅ ក្នុង ភ្នែក។

លោក អ្នក ត្រូវ ជៀសវាង ការ ប្រើ ថ្នាំ ខ្មែរ បុរាណ ការ ស្តោះ ផ្លុំ ដោយ ទឹក មាត់ ដែល មាន ម្លូ ឬ យក ទឹក នោម លុប មុខ ដាច់ ខាត ព្រោះ អាច បណ្ដាល ឲ្យ ភ្នែក លោក អ្នក ប្រឈម មុខ នឹង ជំងឺ ហើយ ឈឺ កាន់ តែ ធ្ងន់ធ្ងរ ថែម ទៀត៖ «»។

លោក អ្នក គួរ ទៅ ជួប ប្រឹក្សា យោបល់ ជាមួយ គ្រូពេទ្យ ជំនាញ ផ្នែក ភ្នែក ដើម្បី ទទួល ការ ព្យាបាល ត្រឹមត្រូវ នៅ ពេល លោក អ្នក សង្ស័យ ថា លោក អ្នក មាន បញ្ហា សុខភាព ភ្នែក៕

ដកស្រង់៖ វិទ្យុអាស៊ីសេរី

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី៣-ព្រួញមួយបាញ់បានសត្វពីរ

ព្រួញមួយបាញ់បានសត្វពីរ បានន័យថា៖ ក្នុងពេលតែមួយប្រើមធ្យោបាយតែមួយ អាចផ្តួលសត្រូវឲ្យបរាជ័យចាប់ពីពីរនាក់ឡើងទៅ ឬក៏អាចទទួលផលប្រយោជន៍ចាប់ពីពីរឡើងទៅ។ ការប្រើប្រាស់ល្បិចកលនេះ មិនធម្មតាទេ ហើយក៏មិនងាយស្រួលដែរ ព្រោះថាល្បិចនេះ គឺយើងត្រូវប្រឈមមុខនិងគូរសត្រូវជាច្រើននាក់ឲ្យតែខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិចពិតជាត្រូវជួបគ្រោះអាសន្នធំហើយ ហេតុនេះមុននិងក្រោយនៃប្រតិបត្តិការ ត្រូវការរងចាំពេលវេលា ព្យាយាម និងឪកាសសមស្រប ។ គោលគំនិតនិងសកម្មភាពរបស់មនុស្ស …