Home / ព័ត៌មានអន្តជាតិ / ទូរស័ព្ទដៃមានគុណ ជួយម្ចាស់ពីសេចក្តីស្លាប់ ក្នុងករណីបន្ទុះគ្រាប់បែកនៅ Manchester

ទូរស័ព្ទដៃមានគុណ ជួយម្ចាស់ពីសេចក្តីស្លាប់ ក្នុងករណីបន្ទុះគ្រាប់បែកនៅ Manchester

តាមរយៈរូបភាពដែលបង្ហាញពីកំទេចទូរស័ព្ទដៃមួយ ត្រូវបានគេជឿថា វាបានជួយសង្គ្រោះជីវិតម្ចាស់ស្រីវា ក្នុងព្រឹត្តការណ៍បន្ទុះគ្រាប់បែកនៅ Manchester កាលពីថ្មីៗនេះ។

នាង Lisa Bridgette បានកំពុងប្រើទូរស័ព្ទ ក្នុងពេលដែលគ្រាប់បែកផ្ទុះ ហើយកំទេចគ្រាប់នោះ បានកាត់ដាច់ម្រាមដៃកណ្តាលរបស់នាង បាញ់ឆ្ពោះទៅថ្ពាល់ ហើយក៏បៀមជាប់ក្នុងច្រមុះនាងតែម្តង។ ប្តីរបស់នាងបាននិយាយថា ទូរស័ព្ទនេះប្រហែលជាបានជួយបង្វែរទិស និងទប់ល្បឿននៃកំទេចគ្រាប់។ នាងបានទទួលការវះកាត់លើកទី១កាលពីថ្ងៃអង្គារ ហើយនឹងត្រូវធ្វើការវះកាត់ម្តងទៀតនៅថ្ងៃព្រហស្បតិ៍ ដោយសារតែនាងបានរងរបួសជាច្រើនកន្លែង បូករួមទាំងការបាក់កជើង និងរបួសដ៏ធំនៅលើភ្លៅថែមទៀតផង។

ស្វាមីរបស់នាង គឺលោក Bridgette បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកថា “កំទេចគ្រាប់បានផ្លោងបុកទូរស័ព្ទដៃ ដែលនេះវាមិនត្រឹមតែជួយបង្វែរទិសគ្រាប់ទេ ថែមទាំងជួយទប់ល្បឿនវាទៀតផង។

 

លោកបានថ្លែងបន្តថា “ប្តីប្រពន្ធលោក ចង់សម្តែងនូវការដឹងគុណដល់ប៉ូលីស និងបុគ្គលិកមន្ទីរពេទ្យ ព្រមទាំងនាយតម្រួតឈ្មោះ Peter ដែលបានជួយនាំនាងចេញមកក្រៅ និងផ្តល់នូវសុវត្ថិភាពដល់នាង”៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …