Home / Uncategorized / រឿងភាគយុវវ័យរបស់Netflix ក្លាយជាវិបត្តិសង្គមទូទាំងពិភពលោក

រឿងភាគយុវវ័យរបស់Netflix ក្លាយជាវិបត្តិសង្គមទូទាំងពិភពលោក

អ្នកជំនាញផ្នែកសុខភាពគំនិត និងក្រុមអ្នកការពារអំពើឃាតកម្ម នៅប្រទេសអូស្រ្តាលី បានព្រមានថារឿង “ហេតុផល១៣យ៉ាង​ (13 Reasons Why)” ដែលជាខ្សែភាពយន្តភាគយុវវ័យរបស់ Netflix អាចជះឥទ្ធិពលមិនល្អ ដល់ឥរិយាបទអ្នកទស្សនា ជាពិសេសសិស្សក្នុងវ័យជំទង់។

រឿងមួយនេះ ដើមឡើយជារឿងភាគដ៏ពេញនិយមរបស់អាមេរិក កាលពីឆ្នាំ២០០៧ ហើយត្រូវក្រុមហ៊ុន Netflix យកមកថតជាខ្សែភាពយន្ត និងបានចាក់ផ្សាយទូទាំងពិភពលោក កាលពីខែមិនា ដើមឆ្នាំ២០១៧នេះ។ ក្មេងស្រីវ័យជំទង់អាយុ ១៧ឆ្នាំ ឈ្មោះ ហាណា ជាតួអង្គក្នុងរឿងនេះ បានធ្វើអត្តឃាត ដោយបន្សល់ទុកនូវខ្សែអាត់សម្លេង ស្តីពីរឿងហេតុទាំង១៣ ដែលនាំឲ្យនាងសម្លាប់ខ្លួន។

ក្រុមអ្នកធ្វើការងារជួយសង្គម នៅប្រទេសអង់គ្លេស អូស្រ្តាលី ញ៉ូហ្សេលែន កាណាដាជាដើម បានចេញរបាយការណ៍ថា ចាប់តាំងពីខែមិនា មកដល់ពេលនេះ សិស្សសាលាពួកគេ មានអាកប្បកិរិយាប្រែប្រួលជាច្រើនមានដូចជា ការបាក់ទឹកចិត្ត ធ្វើបាបខ្លួនឯង ប្រមាថអ្នកដ៏ទៃ ប៉ុនប៉ងធ្វើអត្តឃាតជាដើម។ នាយកសាលា បានជូនដំណឹងទៅអាណាព្យាបាលសិស្ស បង្កើនការយកចិត្តទុកដាក់ពិនិត្យលើការមើលទូរទស្សន៍របស់កូន និងមិនត្រូវឲ្យពួកគេមើលក្នុងបន្ទប់បិទជិតទេ៕

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី៣-ព្រួញមួយបាញ់បានសត្វពីរ

ព្រួញមួយបាញ់បានសត្វពីរ បានន័យថា៖ ក្នុងពេលតែមួយប្រើមធ្យោបាយតែមួយ អាចផ្តួលសត្រូវឲ្យបរាជ័យចាប់ពីពីរនាក់ឡើងទៅ ឬក៏អាចទទួលផលប្រយោជន៍ចាប់ពីពីរឡើងទៅ។ ការប្រើប្រាស់ល្បិចកលនេះ មិនធម្មតាទេ ហើយក៏មិនងាយស្រួលដែរ ព្រោះថាល្បិចនេះ គឺយើងត្រូវប្រឈមមុខនិងគូរសត្រូវជាច្រើននាក់ឲ្យតែខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិចពិតជាត្រូវជួបគ្រោះអាសន្នធំហើយ ហេតុនេះមុននិងក្រោយនៃប្រតិបត្តិការ ត្រូវការរងចាំពេលវេលា ព្យាយាម និងឪកាសសមស្រប ។ គោលគំនិតនិងសកម្មភាពរបស់មនុស្ស …