Home / កំសាន្ត / សាសនាចម្លែកៗទាំង 10 នៅលើពិភពលោកដែលវាប្លែកស្ទើរតែមិនគួរអោយជឿ

សាសនាចម្លែកៗទាំង 10 នៅលើពិភពលោកដែលវាប្លែកស្ទើរតែមិនគួរអោយជឿ

សាសនានៅលើលោកមានច្រើន រហូតដល់ពេលខ្លះយើងស្ទើរតែមិនជឿថា សាសនាបែបនោះអាចកើតមានឡើងបាន។ ប៉ុន្តែវាក៏ជារឿងដែលគួរអោយចាប់អារម្មណ៏ដែរនៅពេលដែលយើងអាចយល់ដឹងពីទំនៀមទំលាប់សាសនា ដែលយើងមិនធ្លាប់បានលឺពីមុន។ វប្បធ៍មរបស់សង្គមមួយគឺអាចក្លាយជារូបរាងឡើងមកបាន ក៏ដោយសារតែជំនឿរបស់សង្គមមួយនោះ ដែលយើងគ្រប់គ្នាតែងហៅថា “បទដ្ឋានសង្គម” នោះឯង។ ខាងក្រោមជាជំនឿសាសនាដែលអ្នកប្រហែលជាមិនដែលធ្លាប់បានលឺទាល់តែសោះ។ សូមចាំក្នុងចិត្តថា មិនថាសាសនានោះមានលក្ខណៈខុសប្លែកយ៉ាងណា ក៏យើងត្រូវតែផ្តល់តំលៃនិងគោរពដូចគ្នា។

1. អ្នកគោរពបូជាចំពោះព្រះរាជបុត្រ ហ្វីលីប (Philip)
ព្រះរាជបុត្រ ហ្វីលីប គឺជាព្រះស្វាមីរបស់ព្រះនាងម្ចាស់ក្សត្រី អ៊ីលីស្សាប៊ែត (Elizabeth) ទី2 ហើយទ្រង់ត្រូវបានគេគោរពបូជាដូចជាព្រះអាទិទេពដោយពួកគណៈនិកាយមួយក្រុមដែលហៅក្រុមខ្លួនឯងថា “ក្រុមចលនាព្រះរាជ្របុត្រហ្វីលីប”។ ពួកគណៈនិកាយទាំងនេះ មានទីតាំងស្ថិតនៅតំបន់ យ៉ាវអូណាន (Yaohnanen) ដែនកោះភាគខាងត្បូងនៃមហា សមុទ្រប៉ាស៊ីភិច។ ដោយសារតែតាមរឿងព្រេងតំណាលមួយដែលបាននិទានថា មានបុត្រាមួយអង្គរបស់អាទិទេពផែនដី នឹងរៀបអភិសេក ជាមួយនឹងព្រះមហាក្សត្រីដែលមានរឹទ្ធអំណាចខ្លាំងក្លាអស្ចារ្យ ក្រោយមកបុត្រារូបនេះនឹងវិលត្រឡប់មកកាន់ដែនកោះនេះវិញ ហើយក៏ដោយសារតែរឿងតំណាលនេះ ទើបបានជាគណៈនិកាយមួយក្រុមនេះ គោរពបូជានិងរងចាំការវិលត្រឡប់មកវិញរបស់ទ្រង់។

2. ព្រះវិហារនៃពិភពលោក
ជំនឿសាសនានេះមានដើមកំណើតនៅកំឡុងឆ្នាំ 1962 ដោយដំបូងឡើយប្តីប្រពន្ធពីរនាក់ ដែលប្តីមានឈ្មោះថា អ៉ូបារ៉ុន ហ្សែល រ៉េវិនហាត និងភរិយារបស់គាត់ឈ្មោះថា ម៉នីង ក្លូរី ពួកគេគោរពបូជាដល់ព្រះអាទិទេពនៃទេវឋានគ្រឹស្ត ដែលដំបូងឡើយជាសាសនាដើមរបស់ពួកជនជាតិក្រិចបុរាណ។

3. សាសនា ជែដាយ (Jediism) ពិតណាស់ថាអ្នកធ្លាប់បានលឺពីសាសនា ជែដាយ នេះនៅក្នុងខ្សែរភាពយន្តរឿង សង្រ្គៀម ពិភពផ្កាយ (Star Wars) ហើយអត្ថន័យនៃការអប់រំគឺដូចដែលមាននៅក្នុងខ្សែរភាពយន្តនេះស្រាប់។ សព្វថ្ងៃស្ថាប័នសាសនានេះមិនមានទីតាំងស្ថិតនៅកន្លែងណាច្បាស់លាស់ឡើយ ប៉ុន្តែគេមានប្រាសាទមួយដែលមានទីតាំងនៅរដ្ឋតិចសាស់ដែលជាកន្លែងដែលគេតែងតែជួបជុំគ្នាពិភាក្សាពី កូដដែរពួកគេមានជំនឿ ដែលកូដនោះត្រូវបានគេហៅថា “តម្រាទាំង 16 នៃគំនិតអប់រំនៃសាសនា ជែដាយ។ អ្នកអាចតាមដានខ្សែរភាពយន្ត សង្គ្រៀមពិភពផ្កាយ ដើម្បីយល់អោយកាន់តែច្បាស់ពីសាសនានេះ។

