Home / កំសាន្ត / ជឿអត់ លោកតាម្នាក់សុខចិត្តចាប់ជាតិជាសត្វគោព្រោះតែចង់នៅជុំក្រុមគ្រួសារ?

ជឿអត់ លោកតាម្នាក់សុខចិត្តចាប់ជាតិជាសត្វគោព្រោះតែចង់នៅជុំក្រុមគ្រួសារ?

ខេត្តក្រចេះ៖ មានគ្រួសារមួយរស់នៅភូមិប័ក្ខសម្ព័ន្ធ ឃុំកញ្ជារ ស្រុកឆ្លូង ខេត្តក្រចេះ បានរស់នៅជាមួយនិងមើលថែកូនគោមួយក្បាល ប្រៀបដូចជាឳពុកបង្កើតរបស់ខ្លួន។ ក្រុមគ្រួសារ និងអ្នកភូមិ មានជំនឿថា លោកតា តុល ឃុត ដែលបានធ្វើមរណកាលកាលពីឆ្នាំមុន បានមកចាប់់កំណើតជាសត្វគោ។
លោកយាយ ខឹម ហង្ស បានឲ្យដឹងថា ស្វាមីគាត់បានស្លាប់កាលពីឆ្នាំមុនដោយរោគាពាធ។ ស្រាប់តែនៅថ្ងៃទី៧ ខែមិនា កន្លងទៅ មេគោរបស់គាត់បានកើតបានគោឈ្មោលមួយ ដោយគាត់មិនបានដឹងថាជាប្តីគាត់ចាប់ជាតិនោះទេ។ ពេលកូនគោនោះកើតបាន១០ថ្ងៃ ក៏ស្រាប់តែដើរឡើងលើផ្ទះ និងបង្ហាញអាការៈដូចកាលលោកតានៅរស់ ដូចជាទៅដេកកន្លែងរបស់គាត់ លិតរបស់របរដែលគាត់ធ្លាប់ប្រើជាដើម។

ពេលនោះ ពួកគាត់ក៏បានទៅរកគេគ្រូចូលរូប ទើបលោកតាបានប្រាប់ថា លោកតាចង់មកចាប់កំណើតនឹងកូនស្រីពៅ តែកូនពៅគេពន្យាកំណើត ហើយត្រូវដល់់ពេលចាប់ជាតិហើយ ទើបលោកតាសុខចិត្តចាប់ជាតិជាសត្វ ដើម្បីឲ្យបានរស់់ជួបជុំគ្រួសាររបស់លោកតាវិញ។ លោកតាក៏បានប្រាប់ឲ្យកូនចៅទាំងអស់ ត្រូវប្រតិបត្តិខ្លួនដូចពេលលោកតានៅជាមនុស្សចឹង​ និងមិនត្រូវលេងក្បាលគោទេ។ កូនរបស់លោកតា ក៏បានឲ្យដឹងដែរថា កូនគោដែលត្រូវជាឳពុកខ្លួននេះមិនសុវពិសារស្មៅទេ ហើយជាធម្មតាគឺមិនពិសារបាយទេ តែបើលោកកូន ហៅឲ្យពិសារ “ញោមពិសារនេះ ញោមពិសារនោះ” អ្វីក៏កូនគោនោះហូបដែរ។

សព្វថ្ងៃនេះ គ្រួសារមួយនេះទាំងអស់បានចាត់ទុក និងប្រតិបត្តិ ដោយគោរពនិងនិយាយស្តីហៅដូចកាលលោកតានៅរស់អញ្ចឹង។

នេះជាអបិយជំនឿ ដែលយើងតែងតែឮជារឿយៗ ត្រង់ថាពិត ឬមិនពិត ជឿឬមិនជឿ អាស្រ័យលើការយល់ឃើញ និងវិនិច្ឆ័យរបស់ប្រិយមិត្តរៀងៗខ្លួនចុះ៕

ប្រភព៖ ហង្សមាស

Loading...

Check Also

ជ្រើសមួយណាទើបល្អជាងគេ?

បន្ទាប់ពីអាហារពេលល្ងាចរួច គ្រួសារលោកគិត បានអង្គុយមើលទូរទស្សន៍ជុំគ្នា។ មិនដឹងជាហេតុអី ស្រាប់តែទូរទស្សន៍គ្មានសម្លេង មានតែរូប។ កូនស្រីពៅ៖ ម៉ាក់ៗ! សុខៗម៉េចបានជាគ្មានសម្លេងចឹង? កូនប្រុសច្បង៖ ធ្វើយ៉ាងម៉េចទៅប៉ាម៉ាក់ កំពុងតែល្អមើលផង … 😥  ប្រពន្ធ៖ កូនម៉ាក់ទាំងពីរនៅឲ្យស្ងៀមសិន …