Home / ព័ត៌មានអន្តជាតិ / វៀតណាមនឹងពិចារណាឲ្យរោងចក្រដែកថែបដែលបំផ្លាញបរិស្ថានបើកដំណើរការវិញ

វៀតណាមនឹងពិចារណាឲ្យរោងចក្រដែកថែបដែលបំផ្លាញបរិស្ថានបើកដំណើរការវិញ

វៀតណាម៖ ទូរទស្សន៍វៀតណាម VTV បានឲ្យដឹងថា វៀតណាមនឹងពិចារណាអនុញ្ញាតឲ្យក្រុមហ៊ុនរបស់កោះតៃវ៉ាន់ បើកដំណើរផលិតដែកថែបឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះបង្កឲ្យមានផលប៉ះពាល់បរិស្ថានដ៏អាក្រក់បំផុត។
ក្រុមហ៊ុននេះ មានឈ្មោះថា Formosa មានប្រតិបត្តិការនៅក្នុងខេត្ត Ha Tinh បានបង្កផលប៉ះពាល់ដ៏អាក្រក់បំផុតដល់បរិស្ថាននៅប្រទេសវៀតណាម ហើយត្រូវបានរដ្ឋាភិបាលវៀតណាមប្រកាសឲ្យបិទដំណើរការកាលពីឆ្នាំមុន។
ក្រសួងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នឹងចុះពិនិត្យ ដើម្បីវាយតម្លៃប្រព័ន្ធគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម ដែលទើបត្រូវបានកែប្រែថ្មីអស់រយៈពេលជិតមួយឆ្នាំរបស់ក្រុមហ៊ុនមួយនេះ។ ក្រុមហ៊ុនដែកថែប Formosa នេះ បានបំពុលបរិស្ថានតាមបណ្តោយសមុទ្រប្រវែងជាង២០០គីឡូម៉ែត្រ ដោយធ្វើឲ្យត្រីជាង១០០តោនបានងាប់ និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅក្នុងខេត្ត Ha Tinh។
ក្រុមហ៊ុនដែកថែបនេះ បានយល់ព្រមបង់ប្រាក់ចំនួន៥០០លានដុល្លារ ជាសំណងសម្រាប់ការខូចខាតនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹងតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយនាពេលកន្លងមក។
ក្រសួងបរិស្ថានប្រទេសវៀតណាមបានឲ្យដឹងថា ដើម្បីស្តារបរិស្ថានឡើងវិញ អាចនឹងចំណាយពេលប្រហែលមួយទសវត្សរ៍ ដោយសារតែការបង្ហូរកាកសំណល់មិនបានត្រឹមត្រូវនេះ ៕

ប្រភព៖ ហង្សមាស

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …