Home / កំសាន្ត / អង់គ្លេសជួយគូស្នេហ៍ភេទដូចគ្នារបស់អូស្រ្តាលី ឲ្យរៀបការក្រោមច្បាប់របស់ខ្លួន

អង់គ្លេសជួយគូស្នេហ៍ភេទដូចគ្នារបស់អូស្រ្តាលី ឲ្យរៀបការក្រោមច្បាប់របស់ខ្លួន

ច្បាប់របស់ប្រទេសអូស្រ្តាលី មិនអនុញ្ញាតិឲ្យគូស្នេហ៍ភេទដូចគ្នាបានរៀបការជាមួយគ្នានោះទេ។ ទោះជាយ៉ាងនេះក្តី វាសនាមិនដូចគ្នាទេសម្រាប់អ្នកដែលមានគូស្នហ៍ជាជនជាតិអង់គ្លេស។ ពួកគេអាចអនុញ្ញាតិឲ្យរៀបការ ស្ថិតក្រោមច្បាប់របស់អង់គ្លេស តែត្រូវមានល័ក្ខខ័ណ្ឌពីរយ៉ាងដូចខាងក្រោម៖
១- ភាគីណាមួយនៃគូស្នេហ៍ ត្រូវជាជនជាតិអង់គ្លេស ឬមានសញ្ញាតិអង់គ្លេស

២- ពិធីមង្គលការ ត្រូវធ្វើឡើងក្នុងបរិវេណស្ថានទូត ឬស្ថានកុងស៊ុលរបស់ប្រទេសអង់គ្លេស

តាមរយៈBBC បានឲ្យដឹងថា មកដល់ពេលនេះ មានគូស្នេហ៍ចំនួន៣០គូហើយ ដែលបានរៀបការជាមួយគ្នា ក្រោមដំបូលស្ថានទូតរបស់អង់គ្លេស ប្រចាំនៅកង់បេរ៉ា ប្រទេសអូស្រ្តាលី៕

Loading...

Check Also

ជ្រើសមួយណាទើបល្អជាងគេ?

បន្ទាប់ពីអាហារពេលល្ងាចរួច គ្រួសារលោកគិត បានអង្គុយមើលទូរទស្សន៍ជុំគ្នា។ មិនដឹងជាហេតុអី ស្រាប់តែទូរទស្សន៍គ្មានសម្លេង មានតែរូប។ កូនស្រីពៅ៖ ម៉ាក់ៗ! សុខៗម៉េចបានជាគ្មានសម្លេងចឹង? កូនប្រុសច្បង៖ ធ្វើយ៉ាងម៉េចទៅប៉ាម៉ាក់ កំពុងតែល្អមើលផង … 😥  ប្រពន្ធ៖ កូនម៉ាក់ទាំងពីរនៅឲ្យស្ងៀមសិន …