Home / ព័ត៌មានអន្តជាតិ / ថ្មីៗជុំវិញការបន្ទុះគ្រាប់បែក នៅទីក្រុងManchester

ថ្មីៗជុំវិញការបន្ទុះគ្រាប់បែក នៅទីក្រុងManchester

នាយប៉ូលីសប្រចាំក្រុងManchester បានឲ្យដឹងថា បុរសវ័យ២២ឆ្នាំមានឈ្មោះថា Salman Ramadan Abedi ជាអ្នកបន្ទុះគ្រាប់បែកហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកអភិបាលក្រុងManchester បានហៅឧបទ្ទវហេតុនេះថាជាទង្វើអាក្រក់ជួរជាតិ។ លោកបានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការជួយដល់ក្រុមគ្រួសាររងគ្រោះទាំងស្លាប់ និងរងរបួស។ គួរបញ្ជាក់ថា ក្នុងហេតុការណ៍ដ័រន្ធត់នេះបានសម្លាប់មនុស្ស២២នាក់ ក្នុងនោះក៏មានកុមារផងដែរ ហើយតួលេខចុងក្រោយនៃអ្នករបួសរហូតដល់៦៤នាក់ ដែលមកដល់ពេលនេះ ២០នាក់កំពុងស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់នៅឡើយ។

ព័ត៌មានចុងក្រោយឲ្យដឹងថា ប៉ូលីសបានកំណត់អត្តសញ្ញាណអ្នកស្លាប់បាន៤នាក់ហើយ។ ទី១ កុមារីអាយុ៨ឆ្នាំឈ្មោះ Saffie Rousso, ទី២ក្មេងស្រី វ័យ១៨ឆ្នាំ ឈ្មោះ Georgina Callander, ទី៣ ក្មេងស្រី វ័យ១៥ឆ្នាំ ឈ្មោះOlivia Campbell, ទី៤ លោកJohn Atkinson ២៨ឆ្នាំ។ បុរសម្នាក់ក្នុងវ័យ២៣ឆ្នាំ ត្រូវបានចាប់ខ្លួន ជាប់ចោទពីបទជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។

 

នាយករដ្ឋមន្រ្តី អង់គ្លេស បានថ្លែងថា ការគំរាមកំហែងភេរវកម្មនៅចក្រភពអង់គ្លេស នៅពេលនេះ ស្ថិតក្នុងកម្រិតប្រកាសអាសន្ន គឺមានន័យថា អាចមានអំពើភេរវកម្មនេះបន្តទៀត៕

យោង៖ BBC

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …