Home / ផេ្សងៗ / វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

 

មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖

  1. វីតាមីនអេ (vitamin A)៖ គ្រប់កោសិកាត្រូវការវីតាមីនអេ ដើម្បីលូតលាស់។ សក់ក៏ដូចគ្នាដែរ វាត្រូវការវីតាមីនអេ ដើម្បីធ្វើឲ្យវារលោង និងលូតលាស់បានល្អ។ វីតាមីនអេ មានក្នុងដំឡូងឈ្វា ការ៉ុត ស្ពៃ ខាត់ណា និងសាច់។
  2. វីតាមីនប៊ី (vitamin B)៖ វាជួយនាំយកអុកស៊ីហ្ស៊ែននិងសារធាតុបំប៉ននានា ទៅកាន់លលាដ៏ក្បាល ដែលជួយឲ្យសក់លូតលាស់។  ការសិក្សាបង្ហាញថា កង្វះវីតាមីនប៊ីបានធ្វើឲ្យមនុស្សជ្រុះសក់។ ទោះជាយ៉ាងនេះក្តី កង្វះវីតាមីនប៊ីកម្រកើតមានណាស់ ព្រោះមាននៅស្ទើរគ្រប់អាហារ ដូចជាគ្រាប់ធញ្ញជាតិ អាល់មេន សាច់ ត្រី គ្រឿងសមុទ្ទ និងបន្លែបៃតងចាស់។
  3. វីតាមីនស៊ី (vitamin C)៖ វាជួយលាងសម្អាតជាតិពុលបានយ៉ាងអស្ចារ្យ និងជួយបង្កើតប្រូតេអ៊ីនម្យ៉ាងជួយបន្ថយភាពចាស់ ព្រមទាំងជួយរាងកាយស្រូបយករ៉ែដែក និងរ៉ែផ្សេងៗទៀត ដែលជួយដល់ស្បែក។ វីតាមីនស៊ីនេះ មានក្នុងផ្លែក្រូច ម្រេច ត្របែក ស្រ្តបឺរី ជាដើម។
  4. វីតាមីនឌី (vitamin D)៖ វាមានតួនាទីជួយសក់ឲ្យលូតលាស់ តែផ្នែកមួយនៃសក់ជ្រុះក៏អាចបណ្តាលពីកង្វះវីតាមីនឌីដែរ ។ គេអាចបង្កើន កម្រិតវីតាមីនឌីនេះ ដោយការហាលថ្ងៃ និងទទួលទានអាហារដូចជា ត្រីរំអិល ផ្សិត និងអាហារដែលមានបន្ថែមវីតាមីនឌីក្នុងនោះ។
  5. វីតាមីនអ៊ី (vitamin E)៖ វាប្រហែលគ្នាទៅនឹងវីតាមីនស៊ីដែរ ជួយកម្ចាត់ជាតិពុល កាត់បន្ថយការតានតឹងផ្លូវចិត្ត (stress)​ និងជួយពន្លឿនការលូតលាស់នៃសក់។ វាមាននៅក្នុង ផ្លែប័រ (អាវ៉ូកាដូ) គ្រាប់អាល់មេន គ្រាប់ផ្កាឈូករ័ត្ន និងស្ពៃ។
  6. ស័ង្កសី៖ វាមានតួនាទីសំខាន់ ជួយដល់ការលូតលាស់ និងជួសជុលភ្នាសស្បែកក្បាល។ កង្វះស័ង្កសីជាបញ្ហាទូទៅមួយដែលបណ្តាលឲ្យសក់ជ្រុះ។ សារធាតុនេះមានដូចជា អ៊ូយស្ទើ សាច់គោ ស្បៃ គ្រាប់ល្ពៅ…។
  7. ជាតិដែក៖ វាជួយបង្កើនគ្រាប់ឈាមក្រហម បញ្ជូនអុកស៊ីហ្សែនទៅគ្រប់កោសិកា។ កង្វះជាតិដែក គឺជាបញ្ហាដ៏ចំបងធ្វើឲ្យជ្រុះសក់ ជាពិសេសច្រើនកើតមានលើស្រ្តី។ អាហារដែលផ្ទុកសារធាតុដែកនេះមាន អ៊ូយស្ទើ ស៊ុត សាច់ក្រហម ស្ពៃ ត្រីជាដើម។
  8. ប្រូតេអ៊ីន៖ ទទួលទានអាហារមានប្រូតេអ៊ីនគ្រប់គ្រាន់ នឹងធ្វើឲ្យសក់លូតលាស់បានល្អ និងមិនជ្រុះ។

ជារួម ការទទួលទានរបបអាហារគ្រប់គ្រាន់ជាជម្រើសដ៏ល្អបំផុត។ ការទទួលទានថ្នាំគ្រាប់បំប៉ននានា គួរតែពិភាក្សាជាមួយវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ ព្រោះការទទួលទានថ្នាំបំប៉នលើសកម្រិត ក៏នាំមកនូវផលវិបាកជាច្រើនផងដែរ៕

Source: authoritynutrition

Loading...

Check Also

បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ (ស្ថិតនៅខាងស្តាំដៃ បើធ្វើដំណើរពីភ្នំពេញ ទីកាន់កំពង់ឆ្នាំង) មានផ្ទះថ្មមួយខ្នង ដែលត្រូវបានអ្នកភូមិប្រសិទ្ធនាមថា​ ជាផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ។  ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធនេះ …