Home / កំសាន្ត / កំប្លែង / ជ្រើសមួយណាទើបល្អជាងគេ?

ជ្រើសមួយណាទើបល្អជាងគេ?

បន្ទាប់ពីអាហារពេលល្ងាចរួច គ្រួសារលោកគិត បានអង្គុយមើលទូរទស្សន៍ជុំគ្នា។ មិនដឹងជាហេតុអី ស្រាប់តែទូរទស្សន៍គ្មានសម្លេង មានតែរូប។

កូនស្រីពៅ៖ ម៉ាក់ៗ! សុខៗម៉េចបានជាគ្មានសម្លេងចឹង?

កូនប្រុសច្បង៖ ធ្វើយ៉ាងម៉េចទៅប៉ាម៉ាក់ កំពុងតែល្អមើលផង … 😥 

ប្រពន្ធ៖ កូនម៉ាក់ទាំងពីរនៅឲ្យស្ងៀមសិន ចាំប៉ាម៉ាក់គិតបន្តិច ថាគួរធ្វើយ៉ាងណា? ប៉ាវា យើងគួរហៅជាងមកទៅ តើល្អទេ?  🙄 

ប្តី៖  មិនចាំបាច់ខ្ជះខ្ជាយហៅជាងទេ ព្រោះវាចំណាយលុយអស់ច្រើនណាស់។  🙄 

ប្រពន្ធ -កូនស្រី-កូនប្រុស៖ ចឹងយើងមើលម៉េចកើតប៉ា?

ប្តី៖  ម៉ែវាឯង យកទូរស័ព្ទមកដូរលុយ រួចតេទៅបងស្រីអូនឲ្យគាត់ live សម្លេងពីផ្ទះគាត់មក រួចយើងមើលរូបនៅផ្ទះយើងទៅបានហើយ។

ប្រពន្ធ៖ គំនិតល្អ! ពិតជាពូកែគិតសមហ្នឹងឈ្មោះមែនលោកប្តីខ្ញុំ! មិនខាតពេលចាំជាង ថែមទាំងអស់លុយតិចទៀត យ៉ាងណាៗលុយដូរក្នុងទូរស័ព្ទតេមិនដែលអស់ផង។  😆 

ប្តី៖ តែប្រពន្ធសំលាញ់ បងមិនដឹងថាដូរលុយប្រព័ន្ធមួយណាល្អជាងគេ បើម៉្ងៃៗដេញថ្លៃគ្នាមិនឈប់ចឹង???  ;-)។

ប្រពន្ធ៖ រឿងនេះមិនអីទេ ទុកចិត្តលើអូនជាមេផ្ទះចុះ អូនដឹងថា មួយណាសន្សំសំចៃជាង…

 

 

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ …