Home / Uncategorized / សង្ខេបទំនាយរបស់សង្រ្កានឆ្នាំរកា

សង្ខេបទំនាយរបស់សង្រ្កានឆ្នាំរកា

បុរាណមិនយឺត ទំនើបមិនជ្រុល ថ្វីបើវិទ្យាសាស្រ្តមានការរីកចម្រើន ប៉ុន្តែប្រជារាស្រ្តខ្មែរនៅប្រកាន់លើប្រពៃណី ជំនឿ របស់ខ្លួនជាដរាប។ ដូច្នេះភ្នំពេញញូស៍ សូមធ្វើសេចក្តីសង្ខេបទំនាយសង្រ្កានឆ្នាំរកា ដើម្បីទុកជាការផ្ទៀងផ្ទាត់ទាំងអស់គ្នាដូចខាងក្រោម៖

ទំនាយប្រចាំឆ្នាំ
កេណ្ឌ ព្រះ ពិរុណសាស្ត្រ ៖ ភពអង្គារ ជាអធិបតី ដឹកនាំ ផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ។ នាគ ៤ បង្អុរទឹកភ្លៀង ៣០០ មេ ក្នុងនោះ ចក្រវាឡ១២០ មេ – ព្រៃ ហិមពាន្ត ៩០ មេ – មហាសមុទ្រ ៦០ មេ និង ជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៣០ មេ បណ្តាលឲ្យ មាន ទឹកភ្លៀង ដើមឆ្នាំតិច កណ្តាលឆ្នាំភ្លៀងមធ្យម និងចុងឆ្នាំភ្លៀងច្រើន ។ កេណ្ឌធារាទិគុណ៖ មានកេណ្ឌ (៣) ត្រូវត្រង់វាយោធាតុចុះ ទំនាយថា មិនក្តៅមិនត្រជាក់ មានខ្យល់ព្យុះខ្លាំងៗជាច្រើន អាចកើតហេតុល្អ អាក្រក់ អំពីខ្យល់។ ទឹកទន្លេ ៖ មានសំណល់០ ទំនាយថា ទឹទន្លេ បឹងបួរ ទឹកជំនន់ ដោយទឹកភ្លៀង មានច្រើនលើសអស់ឆ្នាំទាំងពួង ។កេណ្ឌធញ្ញាហារ៖ មានកេណ្ឌ (៥) ឈ្មោះថាវិបត្តិ ទំនាយថា ស្រូវ សំណាប ស្រែចម្ការ នឹងកើតមានកិមិជាតិ ដង្កូវ ក្រា សត្វល្អិត បំផ្លាញ និង បានផលពាក់កណ្តាល ខូចខាតអស់ពាក់កណ្តាល ភោជនាហារបានផលជា មធ្យម ។ ស្រុកទេសអាចនឹងមានកល្លិយុគ យុទ្ធសង្គ្រាម។ ប្រជានុរាស្ត្រ មានសេចក្តីសុខខ្លះ ទុក្ខខ្លះស្មើគ្នា ។ការធ្វើស្រែ៖ ចំលេខ (៦) ទំនាយថា ស្រែដីទំនាប និង ស្រែដីទួល គ្រប់ទីកន្លែង បានផលល្អដូចគ្នា ។

កេណ្ឌព្រឹក្សា ៖ ត្រូវចំលេខ ៤ ត្រូវត្រង់ ដើមពោធិ៍បាយជាស្តេច មានទំនាយថា មនុស្សផងទាំងឡាយ នឹងមានកល្លិយុគ ។

កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះយានជំនិះ របស់ព្រះអាទិត្យគឺសត្វដំរី ទំនាយថា ភ្លើងកាចសាហាវ ស្រុកនាមនាគ ធ្វើយុទ្ធសង្គ្រាមនឹងស្រុក នាមគ្រុឌ និង នាមកណ្តុរ ។

ទំនាយតាមថ្ងៃសង្ក្រាន្ត
ថ្ងៃមហាសង្ក្រាន្ត ៖ ត្រូវនឹងថ្ងៃសុក្រ ទំនាយថា ឆ្នាំនេះស្រូវ អង្ករ សណ្តែក ល្ង ផលដំណាំ ទាំងឡាយ បានផលបរិបូណ៌ ទឹកភ្លៀង ព្យុះ ច្រើន ប៉ុន្តែ នឹង ចាញ់កូនខ្ចី កូនតូច ។ កើតមានរោគ ឈឺភ្នែក មនុស្សនឹងស្លាប់ព្រោះជំងឺ ច្រើន ។

ថ្ងៃវ័នបត ៖ ត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ឆ្នាំនេះស្រូវ អង្ករ សណ្តែក ល្ង ផលដំណាំ ត្រី សាច់ នឹងមានតម្លៃ សាមណៈ ជីព្រហ្ម ណ៍ នឹងក្តៅក្រហាយ ចិត្តច្រើនជាអនេក ។

ថ្ងៃឡើងស័ក ៖ ត្រូវនឹងថ្ងៃអាទិត្យ ទំនាយថា ឆ្នាំនេះ ព្រះមហាក្សត្រនឹងរុងរឿង ដោយមានតេជានុភាព និងមានជ័យជម្នះ លើពពួក សត្រូវ គ្រប់ ទិសានុទិស ទោះបីប្រទេសធ្លាក់ក្នុងយុទ្ធសង្គ្រាមនឹងបច្ចាមិត្រយ៉ាងណា នឹងមានជ័យជម្នះគ្រប់ពេលវេលា ៕

 

Loading...

Check Also

បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ (ស្ថិតនៅខាងស្តាំដៃ បើធ្វើដំណើរពីភ្នំពេញ ទីកាន់កំពង់ឆ្នាំង) មានផ្ទះថ្មមួយខ្នង ដែលត្រូវបានអ្នកភូមិប្រសិទ្ធនាមថា​ ជាផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ។  ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធនេះ …