Home / កម្មវិធីសំខាន់ / យល់ដឹងពី​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល

យល់ដឹងពី​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល

ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ ឬStroke ជាមូលហេតុលំដាប់ទី២ដែលបណ្តាលឲ្យស្លាប់ និងលំដាប់ថ្នាក់ទីបីដែលនាំដល់ពិការភាព​ផងដែរ។

មូលហេតុ៖ ចរន្ត​ឈាម​មិនអាចរត់​ទៅ​ដល់​ខួរក្បាល​ ធ្វើឲ្យ​ខួរក្បាល​មិន​អាច​ដំណើរការ​ធម្មតា​បាន។ វាបណ្តាលពីកត្តាពីរយ៉ាង

  1. ជំងឺនេះកើតឡើង​ដោយសារ​តែ​មាន​ឈាម​កក​នៅក្នុង​សរសៃ​ឈាម
  2. មូលហេតុ​ម្យ៉ាងទៀត​គឺ​បែកធ្លាយ​សរសៃ​ឈាម​ក្រហម​ក្នុង​ខួរក្បាល

ហានិភ័យ

  • បុរសស្រ្តីមានវ័យលើសពី៥៥ឆ្នាំ
  • អ្នកមានជំងឺលើសឈាម ខូល្លេស្តេរ៉ល ទឹកនោមផ្អែម
  • អ្នកជក់បារី ផឹកស្រា…

រោគសញ្ញា វៀចមុខ ធ្លាក់ភ្នែក វៀចម៉ាត់ ធ្លាក់ដៃម្ខាងឬលើកមិនរួច ឈឺក្បាលខ្លាំង ស្រវាំងភ្នែក និយាយមិនច្បាស់ ជាដើម។ ​នេះ​ជា​រោគសញ្ញា​សំខាន់ៗ​ដែល​អ្នក​ជំងឺ​ត្រូវ​ដឹង។ បញ្ហា​សំខាន់​មួយ​ទៀត​ដែល​អ្នកជំងឺ​ត្រូវ​ដឹង​ដែរ​នោះ​គឺ TIA (Transient Ischemic Attack) ឬក៏ Pre-Stroke គឺ​ជា​ការ​ខ្វះ​ចរន្ត​ឈាម​ក្នុង​មួយ​រយៈ​ខ្លី​ ប៉ុន្តែ​វា​នឹង​ត្រឡប់​មក​វិញ​បាន។ ប៉ុន្តែ​នេះ​គឺ​ជា​សញ្ញា​ព្រមាន​សំខាន់​ដែល​ប្រាប់​ឲ្យ​អ្នក​ជំងឺ​ដឹង​ ហើយ​អាច​ការពារ​ពី​ជំងឺ​នេះបាន​ដោយការទៅប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …