Home / កម្មវិធីសំខាន់ / វិធីដុតសាច់ជ្រូកឲ្យស្រួយ

វិធីដុតសាច់ជ្រូកឲ្យស្រួយ

 វិធីធ្វើសាច់ជ្រូកដុត

គ្រឿងផ្សំ៖

  1. សាច់ជ្រូក ១គ.ក
  2. លាយគ្រឿងផ្សំទី១ទុកមួយអន្លើ (សម្រាប់ផ្នែកសាច់)
    អំបិល ១ស្លាបព្រាកាហ្វេ- ស្ករ ២ស្លាបព្រាកាហ្វេ  –  ផ្កាច័ន្ទ ២ បុកឲ្យម៉ដ្ឋ – ម្រេច កន្លះស្លាបព្រាកាហ្វេ
  3. លាយគ្រឿងផ្សំទី២ទុកមួយអន្លើ (សម្រាប់ខាងស្បែក)

 អំបិល ២ស្លាបព្រាកាហ្វេ – ទឹកខ្មេះស ១ស្លាបព្រាកាហ្វេ

វិធីធ្វើ

  1. យកក្រដាសជូតសាច់់ជ្រូកឲ្យស្ងួត រួចឆូតវា (កុំឲ្យដាច់ដល់ស្បែក)
  2. យកគ្រឿងផ្សំទី១មកលាបលើផ្នែកសាច់និងតាមចង្អូរដែរបានឆូត
  3. ជួតផ្នែកខាងស្បែកឲ្យស្ងួត រួចយកគ្រឿងផ្សំទី២បន្តិចមកលាប
  4. សាច់ដែលប្រឡាក់រួច ដាក់ផ្កាប់លើចានចំហរ (ស្បែកឡើងលើ) រួចទុកក្នុងទូរទឹកកកយ៉ាងហោចឲ្យបាន៣ម៉ោង (ឬពេញមួយយប់) ដើម្បីឲ្យវាស្ងួតស្បែក
  5. បើកចង្រា្កនដុតកម្តៅ 200C/400F ។ យកសាច់ជ្រូកទ្រាប់ក្រដាសអាលុយមីញ៉ូមដោយដាក់ស្បែកចុះក្រោម រយៈពេល២០នាទី ទើបផ្កាប់សាច់ចុះក្រោម ស្បែកឡើងលើ។ ជួតស្បែកឲ្យស្ងួត រួចលាបគ្រឿងផ្សំទី២បន្ថែមទៀត ដាក់ដុតរយៈពេល២០នាទីទៀត។ ជូតស្បែកម្តងទៀត រួចលាបគ្រឿងផ្សំទី២ឲ្យអស់ ទើបដាក់ដុត២០នាទីទៀត។

សរុបការដុតមានរយៈពេល១ម៉ោង លោកអ្នកនឹងបានសាច់ជ្រូកដែលមានស្បែកស្រួយឆ្ងាញ់ពិសារ។ កុំភ្លេចសាកល្បងណា!

Loading...

Check Also

ភ្លាកំពិសស្រស់

គ្រឿងផ្សំ កំពិស ម្ទេស ខ្ទឹមក្រហម ទឹកត្រី ក្រូចឆ្មារ គល់ស្លឹកគ្រៃ អង្ករលីងបុក ជីអង្កាម ជីរណា  វិធីធ្វើ ១- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក ២- …