Home / ព័ត៌មានអន្តជាតិ / ចំណាត់ការ ការទូតរបស់ Trump ក្នុងរយៈពេល១០០ថ្ងៃ

ចំណាត់ការ ការទូតរបស់ Trump ក្នុងរយៈពេល១០០ថ្ងៃ

ថ្ងៃទី១០០ក្នុងភាពជាប្រធានាធិបតីរបស់លោក Trump កាន់តែខិតជិតមកដល់ហើយ។ ម្នាក់ៗទន្ទឹងរងចាំមើល​ សមិទ្ធផលការងាររបស់លោកយ៉ាងអន្ទះសារ។ ការយករូបលោក Trump ជាចំណងជើងធំប្រចាំទំព័របានក្លាយជាទម្លាប់ទៅហើយ សម្រាប់សារព័ត៌មានធំៗប្រចាំពិភពលោក។

ក្នុងកម្មវិធីដ៏ល្បីមួយរបស់ BBC Radio 4’s ដែលមានឈ្មោះថា The World at One, លោក Jonny Dymond បានធ្វើការវិភាគ និងអត្ថាធិប្បាយលើព្រឹត្តការណ៍ថ្មីៗមួយចំនួន ក្នុងនោះលោកបានហៅរដ្ឋាភិបាល​ Trump ថាជា “រដ្ឋាភិបាលកូនក្មេង“។

លោក Jonny ថ្លែងថា​ ការកើនឡើងកម្តៅជាមួយកូរ៉េខាងជើង បានធ្វើឲ្យលោក Trump ចាប់ផ្តើមកៀងគរសម្ព័ន្តមិត្តថ្មីៗគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីកូរ៉េខាងជើងសម្តែងអាកប្បកិរិយាមិនញញើតខ្លួននោះ។ លោកបានលើកឡើងពី​សម្តីរបស់ Trump ដែលធ្លាប់និយាយថា “យើងមិនអាចឲ្យចិនរំលោភ បំពានប្រទេសយើងបានទេ” ដែលនេះបង្ហាញយ៉ាងច្បាស់ថា វាមិនអាចទៅរួចទេ ជាមួយប្រទេសដែលចូលចិត្តរំលោភបំពាន ដ៏គួរឲ្យស្អប់ខ្ពើមមួយនេះ ប៉ុន្តែពេលនេះវាបានប្រែពណ៌មកជាមិត្តភាពដ៏ជិតស្និតជំនួសវិញ ដើម្បីជាការដាក់សម្ពាធទៅលើកូរ៉េខាងជើង។

លោកTrump បាននិយាយថា “លោកសេនាប្រមុខស៊ី ប្រាថ្នាធ្វើរឿងដែលត្រឹមត្រូវ។ ពួកយើងមានចំណងទាក់ទងល្អនឹងគ្នា …” ។ លោក Jonny បានហៅការបូរបាច់នេះស្តាប់ទៅដូចជា Trump កំពុងនិយាយអំពីពាណិជ្ចកម្មរួមគ្នា ប៉ុន្តែការពិតគឺលោកកំពុងរកការជួយពីចិនទៅវិញទេ។ នៅពេលមានបញ្ហាមកដល់ Trump បង្វែរទិសពីភាពក្រអើតក្រទម ដោយថ្លែងថា “ខ្ញុំដឹងថាចិនបានពុះពារធ្វើរឿងជាច្រើន ខ្ញុំពិតជាពេញចិត្តនិងមានការគោរពជាខ្លាំង”។

យើងរងចាំមើលទាំងអស់គ្នា ថាតើវាសនារបស់រដ្ឋាភិបាលលោក Trump ទៅជាយ៉ាងណាបន្ទាប់ពីថ្ងៃទី១០០៕
Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …