Home / ផេ្សងៗ / រឿងមិនប្រក្រតីទាំង ៧ នៅលើផែនដីដែលសូម្បីតែអ្នកវិទ្យាសាស្រ្តក៏មិនដឹង

រឿងមិនប្រក្រតីទាំង ៧ នៅលើផែនដីដែលសូម្បីតែអ្នកវិទ្យាសាស្រ្តក៏មិនដឹង

ពិភពលោកដែលយើងរស់នៅគឺពិតជាអស្ចារ្យ និងពោរពេញទៅដោយរឿងរ៉ាវចម្លែកៗជាច្រើន ដែលរឿងខ្លះត្រូវបានលាតត្រដាងមូលហេតុដោយអ្នកវិទ្យាសាស្ត្រ ឯខ្លះទៀតក៏កំពុងតែធ្វើឲ្យអ្នកវិទ្យាសាស្ត្រឈឺក្បាលផងដែរព្រោះតែរកមូលហេតុមិនឃើញ។ ខាងក្រោមនេះគឺជារឿងរ៉ាវទាំង ៨ ដែលគេចាត់ទុកថាចម្លែក និង មិនប្រក្រតី​ ហើយក៏កំពុងធ្វើឲ្យអ្នកវិទ្យាសាស្ត្រឈឺក្បាលផងដែរ។
 

ជ្រលងភ្នំទំនាញផែនដី (Gravity Hills), ប្រទេសឥណ្ឌា

បើសិនជាអ្នកចតរថយន្តនៅជើងនៃជ្រលងភ្នំរួចដាក់លេខ N រថយន្តរបស់អ្នកនឹងចាប់ផ្ដើមរំកិលឡើងទៅលើ ដែលមើលទៅដូចជាមានអ្វីមួយទាញវាឡើងអីញ្ចឹង ។ រហូតដល់សព្វថ្ងៃនេះ មិនមានការពន្យល់ច្បាស់លាស់សម្រាប់បាតុភូតនេះនៅឡើយទេ, ប៉ុន្តែអ្នកខ្លះគិតថាវាជាការបំភាន់មួយបង្កើតឡើងដោយជ្រលងភ្នំមួយនេះ។

 

រូបសំណាក់ ​Dolmens

Dolmens គឺជារូបសំណាក់ធ្វើពីថ្មបណ្ដ៉ំគ្នាមានរាងដូចជាតុ អ្វីដែលធ្វើឲ្យគ្រប់គ្នាងើយឆ្ងល់នោះគឺរូបសំណាក់ប្រភេទនេះត្រូវបានគេរកឃើញនៅពាសពេញពិភពលោក ដូចជានៅក្នុងប្រទេស បារាំង រុស្ស៊ី ព័រទុយហ្គាល់ ចិន ឥណ្ឌា និង អេស្ប៉ាញជាដើម។ ហេតុអ្វីស្ទើរតែគ្រប់ប្រទេសុទ្ធតែមានវា គឺជាសំនួរដែលអ្នកស្រាវជ្រាវកំពុងដោះស្រាយ។

 

ភ្លើងនៅក្រោមទឹកជ្រោះដែលឆេះមិនព្រមរលត់ នៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក គេសង្កេតឃើញថាមានទឹកជ្រោះមួយដែលមានល្អាងនៅពីក្រោម ដែលនៅក្នុងល្អាងនោះមានភ្លើងមួយដ៉ំឆេះមិនព្រមរលត់សោះ ។ មនុស្សមួយចំនួនបានសន្និដ្ឋានថា មូលហេតុដែលវាឆេះមិនឈប់ដូចនេះគឺដោយសារតែនៅក្នុងល្អាងនោះមានឧស្ម័នហ្គាស ហើយនរណាម្នាក់បានដុតវាដោយមិនដឹងទើបបណ្ដាលឲ្យវាឆេះរហូតបែបនេះ ប៉ុន្តែវាគ្រាន់តែជាការប៉ានស្មាន ចំណែកឯរឿងពិតយ៉ាងណានោះមិនទាន់មាននរណារកឃើញនៅឡើយទេ។

 

ប្រាសាទ Frangokastello ប្រទេសក្រិក

ជារៀងរាល់ឆ្នាំក្នុងកំឡុងចុងខែឧសភានេះ តែងតែលេចនូវស្រមោលកងទ័ពប្រដាប់ដោយអាវុធ និង សេះចម្បាំង ចាប់ពីវិហារនៃ Agios Charalambos រហូតដល់ ប្រាសាទ Frangokastello ។ បាតុភូតនេះត្រូវបានសង្កេតឃើញនៅពេលព្រឹកនៅពេលដែលសមុទ្របានស្ងប់ស្ងាត់និងសំណើមខ្យល់ខ្លាំងហើយវាមានរយៈពេលប្រហែល 10 នាទី។ កាលពីមុនកងកម្លាំងអាឡឺម៉ង់ដែលបានមកដល់ទីនេះធ្លាប់ភ័យខ្លាចស្លន់ស្លោរ និងបាញ់នៅស្រមោលទាំងនោះទៀតផង។

តើវាកើតឡើងដោយរបៀបណា ????
 

ព្រៃដ៉ំថ្ម (The Stone Forest) ក្នុងប្រទេសចិន

វាគឺជាកន្លែងមួយដ៏ស្រស់ស្អាតបំផុត និង កម្របានឃើញ ព្រៃដ៉ំថ្មនេះមានអាយុកាលរាប់លានឆ្នាំមកហើយ ប៉ុន្តែតើវាអាចកើតឡើងដោយរបៀបណា ?

 

ទន្លេ ៥ ពណ៌ ឬ​ ទន្លេបញ្ជពណ៌ នៅប្រទេសកូឡុំប៊ី

ទន្លែមួយនៅក្នុងប្រទេស កូឡ៉ំប៉ី គឺមានភាពខុសប្លែកពីគេ ដោយសារវាមានពណ៌ចម្រុះគ្នារហូតដល់ទៅ ៥ ពណ៌ ដែលពណ៌នេះកើតឡើងដោយសាររុក្ខជាតិនៅក្រោមបាតទន្លេ ដែលមានទឹកថ្លាដូចជាកញ្ចក់នេះ ប៉ុន្តែសំនួរសួរថាតើរុក្ខជាតិចម្រុះពណ៌បែបនេះអាចកើតឡើងរបៀបណា ហើយហេតុអ្វីកើតមានតែនៅទន្លេនោះ នៅតែជាអាថ៌កំបាំងនៅឡើយ។

 

ជ្រោះឈាម នៅអង់តាក់ទិច

បើទោះបីសីតុណ្ហភាពធ្លាក់រហូតដល់ទៅ -10 អង្សារសេក៏ដោយ គេនៅតែសង្កេតឃើញទឹកដែលមានពណ៌ដូចជាឈាមហូរកាត់ផ្ទាំងទឹកកក ធ្លាក់ចូលទៅក្នុងសមុទ្រដដែល ។ វាគឺជាអាថ៌កំបាំងនៃពិភពលោកដែលមិនទាន់មានអ្នកណាអាចបកស្រាយបាននៅឡើយ។

ប្រភព​ ៖ Brightside

Loading...

Check Also

បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ (ស្ថិតនៅខាងស្តាំដៃ បើធ្វើដំណើរពីភ្នំពេញ ទីកាន់កំពង់ឆ្នាំង) មានផ្ទះថ្មមួយខ្នង ដែលត្រូវបានអ្នកភូមិប្រសិទ្ធនាមថា​ ជាផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ។  ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធនេះ …