Home / កំសាន្ត / ល្បែងបត់ក្រដាស មានអត្ថប្រយោជន៍អ្វីខ្លះ?

ល្បែងបត់ក្រដាស មានអត្ថប្រយោជន៍អ្វីខ្លះ?

ការលេងបត់ក្រដាសជាល្បែងដ៏សមញ្ញមួយ ដែលមនុស្សមួយចំនួនយល់ថា​ ជារឿងឥតប្រយោជន៍។  តើអ្នកធ្លាប់គិតបែបនេះទេ? ការពិត ល្បែងមួយនេះមិនប្រកាន់វ័យ មិនប្រកាន់ទីកន្លែង មិនប្រកាន់ចំនួនអ្នកចូលរួម ហើយអ្វីដែលពិសេសនោះ គឺមានតម្លៃថោក ស្ទើរតែមិនចំណាយប្រាក់សោះ តែវាមានប្រយោជន៍ដ៏ធំមហាសាល មិនអាចកាត់ថ្លៃបាន។ ខាងក្រោម គឺជាហេតុផល ដែលលោកអ្នកគួរដឹង៖

  1. ជំនាញមូលដ្ឋាន៖ ការផ្ទៀងផ្ទាត់រូបភាពដោយយកចិត្តទុកដាក់ ដើម្បីត្រាប់តាម គឺជាលំហាត់ប្រាណខួរក្បាលដ៏ល្អមួយ។ វាជួយឲ្យកុមារចេះអាន, ចេះគិត, បង្កើនជំនាញក្នុងការទំនាក់ទំនងគ្នារវាងខួរក្បាល និងដៃ, ចេះពីគោលការណ៍គ្រឹះរបស់គណិតវិទ្យា (រាប់ វាស់ បែងចែក), ចេះមើលរូបក្នុងលំហរ (ធរណីមាត្រ) យល់ពីការសង់ បណ្តុប ។ល។និង។ល។
  2. បង្កើនគំនិតឆ្នៃប្រឌិត៖  ការបត់រូបពីវត្ថុមួយទៅវត្ថុមួយ កាន់តែធ្វើឲ្យលោកអ្នកមានគំនិតថ្មីៗ ជាប្រចាំ។
  3. បង្កើនទំនាក់ទំំនង៖ ចំណាយពេលវេលាបត់ផ្កាជាមួយមនុស្សជាទីស្រឡាញ់ ពិតជាទទួលបានអារម្មណ៍កក់ក្តៅជាខ្លាំង។ លោកអ្នកអាចសម្តែងពីទឹកចិត្ត តាមរយៈការបត់ក្រដាស ដែលអាចបង្កប់បានរាប់លានអត្ថន័យ។ ផងដែរ អ្នកដែលត្រូវទទួលអំណោយស្នាដៃដោយផ្ទាល់បែបនេះ ពិតជារំភើប និងពេញចិត្តបំផុត។
  4. កំសាន្ត៖  លោកអ្នកអាចធ្វើវាលេងៗ ក្នុងពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ជាមួយនឹងក្រុមគ្រួសារ ជាពិសេសបុត្រាបុត្រី ជាទីស្រឡាញ់របស់លោកអ្នក។ ការបណ្តុះចំណូលចិត្តខាងការបត់ក្រដាសនេះ ជួយឲ្យពួកគាត់មានចរិកស្ងប់ស្ងាត់ ចេះឆ្នៃបង្កើត ជាជាងការបណ្តោយឲ្យពួកគាត់ជក់លេងហ្គេម ឬ សេពគប់មិត្តមិនល្អនៅខាងក្រៅ។
  5. អាចរកប្រាក់ចំណូលបន្ថែម៖ ថ្វីបើវាជាការងារតូចតាច លោកអ្នកអាចយល់ថាមិនអាចក្លាយជាអ្នកមាន ដោយសារការលក់វត្ថុក្រដាសទាំងនោះទេ។ វាជាការពិត តែបើលោកអ្នកអាចឆ្នៃនូវអ្វីដែលថ្មីនិងអស្ចារ្យ ឬក៏ចងក្រងជាសៀវភៅបាននោះ វាជារឿងមួយផ្សេង ដែលគ្មាននរណាអាចដឹងមុនទេ ថាតើវាមានតម្លៃប៉ុណ្ណានោះ។ គំនិត គឺជាធនធានដែលចេះរីងស្ងួត “កើនគំនិត គិតខាងត្រូវ បោះជំហានទៅ កុំឈរឈប់ គង់ជួបជំពប់ ជោគជ័យអើយ”

ដោយ៖ សុរភី

 

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី៣-ព្រួញមួយបាញ់បានសត្វពីរ

ព្រួញមួយបាញ់បានសត្វពីរ បានន័យថា៖ ក្នុងពេលតែមួយប្រើមធ្យោបាយតែមួយ អាចផ្តួលសត្រូវឲ្យបរាជ័យចាប់ពីពីរនាក់ឡើងទៅ ឬក៏អាចទទួលផលប្រយោជន៍ចាប់ពីពីរឡើងទៅ។ ការប្រើប្រាស់ល្បិចកលនេះ មិនធម្មតាទេ ហើយក៏មិនងាយស្រួលដែរ ព្រោះថាល្បិចនេះ គឺយើងត្រូវប្រឈមមុខនិងគូរសត្រូវជាច្រើននាក់ឲ្យតែខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិចពិតជាត្រូវជួបគ្រោះអាសន្នធំហើយ ហេតុនេះមុននិងក្រោយនៃប្រតិបត្តិការ ត្រូវការរងចាំពេលវេលា ព្យាយាម និងឪកាសសមស្រប ។ គោលគំនិតនិងសកម្មភាពរបស់មនុស្ស …