ភ្លាកំពិសស្រស់

គ្រឿងផ្សំ

កំពិស ម្ទេស ខ្ទឹមក្រហម ទឹកត្រី ក្រូចឆ្មារ គល់ស្លឹកគ្រៃ អង្ករលីងបុក ជីអង្កាម ជីរណា 

វិធីធ្វើ

១- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក

២- កំពិស ម្ទេស ខ្ទឹមក្រហម ទឹកត្រី ក្រូចឆ្មារ លាយច្របល់ចូលគ្នាឲ្យសព្វ រហូតកំពិសរាងឆ្អិនបន្តិច

៣- ដាក់គល់ស្លឹកគ្រៃ អង្ករលីង ជីអង្កាម ជីរណា​ ច្របល់វាអោយចូលជាតិ ហើយដួសដាក់ចានទទួលទានជាមួយបន្លែស្រស់៕

Loading...

Check Also

សុវត្ថិភាពអាហារសម្រាប់កុមារ

តើអ្វីជាសុវត្ថិភាពចំណីអាហារ? ហើយហេតុអ្វីទើបចាំបាច់ត្រូវយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ? សុវត្ថិភាពចំណីអាហារគឺជាការបង្ការ និងទប់ស្កាត់មិនឲ្យមានការរីករាលដាលបាក់តេរីទាំងពេលទិញ ពេលចម្អិន ពេលរៀបចំ និងពេលទុកដាក់អាហារ។ វាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសគឺអាហារសម្រាប់ទារកឬកុមារ ព្រោះថាអាហារដែលគ្មានសុវត្ថិភាព អាចបណ្តាលឲ្យកើតជំងឺ​ផ្សេងៗមានដូចជារាគរូស ឬក៏ពុលអាហារជាដើម។ ការទិញអាហារ៖​ ត្រូវដាក់អាហារដែលត្រូវក្លាស្សេនៅផ្នែកម្ខាងនៃរទេះ មានដូចជាត្រី …