Home / ផេ្សងៗ / វិធី​ងាយៗ​ជួយ​ឱ្យ​ក្រចកដៃ​របស់​អ្នក​ស្អាត គួរឱ្យ​ស្រឡាញ់ មាន​ភាព​ទាក់ទាញ

វិធី​ងាយៗ​ជួយ​ឱ្យ​ក្រចកដៃ​របស់​អ្នក​ស្អាត គួរឱ្យ​ស្រឡាញ់ មាន​ភាព​ទាក់ទាញ

​អ្នកអាច​បាត់បង់​ភាពទាក់ទាញ ប្រសិនបើក្រចក​ដៃ​របស់​អ្នក​រឹង ស្រួយ​ងាយ​បាក់។ កត្តា​ជាច្រើន​ ជាមូលហេតុ​នាំឱ្យ​ក្រចក​បាត់បង់​សម្រស់មានដូចជាកង្វះ​របប​អាហារ ការថែទាំ​មិនបានត្រឹមត្រូវ ទម្លាប់​ខាំ​ក្រចក​ដៃ​លេង ជាដើម។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​បាន​ក្រចក​ស្អាត អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ខាងក្រោម៖

វិធីទី ១

ប្រើ​ជែល​ប្រេងកាត (petroleum) ជូត​ជុំវិញ​ក្រចក និង​ស្បែក​គល់​ក្រចក​របស់​អ្នក​យ៉ាងហោច​ណាស់ ១ម្តង​ក្នុង ១ថ្ងៃ ដើម្បី​រក្សា​ជាតិ​សំណើម និង​ធ្វើឱ្យ​ក្រចក​ទន់។

វិធីទី ២

ត្រូវ​ពាក់​ស្រោមដៃ​រាល់​ពេល​អ្នក​ធ្វើ​ការងារ​ផ្ទះ​ដូចជា លាង​ចាន ធ្វើ​សួនច្បារ បោក​ខោ​អាវ…ដើម្បី​ការពារ​ក្រចក​ពី​ផលប៉ះពាល់​នៃ​សារធាតុ​គីមី។

វិធីទី ៣

ប្រសិនបើ​អ្នក​ចង់​ដុស​ខាត់​សម្អាត​ក្រចក​ដោយ​ខ្លួនឯង ត្រូវ​ធ្វើ​ថ្នមៗ ជាពិសេស​ពេល​កាត់​ស្បែក​គល់​ក្រចក ដើម្បី​ការពារ​ពី​ភាពខូចខាត។

វិធីទី ៤

ត្រូវ​ប្រាកដ​ថា អ្នក​គ្មាន​ក្រចក​ដុះ​ទៅ​ក្នុង​សាច់ ព្រោះ​វា​នឹង​បណ្តាល​ឱ្យ​ក្រចក​ឆ្លង​មេរោគ និង​ងាយ​បាក់។

វិធីទី ៥

ចង់​បាន​ក្រចក​ជើង​ស្អាត អ្នក​គួរ​ពាក់​ស្រោម​ជើង ព្រោះ​វា​ជួយ​រក្សា​ជើង​របស់​អ្នក​ឱ្យ​បាន​ស្អាត​ជានិច្ច ការពារ​ពី​ការឆ្លង​មេរោគ។

វិធីទី ៦

លាប​ថ្នាំ​ក្រចក​តាម​ទិសដៅ​តែ​មួយ ដោយ​មិន​លាប​ត្រលប់​ក្រោយ​វិញ ដើម្បី​ចៀសវាង​ពី​ការខូច​ក្រចក។

វិធីទី ៧

ឧស្សាហ៍​ម៉ាស្សា​ក្រចក និង​ស្បែក​គល់​ក្រចក​ឱ្យបាន​ទៀងទាត់ ដោយ​ប្រើ​ប្រេង​សំខាន់ៗ ឬ​ប្រេង​វីតាមីន E៕

Loading...

Check Also

បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ (ស្ថិតនៅខាងស្តាំដៃ បើធ្វើដំណើរពីភ្នំពេញ ទីកាន់កំពង់ឆ្នាំង) មានផ្ទះថ្មមួយខ្នង ដែលត្រូវបានអ្នកភូមិប្រសិទ្ធនាមថា​ ជាផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ។  ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធនេះ …