Home / ព័ត៌មានអន្តជាតិ / អាមេរិក ឈានមួយជំហានទៀតហើយ, ផ្ទុះ ឬអត់?

អាមេរិក ឈានមួយជំហានទៀតហើយ, ផ្ទុះ ឬអត់?

សហរដ្ឋអាមេរិក ថានឹងរិតបន្តឹងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ហើយវិស័យការទូតក៏នឹងឈានមួយជំហានទៀត ក្នុងគោលបំណងដាក់សម្ពាធដល់ប្រទេសមួយនេះ ឲ្យបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងម៉ីស៊ីលរបស់ខ្លួន។

យុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump ត្រូវបានប្រកាសឲ្យដឹង បន្ទាប់ពីជំនួបដ៏ខ្លីជាពិសេសមួយ ជាមួយសមាជិកព្រឹទ្ធសភា១០០រូប។

ថ្មីៗនេះ មេបញ្ជាការជាន់ខ្ពស់របស់អាមេរិក ប្រចាំនៅសមុទ្ទប៉ាស៊ីហ្វិក បានធ្វើការដាក់ពង្រាយនូវប្រព័ន្ធការពារទុកជាមុនទប់ទល់នឹងគ្រាប់ម៉ីស៊ីល ក្នុងប្រទេសកូរ៉េខាងជើង។

ការរិតបន្តឹងនេះ ធ្វើឡើងក្នុងពេលដែលមានការបារម្ភ ដោយប្រទេសកូរ៉េខាងជើងកំពុងធ្វើការសាកល្បងសព្វាវុធថ្មីៗបន្ថែមទៀត។

សេចក្តីថ្លែងការណ៍រួមមួយ ដែលធ្វើឡើងដោយរដ្ឋលេខាធិការ​ Rex Tillerson, រដ្ឋលេខាធិការការពារជាតិ Jim Mattis និង នាយកសតិបញ្ញាជាតិ Dan Coats បានថ្លែងថា “សហរដ្ឋអាមេរិក ស្វែងរកស្ថេរភាពនិងសន្តិភាព ដោយគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ” ។

“យើងនៅតែបន្តបើកផ្លូវក្នុងការចរចារ ដើម្បីឈានដល់គោលដៅមួយនោះ។ ទោះជាយ៉ាងនេះក្តី យើងក៏ត្រូវត្រៀមទុកជាមុន ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តផងដែរ”។

សេចក្តីថ្លែងការណ៍នេះបានបន្តថា “វិធានការណ៍របស់លោកប្រធានាធិបតី មានបំណងដាក់សម្ពាធលើកូរ៉េខាងជើង ឲ្យរំលាយចោលអាវុធនុយក្លេអ៊ែរ, និងគ្រាប់ម៉ីស៊ីលរបស់ខ្លួន ដោយការរិតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច និងចំណាត់ការការទូត ជាមួយបណ្តាសម្ព័ន្ធមិត្ត និងប្រទេសក្នុងតំបន់”៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …