Home / ព័ត៌មានអន្តជាតិ / ត្រកូលAbedi ៣នាក់+4នាក់ ត្រូវចាប់ខ្លួន ពាក់ព័ន្ធបន្ទុះគ្រាប់បែកនៅអង់គ្លេស

ត្រកូលAbedi ៣នាក់+4នាក់ ត្រូវចាប់ខ្លួន ពាក់ព័ន្ធបន្ទុះគ្រាប់បែកនៅអង់គ្លេស

រហូតមកដល់ពេលនេះ ជនសង្ស័យ៧នាក់ហើយដែលប៉ូលីសប្រមាញ់បាន ជាប់ពាក់ព័ន្ធជាបណ្តាញភេវរកម្មបន្ទុះគ្រាប់បែកនៅទីក្រុងManchester ប្រទេសអង់គ្លេស។

  • អ្នកទី១ ឈ្មោះ Ismail Abedi គឺជាបងប្រុសរបស់ជនសង្ស័យបន្ទុះគ្រាប់បែក Salman Abedi ចាប់ខ្លួននៅព្រឹកថ្ងៃអង្គារ
  • ទី២ ឈ្មោះ Hashem Abedi គឺជាប្អូនប្រុសរបស់ជនសង្ស័យបន្ទុះគ្រាប់បែក Salman Abedi ប៉ូលីសប្រមាញ់បាននៅក្រុងទ្រីប៉ូលី ប្រទេសលីបង់ ក្នុងបទសង្ស័យពាក់ព័ន្ធនឹងក្រុមISIS កាលពីល្ងាចថ្ងៃអង្គារ
  • ទី៣ បើតាមព័ត៌មាន Reuter ឲ្យដឹងថា Ramadan Abedi ជាឳពុករបស់ Salman គឺ ក៏ប្រម៉ាញ់បានក្នុងប្រទេសលីប៊ី ផងដែរ
  • ៤នាក់ទៀត ចាប់ខ្លួនបាននៅព្រឹកថ្ងៃពុធ ដោយម្នាក់ចាប់បាននៅទីក្រុង វីហ្គេន (Wigan) និង៣នាក់នៅភាគខាងត្បូងនៃទីក្រុង Manchester

អ្នកចម្រៀងល្បីឈ្មោះវ័យក្មេង Ariana Grande បានលុបចោលការប្រគុំតន្រ្តីរបស់នាងទីក្រុងឡុង (London) ដែលគ្រោងនឹងធ្វើឡើងនៅយប់ថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រនេះ។ នាងក៏ប្រកាសរំសាយចោលការប្រគុំតន្រ្តីពីរទៀតនៅប្រទេសប៊ែលហ្សិក និងប៉ូឡង់ផងដែរ ព្រោះនាងចង់សម្តែងការគោរពដល់វិញ្ញាណក័ន្ធអ្នកដែលបានស្លាប់ ក្នុងព្រឹត្តការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ។

រដ្ឋបាលក្រុងManchester បានអំពាវនាវឲ្យបន្តការគាំទ្រដល់ទីក្រុងមួយនេះ ជាពិសេសបន្តជួយដល់ក្រុមគ្រួសាររងគ្រោះដោយទង្វើដ៏ព្រៃផ្សៃ និងកំសាកមួយនេះ។ វិថីជីវិតរបស់យើងបានជួបប្រទះរឿងដ៏រន្ធត់មួយជាមួយគ្នា ប៉ុន្តែយើងនឹងរួមគ្នាជម្នះវាឲ្យបាន។

ប៉ូលីសបានកំណត់អត្តសញ្ញាណអ្នកស្លាប់បាន១៤នាក់ហើយ ក្នុងនោះមាន៖

តាមរយៈមូលនិធិមនុស្សធម៌របស់លោក Wayne Rooney ក្រុមសម្ព័ន្ធកីឡាManchester បានបរិច្ចាគថវិកា ១សែនផោន ជួយដល់ក្រុមគ្រួសារអ្នករបួសនិងស្លាប់៕

 

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …