Home / កម្មវិធីសំខាន់ / សុខភាព / សារៈប្រយោជន៍នៃផ្លែប៉េងប៉ោះ

សារៈប្រយោជន៍នៃផ្លែប៉េងប៉ោះ

ប៉េងប៉ោះ ជាបន្លែម្យ៉ាងដែលសម្បូរដោយជាតិទឹករហូតដល់៩៥%។ វាផ្ទុកនូវសារធាតុរ៉ែនិងវីតាមីនជាច្រើន ដែលរាងកាយយើងត្រូវការជាប្រចាំ។ រួមមាន៖ 

  • វីតាមីនសេ (Vitamin C)៖ ជាសារធាតុសំខាន់មួយនៃអាហារបំរុង ដែលជួយកម្ចាត់ជាតិពុលនៅក្នុងរាងកាយ និងការពារខ្លួនអ្នកពីជំងឺមហារីកផងដែរ
  • ប៉ូតាស៊ូម (Potassium)៖ ជារ៉ែដ៏សំខាន់មួយ ដែលជួយដល់ចលនាឈាមរត់ និងការពារអ្នកពីជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង
  • វីតាមីនកា១​ (Vitamin K1)៖ វាមានសារៈសំខាន់សម្រាប់ជួយឈាម​ឆាប់កក និងសុខភាពឆ្អឹង។
  • វីតាមីនប៊ី៩ (B9)៖ ជាប្រភេទវីតាមីនជួយដល់ការលូតលាស់ជាលិកា ជំរុញមុខងារកោសិកា។ វាមានលក្ខណៈសំខាន់ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ។ 

ជារួម ប៉េងប៉ោះអាចហៅបានថាជាប្រភេទបន្លែប្រចាំដ៏ល្អ​ សម្រាប់អ្នកដែលតមអាហារដើម្បីសុខភាព ព្រោះវាមានជាតិទឹកខ្ពស់ និងផ្អែមតិច ព្រមទាំងសម្បូរដោយសារធាតុប្រយុទ្ធប្រឆាំងទៅនឹងជំងឺជាច្រើនមុខ មានដូចជា ជួយដល់សុខភាពបេះដូង ការពារពីជំងឺមហារីក ការពារសុខភាពស្បែក ប្រឆាំងទៅនឹងការរលាកស្បែកដោយពន្លឺថ្ងៃជាដើម៕

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …