Home / កម្មវិធីសំខាន់ / សុខភាព / ស្វែងយល់ពីជំងឺពុកឆ្អឹង

ស្វែងយល់ពីជំងឺពុកឆ្អឹង

ជម្ងឺ​ពុកឆ្អឹង​កើត​ឡើង​ដោយ​សារតែ​ថយចុះ​នូវជាតិ​កាល់ស្យូមក្នុងឆ្អឹង ជា​ហេតុ​ធ្វើឱ្យ​ឆ្អឹងចុះ​ខ្សោយ និងឈានទៅពុកឆ្អឹងបាន​យ៉ាង​ឆាប់​រហ័ស។ 

មូលហេតុ​នាំ​ឱ្យមាន​ជម្ងឺ​ពុកឆ្អឹង

  • វ័យ៖ ច្រើនកើតលើស្ដ្រី​​ពេល​អស់​រដូវ បន្ទាប់ពីវ័យ៦៥ឆ្នាំ និងបុរសបន្ទាប់ពីអាយុ៧០ឆ្នាំ
  • ខ្វះទម្ងន់ និងការហាត់ប្រាណមិនគ្រប់គ្រាន់
  • ការទទួលទានដំណេកមិនបានគ្រប់គ្រាន់
  • ទទួលទានថ្នាំមួយចំនួន ជាពិសេសថ្នាំការពារប្រកាច់ និងថ្នាំធ្វើឲ្យឈាមរាវ
  • ការបរិភោគបារី ស្រា​ និងភេសជ្ជៈដែលមានជាតិហ្គាស
  • អ្នកជំងឺ​របេង​ឆ្អឹង៖ ​មេរោគ​របេង​នេះ​ ធ្វើឱ្យឆ្អឹងវិវត្តទៅជាពុកមុន​កំណត់ ​ដែល​គេហៅ​ថា របេងស៊ីឆ្អឹង​ ជា​ពិសេស​ឆ្អឹងកង​ខ្នង។

រោគ​សញ្ញា​៖

  • ការ​ឈឺ ឬចុករោយសន្លាក់​ដៃជើង 
  • ការរួញកំពស់ ដែលច្រើនកើតមានលើមនុស្សចាស់ជរា
  • ជាប្រភេទជំងឺដែលកើតឡើងស្ងាត់ៗ ​ទាល់​តែ​ពិនិត្យទើបដឹង។ ដូច្នេះស្ដ្រី​អស់រដូវ​ ​គួរ​តែទៅ​ពិនិត្យឲ្យបានញឹកញាប់ជាការល្អ

វិធី​ព្យាបាល​ជម្ងឺ​ពុកឆ្អឹង

  1. កុំពិសារបារី និងស្រា
  2. ទទួលទានអាហារ ដែលមានជាតិកាល់ស្យូមខ្ពស់ ដូចជាទឹកដោះគោ(ជូ) តៅហ៊ូ ត្រីគ្រប់ប្រភេទ ត្រីធូណា​ ឈីស បន្លែបៃតងចាស់ ខាត់ណា ស្ពៃជាដើម
  3. ទទួលទានអាហារ ដែលមានជាតិវីតាមីនដេ ដែលភាគច្រើនមានក្នុងគ្រាប់ធញ្ញជាតិ
  4. កុំទទួលទានប្រៃពេក ព្រោះអំបិលធ្វើខ្លួនអ្នកមិនអាចស្រោបជាតិកាល់ស្យូមបានល្អ
  5. ចំណាយពេល១៥-៣០នាទី ហាលថ្ងៃសរីរាង្គផ្នែកណាក៏បាន ដើម្បីខ្លួនអ្នកស្រោបពន្លឺព្រះអាទិត្យ ហើយបំលែងទៅជាវីតាមីនដេ។ ត្រូវចាំថាបើអ្នកលាបក្រេមការពារស្បែក ការហាលពន្លឺថ្ងៃគ្មានប្រសិទ្ធភាពនោះទេ។ អ្នកដែលមានស្បែកស មានលទ្ធភាពបំលែងវីតាមីនដេ យឺតជាងអ្នកមានស្បែកខ្មៅ។ 
  6. ធ្វើលំហាត់ប្រាណជាប្រចាំ 
  7. ប្រឹក្សាយោបល់ជាមួយអ្នកឯកទេស ដើម្បីទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ។

វិធី​ការពារ​ជម្ងឺពុក​ឆ្អឹង

  • ព្យាយាមពង្រឹងភាពម៉ាំនៃឆ្អឹង ដោយការទទួលទានអាហារមានជាតិកាល់ស្យូម និងវីតាមីនដេ ជាពិសេសគឺនៅមុនវ័យ៣០ឆ្នាំ ដែលជាដំណាក់កាលឆ្អឹងកំពុងពេញលូតលាស់ល្អ
  • កុំពិសារបារី ស្រា ប្រៃ
  • ធ្វើលំហាត់ប្រាណជាប្រចាំ 

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …