Home / ផេ្សងៗ / ថ្មលេបមនុស្សនៅប្រទេសប្រេស៊ីល- ចង់សាកទេ? មានវីដេអូ

ថ្មលេបមនុស្សនៅប្រទេសប្រេស៊ីល- ចង់សាកទេ? មានវីដេអូ

 

ប្រេស៊ីល៖ មានរមណីយដ្ឋានមួយកន្លែង នៅក្នុងប្រទេសប្រេស៊ីលបាននឹងកំពុងទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាច្រើន ទៅកំសាន្តនៅទីនោះ ដែលមានឈ្មោះដើមថា “Pedra Que Engole” ឬ “rock that swallows” មានន័យថា “ថ្មលេបមនុស្ស”។ តំបន់ទេសចរមួយនេះ លម្អរដោយទឹកជ្រោះ និងថ្មតំរៀបគ្នាគួរឲ្យចង់គយគន់។ តែអ្វីដែលពិសេសជាងនេះ គឺផ្ទាំងថ្មធំៗមួយកន្លែងគរគ្នា និងមានប្រហោងធំល្មមមនុស្សអាចទម្លាក់ខ្លួនចូលបាន ដែលមើលទៅហាក់ដូចជាថ្មនោះកំពុងលេបមនុស្សអញ្ចឹង។ ពេលដែលគេចូលទៅក្នុងថ្មនោះហើយ មានល្អាងតូចល្មមពេញដោយទឹកថ្លាឈ្វេង ត្រជាក់ជាប់ចិត្ត រួចបណ្តែតខ្លួនតាមក្រសែទឹក ដើម្បីចេញមកក្រៅវិញ៕

Loading...

Check Also

បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ (ស្ថិតនៅខាងស្តាំដៃ បើធ្វើដំណើរពីភ្នំពេញ ទីកាន់កំពង់ឆ្នាំង) មានផ្ទះថ្មមួយខ្នង ដែលត្រូវបានអ្នកភូមិប្រសិទ្ធនាមថា​ ជាផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ។  ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធនេះ …