Home / កំសាន្ត / ល្បិចទល់មេឃភាគ១-ល្បិចទី១-សម្លាប់មាន់បំភ័យស្វា

ល្បិចទល់មេឃភាគ១-ល្បិចទី១-សម្លាប់មាន់បំភ័យស្វា

តើអ្វីជាការសម្លាប់មាន់បំភ័យស្វា?

ស្វាជាសត្វជាប់លេខខាងកំពូលខូច រឹងរូស ដូច្នេះដើម្បីបង្ហាត់ស្វាបាន គ្រូបង្វឹកត្រូវតែធ្វើយ៉ាងណាឲ្យស្វានោះបាក់ស្បាត នៅក្រោមអំណាចរបស់ខ្លួន។ ស្វាជាសត្វដែលខ្លាចឈាម ដូច្នេះ មុននឹងបង្ហាត់វាគេត្រូវអារកមាន់សម្រក់ឈាម ឲ្យស្វាភ័យជាមុនសិន។ វិធីនេះ ត្រូវបានគេយកមកធ្វើជាយុទ្ធវិធីមួយដ៏ពេញនិយមរបស់ក្រុមអាជីវករ អ្នកជំនួញ និងអ្នកនយោបាយផងដែរ ដែលគេតែងហៅថា “សម្លាប់មាន់បំភ័យស្វា” ឬ “សម្លាប់មួយ បំភ័យមួយរយ”។

ស្ថិតក្នុងស្ថានភាពច្របូកច្របល់ អាសន្ន និងពេញដោយឧបសគ្គ ដើម្បីឈានទៅដល់ការឯកភាពមួយ មានពេលខ្លះអ្នកដឹកនាំត្រូវបង្ខំចិត្តប្រើយុទ្ធសាស្រ្តមួយនេះ។ មានពាក្យមួយឃ្លានិយាយថា “បើមិនប្រើវិធីឃោរឃៅ ម្តេចនឹងអាចសម្តែងឲ្យឃើញពីចិត្តត្រាប្រណីរបស់ ពោធិសត្វ”?

អានបន្ថែម សូមចុចទីនេះ

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ …