Home / កម្មវិធីសំខាន់ / ប្រើពិសបន្សាបពិស-បាក់តេរី​ធម្មតា​អាច​ជួយ​ទប់ស្កាត់​មេរោគដែលមានក្នុងសត្វល្អិត​

ប្រើពិសបន្សាបពិស-បាក់តេរី​ធម្មតា​អាច​ជួយ​ទប់ស្កាត់​មេរោគដែលមានក្នុងសត្វល្អិត​

អ្នក វិទ្យាសាស្រ្ត បាន រក ឃើញ វិធី ដើម្បី សម្លាប់ មេរោគ ដែល មាន នៅក្នុង សត្វ មូស ដោយការ ប្រើ បាក់តេរី ធម្មតា។ ការរកឃើញ នេះ នឹងជួយ បង្កើត លទ្ធភាពក្នុង ការ ទប់ស្កាត់ ការ រាតត្បាត នៃ ជំងឺ ហ្ស៊ីកា និង ជំងឺ គ្រុនឈាមបាន។

បាក់តេរី ឈ្មោះ Wolbachia គឺ ជា ប្រភេទ បាក់តេរី ធម្មតា ដែល មាន សមត្ថភាព ចម្លង ទៅកាន់ ប្រភេទ សត្វល្អិតក្នុង ពិភពលោកនេះបាន ជាង ៧០ ភាគ រយ ។

បាក់តេរី នេះ វិវត្ត ជា ទម្រង់ ខុស ៗ គ្នា ។ សត្វ ល្អិត មួយ ចំនួនត្រូវ ការ បាក់តេរី នេះ ដើម្បី រស់ ផងដែរ ប៉ុន្តែ សម្រាប់ សត្វល្អិតមួយ ចំនួន ផ្សេង ទៀត បាក់តេរី នេះ មាន តួ នាទី ជា ប៉ារ៉ាស៊ីតនិង អាច រំខាន ក្នុង ការ បន្តពូជ ទៅវិញ ។

ក្រុម អ្នក ជំនាញបានថ្លែងថា អ្វីដែល គួរឲ្យ សោកស្តាយ នោះ គឺ ថាបាក់តេរី នេះ មិន អាច ឆ្លងចូល ទៅក្នុងខ្លួនសត្វ មូស ជាច្រើន ដែល មាន ផ្ទុក មេរោគ ឡើយ ។

ប៉ុន្តែ ក្រុម អ្នក ស្រាវជ្រាវ អាច នឹង រក ឃើញ វិធី ដើម្បី ប្រើ ប្រាស់ ឥទ្ធិពល របស់ បាក់តេរី Wolbachia ទៅលើ សត្វ មូស ដែល មាន ផ្ទុក ជំងឺ គ្រុន ឈាម និង ហ្ស៊ីកា។

លោក John Bechmann អ្នក ជំនាញ ខាង សត្វ លិ្អត នៅ សាកល វិទ្យាល័យ Yale ក្នុង រដ្ឋ Connecticut បាន និយាយ ថា ៖

« បញ្ហា ម្យ៉ាង របស់ បាក់តេរី Wolbachia នោះ គឺ គ្រប់ ប្រភេទ សត្វល្អិត ដែល ច្បាស់ថា មាន ទំនាក់ ទំនង បែប វេជ្ជសាស្រ្ត ជា មួយ នឹង វានោះ គឺ សត្វល្អិត ទាំងនោះ មិន អាចឆ្លង បាក់តេរី Wolbachia ចូលក្នុង ខ្លួន ពួកវា ដោយ ខ្លួនឯង នោះ ទេ។ ដូច្នេះ វា ជា ហេតុ ផល ដែល បញ្ជាក់ថា វាជា ការ រក ឃើញ ដ៏ សំខាន់ ។ អ្វី ដែល បាន ដាក់ កំហិត លើ ការ សិក្សា នេះ គឺ មនុស្ស បាន ព្យាយាម បង្កើត ការ ចម្លង ក្លែងក្លាយ និង ការចម្លង មិនមែន ជា លក្ខណៈ ធម្មជាតិ ។ ឥឡូវនេះ យើង មិន ចាំ បាច់ ធ្វើ បែប នោះ ទៀត ទេ។ យើង គ្រាន់ តែ ត្រូវ ដាក់ ហ្សែន ចូល ប៉ុណ្ណោះ »។

ក្រុម អ្នក ស្រាវ ជ្រាវ នៅ សាកល វិទ្យាល័យ Yale និង សាកល វិទ្យាល័យ Vanderbilt ក្នុងរដ្ឋ Tennessee បាន រក ឃើញ ហ្សែន ពីរ ក្នុង បាក់តេរី Wolbachia ដែល អាច សម្លាប់ មេរោគ គ្រុន ឈាម និង ហ្ស៊ីកា ក្នុង ប្រភេទ សត្វ មូស Aedes egypti។

ការ ធ្វើពិសោធ នានា កន្លង ទៅ ជាមួយ នឹង សត្វមមុង រុំ ផ្លែ ឈើ បានទទួលជោគជ័យ ហើយ ក្រុម អ្នក ស្រាវជ្រាវ មាន សុទិដ្ឋិនិយម ថា វា នឹងមាន ប្រសិទ្ធិ ភាព ជាមួយ សត្វ មូសដែរ ។

ក្រុម អ្នក វិទ្យាសាស្រ្ត រៀបរាប់ពី ភាព ជោគជ័យ តាមរយៈ វិធីសាស្រ្តពីរ យ៉ាង ក្នុង ការ បញ្ឈប់ ការ រាតត្បាត របស់ ជំងឺ គ្រុន ឈាម និង ហ្ស៊ីកា។

វិធី សាស្រ្ត ទី មួយ គឺ បង្កើត សត្វ មូស ឈ្មោល ដែល មាន ផ្ទុក បាក់តេរី Wolbachia ឲ្យបាន ច្រើន នៅ ក្នុង បរិយាកាស។ នៅពេល សត្វ មូស ឈ្មោល ដែល មានផ្ទុក បាក់ តេរី Wolbachia បង្កាត់ ពូជ ជាមួយ សត្វមូស ញី បាក់តេរី Wolbachia នឹង សម្លាប់ ពង មូស របស់ សត្វមូស ញី។

វិធីសាស្ត្រមួយ ផ្សេង ទៀត នោះ គឺ បញ្ជូល ចំនួន សត្វមូស ញី និង ឈ្មោល ដែល មាន ផ្ទុក បាក់ តេរី Wolbachia ចូល ទៅក្នុង បណ្តា ហ្វូង មូស ផ្សេងទៀត ។ រយៈ កាល បន្ទាប់នោះ ក្រុម សត្វមូស ដែល មានផ្ទុក បាក់តេរី Wolbachia នឹង សម្លាប់មេរោគ ហ្ស៊ីកា និង ជំងឺ គ្រុនឈាម ក្នុង សត្វមូស ផ្សេងៗទៀត។

ទស្សនាវដ្តី ធម្មជាតិ និងទស្សនាវដ្តី អតិសុខុម ជីវសាស្ត្រ ធម្មជាតិ(Nature and Nature Microbiology) ក៏ បាន ចុះផ្សាយ អត្ថបទ ចំនួន២ ដែល និយាយ អំពី ការ រក ឃើញ ហ្សែន របស់ បាក់តេរី Wolbachia ផងដែរ ។

លោក Bechmann និយាយ ថា នៅ ថ្ងៃណា មួយ ការ ទប់ស្កាត់ មេរោគ ផ្សេងៗ ទៀតនឹងមាន លក្ខណៈ ងាយ ស្រួល ដូច ជា ការ បង្កាត់ ពូជ មូស ផ្ទុក បាក់តេរី Wolbachia នៅ ក្នុង ទ្រុង រួច ហើយ លែង ពួកវា ទៅ ក្នុងព្រៃ ។

«អ្វី ដែល តែង តែ ជា បញ្ហា នោះ គឺការ រក ឲ្យ ឃើញ ថា តើ ប្រព័ន្ធ អ្វី ដែល ដំណើរ ការ បាន ជាមួយ សត្វ មូស ហើយការរកឃើញនេះនឹងក្លាយជា វិធីសាស្រ្ត ដ៏ ប្រសើរ មួយ »។
លោក និ យាយ ថា បច្ចេក វិទ្យា ក៏ មាន សក្តានុពល ក្នុងការ ប្រយុទ្ធ នឹង សត្វ មូស ឈ្មោះ Anopheles gambiae ដែល មាន ផ្ទុក ជំងឺ គ្រុន ចាញ់ផងដែរ។

លោក Bechmann និង អ្នក រួម ការងារ កំពុងព្យាយាម ស្នើ សុំ មូល និធិ ដើម្បី ធ្វើ ការ ស្រាវជ្រាវ អំពីសត្វ មូស។

ដោយសារ តែ សត្វមូស មាន ការ បំលែង តាមលក្ខណៈ ហ្សេនេទិក នោះ លោក Bechmann និយាយ ថា ក្តី បារម្ភ ដ៏ ធំមួយ របស់ លោក គឺ ការ ជម្នះ ឧបសគ្គ តូចតាច មួយចំនួន ក្នុង ការធ្វើ យ៉ាងណា អាចលែង សត្វមូស ប្រភេទថ្មី និង គ្មាន ផ្ទុក មេរោគ ៕

ប្រភព៖ VOA

Loading...

Check Also

គន្លឹះងាយៗ ដែលធ្វើឲ្យអ្នកក្លាយជាសិស្សឆ្នើម នៅឆ្នាំសិក្សាថ្មីនេះ

សិស្សទូទៅក៏ដូចជាមាតាបិតាសិស្ស តែងចង់ឲ្យខ្លួនពូកែនៅក្នុងការសិក្សា ដើម្បីមានកេរ្តិ៍ឈ្មោះជាសិស្សឆ្នើម ជួយលើកមុខមាត់ក្រុមគ្រួសារវង្សត្រកូល ជាពិសេស គឺឈានទៅសម្រេចបានជោគជ័យធំៗក្នុងជីវិត។ ខាងក្រោមវាជាគន្លឹះងាយៗទេ តែវានឹងធ្វើឲ្យប្អូនៗក្លាយជាសិស្សឆ្នើមបាន ៖ ១- មើលមេរៀនជាមុន៖ មិនថាពេលនេះ ប្អូនជាសិស្សខ្សោយប៉ុណ្ណានោះទេ ការអានមេរៀនមុនពេលគ្រូបង្រៀន មានប្រយោជន៍ណាស់ …