Home / ព័ត៌មានអន្តជាតិ / ថ្មីទៀតហើយ! ប្រមាណ៩០នាក់បានស្លាប់ និង​៤០០នាក់រងរបួស នៅកាប៊ុល

ថ្មីទៀតហើយ! ប្រមាណ៩០នាក់បានស្លាប់ និង​៤០០នាក់រងរបួស នៅកាប៊ុល

ក្រុងកាប៊ុល, ប្រទេសអាហ្គានីសដ្ឋាន៖ នៅទីប្រជុំជនដែលសម្បូរដោយស្ថានទូតនានាក្នុងទីក្រុងកាប៊ុល មានការផ្ទុះគ្រាប់បែកដ៏ធំសម្បើមមួយ នៅព្រឹកថ្ងៃពុធ ដែលបណ្តាលឲ្យស្លាប់មនុស្សប្រមាណ៩០នាក់ និងរងរបួសរហូតដល់៤០០នាក់។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រាប់បែកនោះត្រូវបានគេដាក់បង្កៃក្នុងរថយន្តមួយគ្រឿង នៅជិតស្ថានទូតអាល្លឺម៉ង់។

លោក Harun Najafizada បានពិពណ៌នាក្រោយពីហេតុការណ៍សម្លាប់រង្គាលនេះថា “វាពិតជារន្ធត់និងសោកសង្រេងណាស់ នៅពេលដែលបានឃើញក្មេងវ័យ៤-៥ឆ្នាំត្រូវរបួសក្បាលជោគជាំដោយឈាម បែរជាសំងំក្រៀមក្រំក្រោមការបីត្រកងបងរបស់គេ និងស្រ្តីមួយរូបកំពុងស្រែកជេរដាក់បណ្តាសារដល់រដ្ឋាភិបាល និងអ្នកដែលស្ថិតនៅពីក្រោយខ្នងការវាយប្រហារនេះ”។

ហេតុការណ៍ទាំងមូលកំពុងស្ថិតក្នុងភាពច្របូលច្របល់ ដោយមិនទាន់ដឹងថាវាជាទង្វើរបស់ភាគីណាមួយនោះទេ ប៉ុន្តែរដ្ឋាភិបាលបានថ្កោលទោសទង្វើដ៏ព្រៃផ្សៃនេះ ហើយហៅថាវាជាទង្វើដ៏កំសាកបំផុត៕

 

ប្រភព៖BBC News

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …