Home / កម្មវិធីសំខាន់ / កសិកម្ម / រូបមន្តធ្វើជីអ័រម៉ូន ជួយដើមឈើឲ្យកាន់ផ្កាផ្លែ និងទទួលផលច្រើន

រូបមន្តធ្វើជីអ័រម៉ូន ជួយដើមឈើឲ្យកាន់ផ្កាផ្លែ និងទទួលផលច្រើន

ដើម្បីបំពេញបានតាមសេចក្តីត្រូវការរបស់ទីផ្សារ និងផលចំណូលជាប្រចាំនោះ កសិករអាចបង្កើនការប្រមូលផលដំណាំបានកាន់តែច្រើន ដោយអនុវត្តតាមរូបមន្តងាយៗដូចខាងក្រោម៖
ធាតុផ្សំ៖

  • ល្ហុងទុំ 2Kg
  • ចេកទុំ 2Kg
  • ល្ពៅទុំ 2Kg
  • ស្កររងូ 40មល
  • មេជីអ័រម៉ូន 40មល
  • ទឹកស្អាត 10លីត្រ

វិធីធ្វើ៖

  • យកល្ហុង ចេកទុំ និងល្ពៅហាន់តូចៗចូលគ្នា ដាក់ចូលក្នុងធុងសម្រាប់ត្រាំជី
  • លាយស្កររងូ មេអ័រមូន និងទឹកលាយចូលគ្នាឲ្យរលាយចូលគ្នា រួចចាក់ចូលក្នុងធុងជាមួយល្ហុង ចេកទុំ និងល្ពៅ
  • កូរវាយឲ្យសព្វ ទុកត្រាំចូលរយៈពេល៧ថ្ងៃ អាចប្រើបានហើយ

របៀបប្រើ៖

  • ល្បាយខាងលើមួយលីត្រ លាយជាមួយទឹក 500 លីត្រ
  • ស្រោចលើដំណាំគ្រប់ប្រភេទ ដើម្បីឲ្យវាចេញផ្កា និងកាន់ផ្លែ៕

 

ដកស្រង់ពី ទូរទស្សន៍អប្សារា

Loading...

Check Also

វិធីផ្សំថ្នាំព្យាបាលសត្វចិញ្ចឹម ជាមួយប្រទាលកន្ទុយក្រពើ

ការផ្លាស់ប្តូរអាកាសធាតុ ឬបរិយាកាស គឺជាក្តីបារម្មណ៍របស់កសិករ ដែលប្រកបរបរចិញ្ចឹមសត្វនានា ព្រោះវាបណ្តាលឲ្យសត្វងាយទទួលរងជំងឺឆ្លង។ ខាងក្រោមគឺជាវិធីផ្សំថ្នាំពីប្រទាលកន្ទុយក្រពើ សម្រាប់ជួយឲ្យសត្វចិញ្ចឹមគ្រប់ប្រភេទលូតលាស់បានល្អ និងមិនងាយឆ្លងជំងឺ៖ ធាតុផ្សំ៖ ប្រទាលកន្ទុយក្រពើ ៥០g ស្កររងូ ១០ មល មេថ្នាំព្យាបាលសត្វ ១០មល  ទឹកស្អាត …