Home / ព័ត៌មានអន្តជាតិ / លោក Trump បើកការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី១០០របស់ខ្លួន

លោក Trump បើកការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី១០០របស់ខ្លួន

លោក Trump ត្រូវបានគេមើលឃើញថា ជាប្រធានាធិបតីប្រវត្តិសាស្ត្ររបស់អាមេរិក ដែលបានបើកការវាយប្រហារយ៉ាងដំណំ ទៅលើអ្នកសារព័ត៌មាន ក្នុងពេលប្រកាសពីកំណត់ត្រាសមិទ្ធិផលការងារ ១០០ថ្ងៃដំបូងរបស់លោក។

លោកបានចង្អុលចំៗទៅលើអ្នកសារព័ត៌មានធំ ដែលក្នុងនោះមាន CNN, MSN, BBC សុទ្ធតែជាអ្នកសារព័ត៌មានក្លែងក្លាយ។

លោក ចេហ្វ មេសិន (Jeff Mason) ជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Reuters ប្រចាំនៅសេតវិមាន បានថ្លែងការពារវិជ្ជាជីវៈរបស់ខ្លួនថា “ការងាររបស់ពួកយើង គឺរាយការណ៍ពីការពិត និងវាយតម្លៃពីភាពទទួលខុសត្រូវរបស់មេដឹកនាំ”។ លោកបានបន្ថែមថា “ពួកយើងមិនមែនជាអ្នកសារព័ត៌មានក្លែងក្លាយនោះទេ យើងក៏មិនមែនជាអង្គភាពព័ត៌មានអន់ៗដែរ ហើយរិតតែមិនមែនជាសត្រូវរបស់អាមេរិកទៀតផង”។

លោក Mason បានចោទសួរបែបកំប្លែងថា “យើងសុទ្ធតែដឹងមែនទេ ថាDonald Trump មិនស្រវឹងទេមែនទេ គ្មានជាតិអាល់កុលក្នុងខ្លួនទេមែនទេ? ហើយចុះម៉េចបានជាគ្រប់ម៉ាត់ គ្រប់ឃ្លា… ទៅជាអញ្ចឹងកើត? “៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …