Home / កម្មវិធីសំខាន់ / កសិកម្ម / វិធីផ្សំថ្នាំព្យាបាលសត្វចិញ្ចឹម ជាមួយប្រទាលកន្ទុយក្រពើ

វិធីផ្សំថ្នាំព្យាបាលសត្វចិញ្ចឹម ជាមួយប្រទាលកន្ទុយក្រពើ

ការផ្លាស់ប្តូរអាកាសធាតុ ឬបរិយាកាស គឺជាក្តីបារម្មណ៍របស់កសិករ ដែលប្រកបរបរចិញ្ចឹមសត្វនានា ព្រោះវាបណ្តាលឲ្យសត្វងាយទទួលរងជំងឺឆ្លង។ ខាងក្រោមគឺជាវិធីផ្សំថ្នាំពីប្រទាលកន្ទុយក្រពើ សម្រាប់ជួយឲ្យសត្វចិញ្ចឹមគ្រប់ប្រភេទលូតលាស់បានល្អ និងមិនងាយឆ្លងជំងឺ៖

ធាតុផ្សំ៖

  • ប្រទាលកន្ទុយក្រពើ ៥០g
  • ស្កររងូ ១០ មល
  • មេថ្នាំព្យាបាលសត្វ ១០មល 
  • ទឹកស្អាត ៥លីត្រ

វិធីធ្វើ៖

  • ដាក់ដាំទឹក ៥លីត្រ
  • ហាន់ប្រទាលកន្ទុយក្រពើ តូចៗ
  • ពេលទឹកពុះ ត្រូវដាក់ប្រទាលកន្ទុយក្រពើចូលរួចរម្ងាស់១០នាទី រួចទុកឲ្យត្រជាក់
  • ចាក់ស្កររងូរ និងមេថ្នាំព្យាបាលសត្វ រួចកូរវាឲ្យសព្វ គ្របទុករយៈពេល៧៧ថ្ងៃ អាចប្រើបានហើយ

របៀបប្រើ៖

  • ល្បាយខាងលើ២ស្លាបព្រាបាយ លាយជាមួយទឹក 5 លីត្រ ដាក់ឲ្យសត្វផឹក ឬលាយជាមួយអាហារសត្វ។

បញ្ជាក់៖ មេថ្នាំព្យាបាលសត្វ អាចរកទិញបាននៅអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា។ អាស័យដ្ឋាន ផ្ទះលេខ ១៩ ផ្លូវ ៣០៣ សង្កាត់បឹងកក់២ ភ្នំពេញ។ ទូរស័ព្ទ៖ (០២៣) ៤៥​ ៦៦៦ ៨០៕

ដកស្រង់ពី ទូរទស្សន៍អប្សារា

Loading...

Check Also

រូបមន្តធ្វើជីអ័រម៉ូន ជួយដើមឈើឲ្យកាន់ផ្កាផ្លែ និងទទួលផលច្រើន

ដើម្បីបំពេញបានតាមសេចក្តីត្រូវការរបស់ទីផ្សារ និងផលចំណូលជាប្រចាំនោះ កសិករអាចបង្កើនការប្រមូលផលដំណាំបានកាន់តែច្រើន ដោយអនុវត្តតាមរូបមន្តងាយៗដូចខាងក្រោម៖ ធាតុផ្សំ៖ ល្ហុងទុំ 2Kg ចេកទុំ 2Kg ល្ពៅទុំ 2Kg ស្កររងូ 40មល មេជីអ័រម៉ូន 40មល …