Home / កម្មវិធីសំខាន់ / កសិកម្ម / ងាយៗ ធ្វើល្ហុងឈ្មោលឲ្យផ្លែបានច្រើនជាងល្ហុងញី

ងាយៗ ធ្វើល្ហុងឈ្មោលឲ្យផ្លែបានច្រើនជាងល្ហុងញី

មានមនុស្សភាគច្រើន ត្អូញត្អែរពីការដាំដើមល្ហុង ដុះមកភាគច្រើនសុទ្ធតែល្ហុងឈ្មោល។ មានអ្នកខ្លះ រហូតដល់មិនចង់ដាំល្ហុងទេ ព្រោះខ្លាចបានល្ហុងឈ្មោល ទំរាំតែដឹងខាតពេល។ ពេលនេះលោកអ្នកអស់កង្វល់ហើយ យើងមិនត្រឹមតែអាចប្រែក្លាយល្ហុងឈ្មោលដែលមិនធ្លាប់មានផ្លែទាល់តែសោះ ឲ្យមានផ្លែទេ ថែមទាំងផ្លែច្រើនជាងល្ហុងញីធម្មតាថែមទៀតផង។

វិធីធ្វើ៖

  • វាស់មុខកាត់គល់ដើមល្ហុង
  • កាត់ដើម ឬមែកឫស្សីឲ្យវែងជាងមុខកាត់ដើមល្ហុងប្រមាណជា៣-៤ សង់ទីម៉ែត្រ
  • ជ្រៀកមែកឫស្សីប៉ុនកូនដៃ រួចសម្រួចមុខដូចម្ជុល
  • ដំចូលដើមល្ហុងឲ្យធ្លាយពីម្ខាងទៅម្ខាង (ប្រមាណ៧-៨សមពីដី) 
  • រយៈពេល៤៥ថ្ងៃក្រោយ ដើមល្ហុងនោះនឹងមានផ្លែវិញហើយ៕
Loading...

Check Also

វិធីផ្សំថ្នាំព្យាបាលសត្វចិញ្ចឹម ជាមួយប្រទាលកន្ទុយក្រពើ

ការផ្លាស់ប្តូរអាកាសធាតុ ឬបរិយាកាស គឺជាក្តីបារម្មណ៍របស់កសិករ ដែលប្រកបរបរចិញ្ចឹមសត្វនានា ព្រោះវាបណ្តាលឲ្យសត្វងាយទទួលរងជំងឺឆ្លង។ ខាងក្រោមគឺជាវិធីផ្សំថ្នាំពីប្រទាលកន្ទុយក្រពើ សម្រាប់ជួយឲ្យសត្វចិញ្ចឹមគ្រប់ប្រភេទលូតលាស់បានល្អ និងមិនងាយឆ្លងជំងឺ៖ ធាតុផ្សំ៖ ប្រទាលកន្ទុយក្រពើ ៥០g ស្កររងូ ១០ មល មេថ្នាំព្យាបាលសត្វ ១០មល  ទឹកស្អាត …