Home / ព័ត៌មានក្នុងស្រុក / ចំណងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កើនឡើងដល់ជាង១.៥ពាន់លានដុល្លារអាមេរិច

ចំណងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កើនឡើងដល់ជាង១.៥ពាន់លានដុល្លារអាមេរិច

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា៖ បច្ចុប្បន្នទំនាក់ទំនង ពាណិជ្ជកម្ម កម្ពុជា-ជប៉ុនមានការកើនឡើងគួរឲ្យកត់សម្គាល់។

ក្នុងឆ្នាំ២០១៦មកនេះ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុនមានទឹកប្រាក់សរុប 1.2ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៥ ដែលមានទឹកប្រាក់សរុប ៩៦៨.៣៤៨ពាន់ដុល្លារអាមេរិកតែប៉ុណ្ណោះ។​ ឯតម្លៃនៃការនាំចូលទំនិញពីជប៉ុនមកកាន់កម្ពុជាក៏មានការកើនឡើងដែរ ពោលគឺទឹកប្រាក់សរុបប្រចាំឆ្នាំ២០១៦ មានចំនួន៣០៧លាន ដុល្លារអាមេរិក ដែលការពីឆ្នាំ២០១៥មានចំនួនសរុប ៣០១. ៩៧៧ដុល្លារអាមេរិក។

នៅក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពបច្ចេកទេស ក្នុងការនាំចេញផលិតផល ម្ហូបអាហារ និងកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន ក្រោមកិច្ចសហការរៀបចំដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នាព្រឹកថ្ងៃទី៣០ ខែមីនានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ លោកសំ សិរីរតន៍ អនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មបានបញ្ជាក់ថា មុខទំនិញនាំចូល នាំចេញសំខាន់ៗរួមមាន៖ ស្បៀងអាហារ វត្ថុធាតុដើម ឥន្ធនៈមិនទាន់កែច្នៃ គីមី  (សម្ភារៈ ប្លាស្ទិក ផលិតផលពេទ្យ គីមីសរីរាង្គ) ទំនិញឧស្សាហកម្ម (ដែក វាយនភ័ណ្ឌ សរសៃអំបោះ កៅស៊ូ ក្រដាស) គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ឧបករណ៍ដឹកជញ្ជូន និងមុខទំនិញផ្សេងៗទៀត
លោកអនុរដ្ឋលេខាធិការត្រូវបានវេបសាយអេគេភីដកស្រង់សម្ដីថា៖” មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយ ក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ជាអ្នកប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល អាស៊ាន-ជប៉ុន នឹងបន្តសហប្រតិបត្តិការរៀបចំជ្រោមជ្រែងជំរុញផលិតផលកសិកម្ម និងម្ហូបអាហាររបស់កម្ពុជាសម្រាប់ការនាំចេញ ដើម្បីឈានជើងចូលក្នុងទីផ្សារជប៉ុន នាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតខាងមុខ”។
លោកបញ្ជាក់បន្ថែមថា៖” ថ្ងៃនេះ មានការផ្តល់ឧទ្ទេសនាមរបស់វាគ្មិនពីបទពិសោធន៍ ការច្នៃប្រឌិត ការអភិវឌ្ឍផលិតផល គន្លឹះសំខាន់ៗសម្រាប់ការនាំចេញជូនអង្គសិក្ខាសាលា ដែលនេះគឺជាការអភិវឌ្ឍ ធនធានក្នុងការធ្វើជំនួញដ៏មានសក្តានុពល”។
លោកមានជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងក្រេបបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីអង្គសិក្ខាសាលានេះ ដើម្បីជាមូលដ្ឋានគ្រឹះនៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារជប៉ុនដោយទទួលបានជោគជ័យ៕

 

ប្រភព៖ Hangmeas News

Loading...

Check Also

ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានដឹងថា មានកូនព្យុះមួយឈ្មោះថា តាឡាស ជាព្យុះទី៤ប្រចាំឆ្នាំ២០១៧នេះ កំពុងស្ថិតក្នុងសមុទ្ទចិនខាងត្បូង។ កូនព្យុះនេះនឹងភ្ជាប់ខ្លួនទៅនឹងសម្ពាធទាប លាតសន្ធឹងលើអាងទន្លេមេគង្គក្នុុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ កក្កដា ២០១៧នេះ។ ដោយឡែកនៅកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ …