Home / កម្មវិធីសំខាន់ / ត្រឹមតែស្លឹកគ្រៃ១គល់ អាចជួយព្យាបាល ជំងឺកាចសាហាវជាច្រើនមុខ

ត្រឹមតែស្លឹកគ្រៃ១គល់ អាចជួយព្យាបាល ជំងឺកាចសាហាវជាច្រើនមុខ


ត្រឹមស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ជួយចែកគ្នាដឹងផង!

#វិធីធ្វើទឹកស្លឹកគ្រៃ៖

* គ្រឿងផ្សំ៖

– គល់ស្លឹកគ្រៃធម្មជាតិស្រស់ ៦ គល់ធំៗ

– ស្ករស ២ ស្លាបព្រាបាយ (បើមានទឹកឃ្មុំដាក់៣ស្លាបព្រាជំនួស) ខ្ញី១កូនដុំ ស្លឹកតើយ២សន្លឹក

– ទឹក ១លីត្រកន្លះ។

* វិធីធ្វើ៖

– លាងគ្រឿងផ្សំឲ្យស្អាតល្អ ចិតសំបកខ្ញី កាត់ឬសស្លឹកគ្រៃកខ្វក់ និងស្លឹកវាចេញ

– ដំគល់ស្លឹកគ្រៃ និងខ្ញីឲ្យបែកទក់ ហាន់ស្លឹកតើយល្អិតៗ

– ដាក់ធាតុផ្សំទាំង៣ក្នុងឆ្នាំងស្ងោរ ដល់ពេលពុះបន្ថយភ្លើងរំងាស់វារយៈពេល១ម៉ោង

– បន្ថែមស្ករ ឬទឹកឃ្មុំចូលហើយកូររហូតដល់វារលាយ រួចបិទភ្លើងទុកឲ្យត្រជាក់រួចត្រងយកតែទឹករបស់វា

– អាចរក្សាក្នុងទូរទឹកកកបានប្រហែល២-៣ថ្ងៃ

– ពិសា១ថ្ងៃ ២ឬ៣កែវ មុនហូបអាហារ ២០នាទី ជាពិសេសមុនពេលអាហារព្រឹក ដោយច្របាច់ក្រូចលាយ១ចំណិត អាចពិសាក្តៅៗ ឬលាយទឹកកកតាមចំណូលចិត្ត។

#អត្ថប្រយោជន៍ដ៏វិសេវិសាលនៃទឹកស្លឹកគ្រៃ៖

– ជួយអ្នកដែលកង្វះឈាមក្រហម ជួយច្រោះជាតិពុល និងលាងសម្អាតគ្រឿងក្នុង

– ប្រឆាំងនឹងជម្ងឺមហារីក ទឹកនោមផ្អែម ប្រឆាំងនឹងការរលាក

– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត

– ជំនួយការរំលាយអាហារបានល្អ

– ជួយព្យាបាលការរលាកក្រពះ ពោះវៀន ឬចុកចុងដង្ហើម

– ជួយព្យាបាលជំងឺលើសឈាម ឡើងជាតិខ្លាញ់

– ព្យាបាលរោគដេកមិនលក់ ប្រព័ន្ធសរសៃប្រសាទ ជាពិសេសជួយឲ្យស្រកគីឡូយ៉ាងមានប្រសិទ្ធភាព

អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍វាពីថ្ងៃនេះទៅ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា.

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

-សម្រួលអត្ថបទ និងរូបភាពដោយ៖ អ៊ាង សុផល្លែត



Loading...

Check Also

គន្លឹះងាយៗ ដែលធ្វើឲ្យអ្នកក្លាយជាសិស្សឆ្នើម នៅឆ្នាំសិក្សាថ្មីនេះ

សិស្សទូទៅក៏ដូចជាមាតាបិតាសិស្ស តែងចង់ឲ្យខ្លួនពូកែនៅក្នុងការសិក្សា ដើម្បីមានកេរ្តិ៍ឈ្មោះជាសិស្សឆ្នើម ជួយលើកមុខមាត់ក្រុមគ្រួសារវង្សត្រកូល ជាពិសេស គឺឈានទៅសម្រេចបានជោគជ័យធំៗក្នុងជីវិត។ ខាងក្រោមវាជាគន្លឹះងាយៗទេ តែវានឹងធ្វើឲ្យប្អូនៗក្លាយជាសិស្សឆ្នើមបាន ៖ ១- មើលមេរៀនជាមុន៖ មិនថាពេលនេះ ប្អូនជាសិស្សខ្សោយប៉ុណ្ណានោះទេ ការអានមេរៀនមុនពេលគ្រូបង្រៀន មានប្រយោជន៍ណាស់ …