4. វិហារនៃសាសនា សុមរណៈ (ការស្លាប់ដោយស្រួលមិនមានការឈឺចាប់) សិក្ខាបទតែមួយគត់របស់ពួកគេគឺ “ជីវិតរាប់ពាន់មិនគួរបន្តកើតមកឡើយ”។ សាសនានេះមានគំនិតរួមគ្នាមួយដោយពួកគេជឿថា បរិមាណប្រជាជននៅលើផែនដីមានចំនួនច្រើនពេកដូចនេះគួរតែមានការកាត់បន្ថយ ហើយពួកគេក៏គាំទ្រដល់អ្នកដែលគិតចង់សម្លាប់ខ្លួន និងពួកមិនមានចំណង់បន្តពូជបង្កើតកូន ផងដែរ។

5. សាសនារ៉ាអែល រ៉ាអែល គឺជាឈ្មោះដែលជនជាតិបារាំងម្នាក់ឈ្មោះថា ក្លដ វ៉ូរីហន់។ គាត់អះអាងថា មនុស្សពិភពផ្សេងបានបញ្ជួនគាត់មកដើម្បីបកស្រាយពីដើមកំណើតនៃមនុស្សលោក។ រ៉ាអែលត្រូវបានគេនិយាយថា ត្រូវបានគេនាំយកជំនឿនេះមកពីភពយ៉ាងឆ្ងាយឈ្មោះថា អែលឡូហីម ដែលជាដែនភពប្រមូលផ្តុំទៅដោយអ្នកដែលមានគតិសង្គ្រោះជីវិតសត្វលោកជាច្រើនជុំវិញផែនដី ដូចជា ព្រះយេស៊ូ ព្រះពុទ្ធ និងព្រះល្បីៗជាច្រើនអ្នកទៀត។ មនុស្សលោកត្រូវបានបង្កើតឡើងដោយប្រើ DNAគ្រាប់ឈាមរបស់ មនុស្សពិភពផ្សេង កំឡុង 25 000 ឆ្នាំមុនហើយពួកគេនឹងត្រលប់មកភពផែនដីវិញនៅកំឡុងឆ្នាំ 2025 ខាងមុខនេះ។

6. មនុស្សពិភពផ្សេង ក្រុមមនុស្សមកពីសាធារណៈរដ្ឋឆេក ដែលមានមេដឹកនាំឈ្មោះថា អ៊ិវ៉ូ ប៊ិនដា។ ពួកគេអាចទំនាក់ទំនងជាមួយនឹងមនុស្សភពក្រៅផែនដីបាន។ ពួកមនុស្សភពក្រៅនេះ និយាយថាពួកគេមានយាន្តអវកាសដែលបានលាក់ទុកក្នុងផែនដីយើងនេះ ហើយត្រៀមនឹងបញ្ជួនអ្នកដែលមានជំនឿលើពួកគេ អោយបានទៅកាន់ភពថ្មីមួយទៀត។

7. រលកបរិយាកាស ប៉ាណា (Pana Wave)
ប្រទេសជប៉ុនក៏មានវត្តមានក្នុងបញ្ជីនេះដែរ! រលកបរិយាកាស ប៉ាណា គឺជាក្រុមមួយដែលមិនពេញចិត្តខ្លាំងចំពោះរលកម៉ាញ៉េទិចអគ្គិសនី ដែលមានវត្តមានក្នុងពិភពលោកដ៏ទំនើបនេះ ហើយបានបំផ្លាញដល់បរិស្ថានដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ពួកគេបានសាងសង់ស្នាក់ការដែលនៅមានទីតាំងនៅឆ្ងាយពីទីក្រុង ដើម្បីគេចអោយផុតពីការបំពុលនៃរលកម៉ាញ៉េទិចអគ្គីសនីនេះ ហើយពួកគេក៏ស្នាក់នៅទីនោះរហូតដែរ។

8. នូវ៉ាអ៊ូប៊ីអានីស៊ឹម (Nuwaubianism)
ក្រុមសាសនានេះបានបែកចេញពីក្រុមសាសនាម៉ូស្លីមមក នៅកំឡុងសតវត្សទី70។ ពួកគេជាក្រុមស្បែកខ្មៅ ដែលទទួលយកការអប់រំសាសនាថា មនុស្សដែលប្រើដៃឆ្វេងខ្លះ និងស្តាំខ្លះ គឺកើតឡើងដោយសារតែមានបាតុភូតអាច់យ៏ផ្កាយបុកទង្គិចនឹងផែនដីហើយធ្វើអោយផែនដីទ្រេតរហូតដល់ប៉ះពាល់ដល់ការប្រើប្រាស់ដៃរបស់មនុស្សយើង។

9. សង្គមអាធារ៉ឺស ជាសាសនាដែលមានរួមបញ្ចូលទាំងពួកសាសនាគ្រឹស្ត សាសនាព្រះពុទ្ធ សាសនាជែដាយ និងមានលាយឡំជំនឿនៃពួកមនុស្សពិភពផ្សេងផងដែរ។ ពួកគេជៀថា ពួកគេអាចបញ្ឈប់មហន្តរាយពិភពលោកបានដោយការបូងសួង និងការបង្កើនថាមពលនៃរូបរាងកាយ។

10. វិទ្យសាស្រ្តរីករាយ ចុងក្រោយគឺជាគំនិតថ្មីនៃ វិទ្យសាស្រ្តរីករាយ ដែលមានដើមកំណើតនៅប្រទេសជប៉ុន ដោយលោក រីយ៉ូហូ អូកាវ៉ា។ គោលដៅគឺនាំយកនូវសុខសន្តិភាពជូនដល់មនុស្សលោក ហើយនាំផ្លូវអ្នកមានជំនឿលើសាសនា អោយសិក្សាពីខ្លួនឯងនិងធ្វើព្យាការី។ មិនថាសាសនាទាំងនេះមានលក្ខណៈខុសប្លែកយ៉ាងណាក៏ដោយតែ សំរាប់គោលដៅរបស់ពួកគេគឺសុទ្ធតែមានប្រយោជន៏។

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ …