Home / ព័ត៌មានក្នុងស្រុក / ចរាចរ / យុវជនពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តដឹកទំនិញបុកពីក្រោយ

យុវជនពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តដឹកទំនិញបុកពីក្រោយ

ភ្នំពេញ ៖ យុវជន០២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងខណះជិះម៉ូតូខណៈឌុបគ្នាតាមដងផ្លូវត្រូវរថយន្តបុកនិងកិនពីក្រោយពេញទំហឹង។ ចរាចរណ៍ដ៍រន្ធត់នេះកើតឡើងកាលពីម៉ោង១៨និង០០នាទីល្ងាចថ្ងៃទី​៣០ ខែមីនាឆ្នាំ២០១៧នៅចំណុចខាងត្បូងវត្តឃ្មួញ លើកំណាត់ផ្លូវភ្នំពេញហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សពទី១ត្រូវបានគេស្គាល់ថាឈ្មោះ ជួន បញ្ញារិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសែនសុខ៦​​ សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណទេ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ផាន់ វ៉ន ភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល​។

សាក្សីបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿងម៉ាក់​ហុង​ដាឌ្រីម​សេ១២៥​សេរីឆ្នាំ២០១៧ ព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DF-5373 ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង ខណះមក​ដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តប្រភេទដឹកទំនិញម៉ាកនីសាន់ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ​3A.3633​ បើកមកពីក្រោយក្នុងល្បឿនលឿន ចាប់ហ្វាំងមិនទាន់បុកនិងកិនពីក្រោយ បណ្តាលអោយដេករណូករណែលកណ្តាលផ្លូវស្លាប់ទាំង២នាក់ភ្លាមៗយ៉ាងអាណោចអាធម៍។ ចំណែក ម៉ូតូកៀបជាប់ពីក្រោមរថយន្តអូសប្រមាណជាង​១០០​ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួចហើយត្រូវប្រជាពលរដ្ឋនាំគ្នាជួយចាប់អ្នកបើកបរបានវាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយកើតហេតុ គេឃើញមាននគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខ​ ចុះមកដល់កន្លែងនិងទាក់ទងទៅនគរបាលចរាចរណ៍រាជធានី ធ្វើការវាស់វែង​យកម៉ូតូនិងរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដោះស្រាយនៅពេលក្រោយ។ចំណែកសពយុវជនម្នាក់ឈ្មោះ ជួន បញ្ញារិទ្ធ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកសពយុវជនម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានយកទៅ​តំគាល់ទុកនៅវត្តទឹកថ្លាដើម្បីរកសាច់ញតិ៕

 

ប្រភព៖ Hangmeas News

Loading...

Check Also

ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានដឹងថា មានកូនព្យុះមួយឈ្មោះថា តាឡាស ជាព្យុះទី៤ប្រចាំឆ្នាំ២០១៧នេះ កំពុងស្ថិតក្នុងសមុទ្ទចិនខាងត្បូង។ កូនព្យុះនេះនឹងភ្ជាប់ខ្លួនទៅនឹងសម្ពាធទាប លាតសន្ធឹងលើអាងទន្លេមេគង្គក្នុុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ កក្កដា ២០១៧នេះ។ ដោយឡែកនៅកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ …