Home / ព័ត៌មានអន្តជាតិ / តោះ! មកមើលវិធីទារលុយរបស់អតីតកំពូលពាណិជ្ជករម្តងមើល

តោះ! មកមើលវិធីទារលុយរបស់អតីតកំពូលពាណិជ្ជករម្តងមើល

នៅក្នុងកិច្ចប្រជុំNATO នាទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបើកកកាយនិងស្តីបន្ទោសមេដឹកនាំណាតូ ពាក់ព័ន្ធនឹងការមិនបង់ប្រាក់ឱ្យបានគ្រប់គ្រាន់ទៅក្នុងសម្ព័ន្ធយោធា។

លោក Trump ថ្លែងថា “ខ្ញុំនិយាយដោយត្រង់ៗនៅចំពោះមុខអគ្គលេខាធិការ និង សមាជិកសម្ព័ន្ធទាំងអស់ថា ប្រទេសជាសមាជិករបស់ ណាតូ ត្រូវតែបង់វិភាគទានតាមចំណែករបស់ខ្លួនឲ្យបានត្រឹមត្រូវ និងបំពេញនូវកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។ ប៉ុន្តែសមាជិក២៣ប្រទេស ក្នុងចំណោម២៨ប្រទេស មិនទា

ន់បានបង់ទេ។ ធ្វើនេះវាមិនត្រឹមត្រូវសម្រាប់ប្រជាជន និងអ្នកដែលបានបង់ពន្ធរបស់អាមេរិកទេ ហើយមានប្រជាជាតិមួយចំនួនធំ នៅជំពាក់លុយតាំងពីឆ្នាំមុនៗយ៉ាងច្រើន ដោយនៅមិនទាន់បានបង់សងនោះទេ។ ជាង៨ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានចំណាយថវិកាលើការការពារ ច្រើនលើសពីប្រទេសជាសមាជិកNATOផ្សេងៗទៀត។ ប្រសិនសមាជិកទាំងអស់ចំណាយថវិកាត្រឹមតែ២%នៃផលិតផលក្នុងស្រុកកាលពីឆ្នាំមុនរបស់ពួកគេ ទៅលើវិស័យការពារនេះ យើងនឹងប្រមូលបានថវិកាចំនួន១១៩កោដិ ដុល្លារអាមេរិក ទុកសម្រាប់ការការពាររួម និងថវិកាបម្រុងបន្ថែមរបស់ NATO ទៀតផង។

នៅមុនពេលនៃការថ្លែងបែបនេះ លោកTrump ត្រូវបានគេថត

ជាប់ជាក់ស្តែងជាវីដេអូ ដោយលោកបានច្រានលោកប្រធានាធិបតីម៉ុងតេណេហ្គ្រោទៅម្ខាង ហើយលោកក៏បានជែងទៅខាងមុខក្រុមទៀតផង។
ទង្វើលោក Trump នេះ ត្រូវបានគេមើលឃើញថា លោកជាមនុស្សដែលមិនមានសេចក្តីថ្លែថ្នូរនៅក្នុងខ្លួន និងធ្វើឲ្យសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា រិះគន់លោកជាខ្លាំង។ សារព័ត៌មានខ្លះបានដាក់ចំណងជើងធំៗថា “Financial Time” ដែលមានន័យថា “ពេលនិយាយរឿងលុយ”។ ខ្លះទៀតថា លោក Trump កំពុងចង់ឲ្យគេទទួលស្គាល់ ថាតើនរណាជាបងធំពិតប្រាកដនោះ៕

សូមមកមើលវីដេអូទាំងអស់គ្នា៖

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …