ធនាគារ​ ABA ស្នើអតិថិជនខ្លួន ប្រុងប្រយ័ត្ន​​ ករណី​លួច​បន្លំ​តាមអនឡាញ

កាលពីថ្ងៃទី ២៦ មេសា ២០១៧ កន្លងទៅ ធនាគារABA បានជូនដំណឹងដល់អតិថិជនរបស់ខ្លួន ឲ្យបង្កើនការប្រុង ប្រយត្ន័ចំពោះអ៊ីម៉ែលណាមួយ ដែលអះអាងថា ផ្ញើចេញពីធនាគារ ABA ។

ធនាគារបានបញ្ជាក់ថា ធនាគារ ABA មិន ធ្លាប់មានការផ្ញើចេញជាអ៊ីម៉ែល សារជាអក្សរ SMS ឬ ក៏គេហទំព័រ Link ដែលសុំឲ្យលោកអ្នកវាយបញ្ចូលលេខកាត ឬ Internet banking ឬ ព័ត៌មានលំអិតណាមួយឡើយ ។ វាជាសកម្មភាពរបស់ជនខិលខូចមួយចំនួន ដើម្បីលួចបន្លំលេខសម្ងាត់, ពាក្យសម្ងាត់ កាត ឬ គណនីធនាគារ និង ពត៌មាន លម្អិត នានា។ ធនាគារ បានណែនាំពីវិធានការនានា ដូចខាងក្រោម៖

  • សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ៊ីម៉ែល និង ទិន្នន័យផ្ទាល់ខ្លួន ។
  • សូមកុំឆ្លើយតបទៅនឹងអ៊ីម៉ែល ឬ សារណាមួយ ដែលបានស្នើសុំពត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន។ សូមមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះអ៊ីម៉ែល ដែលជនខិលខូច បានយកទៅប្រើប្រាស់ ដោយតាំងខ្លួន ជាតំនាង របស់ ធនាគារ ។ សូមជំរាបថា ធនាគារ ABA មិនដែលប្រើប្រាស់អ៊ីម៉ែល advancebankasia.xyz, ababankofasia.xyz, advancebankofasia.xyz, ababnkofasia.xyz ឬ ក៏អ៊ីម៉ែលផ្សេងៗទៀតឡើយ ។ ធនាគារ ABA ក៏មិនដែលស្នើរឲ្យភាគីទីបីណា ផ្សេងទៀត ទាក់ទងអតិថិជន ដើម្បីទៅទទួលយករង្វាន់ បណ្តាំមរតក និងអំណោយ នានា នោះឡើយ ។
  • ចូលទៅទស្សនា គេហទំព័រ របស់ ABA ដោយវាយ URL ចូលទៅក្នុងរបារអាសយដ្ឋាន ឬ រក្សាចំណាំនៅ ក្នុងកម្មវិធីបើកអ៊ី នធឺណេតរបស់អ្នក។ អាស័យដ្ឋាន គេហទំព័រនេះ គួរតែចាប់ផ្តើមដោយ “https://” (“s” សម្រាប់សុវត្ថិភាពកាន់តែប្រសើរ ) ។
  • ចូលទៅក្នុងគណនីអនឡាញ របស់អ្នក តាមទម្លាប់ធម្មតា និងពិនិត្យមើលរបាយការណ៏គណនី របស់អ្នក ដើម្បីពិនិត្យថា តើមានប្រតិបត្តិការណាមួយ គួរឱ្យសង្ស័យ ឬអត់ ។
  • សូមរក្សាសុវត្ថិភាពកុំព្យូទ័រ របស់អ្នក ដោយដំឡើងកម្មវិធី កម្ចាត់មេរោគ ដែលមាន សុពលភាព ដើម្បី ការពាររាល់ពេលមានអ៊ីម៉ែល បន្លំណាមួយ ឬក៏មេរោគផ្សេងៗ ដែលអាចកត់ត្រា ព័ត៌មាន អំពីសកម្មភាព អ៊ីនធឺណិតរបស់អ្នក ។

ប្រសិនបើអ្នកទទួលបានអ៊ីមែល ដូចបានរៀបរាប់ខាងលើ សូមរាយការណ៏ ជាបន្ទាន់ មកកាន់ info(at)ababank.com

ប្រសិនបើអ្នកគិតថា អ្នកប្រហែលជាអាច ធ្លាក់ក្នុងអន្ទាក់ នៃការលួចបន្លំទាំងនេះ សូមមេត្តាទូរស័ព្ទភ្លាម មក លេខ 023 225 333 ។

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ …