Home / កម្មវិធីសំខាន់ / ការចម្អិនអាហារ / សុវត្ថិភាពអាហារសម្រាប់កុមារ

សុវត្ថិភាពអាហារសម្រាប់កុមារ

តើអ្វីជាសុវត្ថិភាពចំណីអាហារ? ហើយហេតុអ្វីទើបចាំបាច់ត្រូវយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ? សុវត្ថិភាពចំណីអាហារគឺជាការបង្ការ និងទប់ស្កាត់មិនឲ្យមានការរីករាលដាលបាក់តេរីទាំងពេលទិញ ពេលចម្អិន ពេលរៀបចំ និងពេលទុកដាក់អាហារ។ វាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសគឺអាហារសម្រាប់ទារកឬកុមារ ព្រោះថាអាហារដែលគ្មានសុវត្ថិភាព អាចបណ្តាលឲ្យកើតជំងឺ​ផ្សេងៗមានដូចជារាគរូស ឬក៏ពុលអាហារជាដើម។

ការទិញអាហារ៖​

  • ត្រូវដាក់អាហារដែលត្រូវក្លាស្សេនៅផ្នែកម្ខាងនៃរទេះ មានដូចជាត្រី សាច់ ស៊ុត និងទឹកដោះគោ
  • ការទិញសាច់កំប៉ុង សាច់មាន់ ត្រីជាដើម ត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ឲ្យបានត្រឹមត្រូវ ជៀសវាងទិញទំនិញហួសកាលបរិច្ឆេទ ឬផុតកំណត់ប្រើប្រាស់នៅមុនពេលដែលលោកអ្នកត្រូវទទួលទាន
  • ត្រូវដាក់ត្រី សាច់ផ្សេងៗនៅក្នុងថង់ផ្លាស្ទិក ដើម្បីបង្ការកុំឲ្យស្រក់ទឹកដែលចេញពីសាច់នោះ ទៅលើបន្លែ ផ្លែឈើ ដទៃទៀត
  • ត្រូវរើសមើលស៊ុតដែលគ្មានស្នាមប្រេះ ព្រោះថាស៊ុតបែកអាចឲ្យបាក់តេរីជ្រៀតចូលបានយ៉ាងងាយ
  • មិនត្រូវទិញផ្លែឈើដែលមានដាច់រលាត់សំបកទេ ព្រោះមេរោគអាចជ្រៀតចូលទៅក្នុងផ្លែឈើទាំងនោះ ធ្វើឲ្យបាត់បង់​គុណភាព ឬក៏អាចពុលផងដែរ
  • ត្រូវទិញទឹកដោះគោដែលបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ “unpasteurized milk”

ការចម្អិន

  • ត្រូវទុកដាក់របស់របរ/អាហារណាដែរត្រូវក្លាស្សេ ឬបង្កក ចូលក្នុងទូរទឹកកកមុនគេ
  • សាច់​ មាន់ ត្រីត្រូវចម្អិនឬដាក់ឲ្យកកក្នុងរវាង២ថ្ងៃ។ សាច់អាំងបន្ទះ សាច់ចិញ្រាំ អាចរក្សាទុកក្នុងទូរទឹកកកពី៣-៥ថ្ងៃ
  • សាច់ដែលយកចេញពីទូរកក មិនត្រូវទុកក្នុងបរិយាកាសធម្មតាទេ។ ត្រូវដាក់វាក្នុងទូរទឹកកកផ្នែកក្លាស្សេធម្មតា ឬដាក់ក្នុង microwave ។ ត្រូវឆាប់ចម្អិនសាច់ទាំងនោះ ដោយមិនឲ្យទុកចោលយូរម៉ោងពេកទេ
  • ត្រូវដាក់សាច់​ មាន់ ត្រី ឲ្យដាច់ចេញពីបន្លែ ផ្លែឈើ និងអាហារផ្សេងទៀត ដែលត្រូវទទួលទានឆៅ
  • មិនត្រូវលាងសាច់មាន់ឬបក្សីឆៅទេ ព្រោះវាអាចសាយភាយអតិសុខុមប្រាណទាំងនោះនៅក្នុងផ្ទះបាយទៅវិញទេ។ អតិសុខុមប្រាណទាំងនោះនឹងងាប់ពេលដែលលោកអ្នកចម្អិនវាក្នុងកម្រិតសីតុណ្ហភាព74°C។ ដូច្នេះការលាងសម្អាត​មិនមានប្រយោជន៍ទេ
  • ត្រូវចម្អិនសាច់នានារហូតដល់ទឹកវាឡើងថ្លា ឬក៏សីតុណ្ហភាពក្នុងសាច់ឡើងដល់ 63°C បន្ទាប់ពីសាច់ឆ្អិន ត្រូវរងចាំ រយៈពេល៣នាទីសិន ចាំទទួលទាន។
  • ស៊ុតត្រូវចម្អិនឲ្យបានឆ្អិនល្អ រហូតដល់ផ្នែកលឿងនិងសឡើងរឹង។ មិនត្រូវឲ្យកុមារហូបស៊ុតឆៅឬស៊ុតជ័រព្នៅដាច់ខាត។

ការលាងសម្អាត៖ ត្រូវចងចាំថា បើទោះជាបរិវេណចង្រ្កានមើលឃើញដូចជាស្អាត ប៉ុន្តែដៃរបស់អ្នក ទីកន្លែងធ្វើម្ហូប និងរបស់របរប្រើប្រាស់នានាដូចជាកាំបិត ជ្រុញ ចានដែកជាដើម អាចនៅមានជាប់នូវបាក់តេរីជាច្រើន ដែលមិនអាចមើលឃើញដោយភ្នែក។

  • ក្រោយពីចាប់កាន់សាច់​ មាន់ ត្រីឆៅ ត្រូវលាងដៃដោយទឹកក្តៅឧណ្ហៗ ជាមួយនឹងសាប៊ូមុនចាប់កាន់ឬរៀបចំម្ហូបអាហារ
  • សាច់ឆៅបំរុងចម្អិន ត្រូវដាក់ឲ្យឆ្ងាយពីអាហារដែរឆ្អិន បន្លែ ឬផ្លែឈើ។ កុំដួសម្ហូបដាក់ចានដែលប្រើដាក់សាច់ឆៅ។
  • លាងកាំបិត ជ្រុញ និងឧបករណ៍ផ្សេងទៀតដែលប្រលាក់សាច់ឆៅ នៅមុនពេលយកទៅប្រើជាមួយអ្វីផ្សេង
  • បើសិនជាអាចគួរប្រើជ្រុញសម្រាប់កាត់់សាច់ ផ្សេងអំពីគេ។ យើងអាចសម្លាប់មេរោគដែលជាប់នឹងជ្រុញហាន់សាច់ ដោយទឹកខ្មេះមួយស្លាបព្រាបាយ លាយជាមួយទឹក4លីត្រ

ការរក្សាទុកអាហារ៖ យើងអាចរក្សាទុកអាហារដែលនៅសល់បាន ដោយ

  • ដួសអាហារដែលដាក់ចូលទូរទឹកកកឲ្យលឿនតាមដែលអាច​ មិនឲ្យលើសពី២ម៉ោង ព្រោះថាការទុកអាហារក្នុងបរិយាកាសធម្មតារយៈពេលយូរ ជាឧកាសឲ្យបាក់តេរីរីកសាយភាយ បណ្តាលឲ្យអាហារទៅជាពុលក៏មានដែរ។
  • ខ្ចប់អាហារទាំងនោះក្នុងថង់ប្លាស្ទិកឬទុកក្នុងចានក៏បាន គ្របដោយប្លាស្ទិករុំអាហារ ឬក្រដាសអាលុយម៉ីញ៉ូម។ រក្សាទុកក្នុងទូទឹកកមិនឲ្យលើសពី៣-៤ថ្ងៃ។
  • លោកអ្នកក៏អាចរក្សាវាឲ្យកក ក្នុងរយៈពេល២-៣ខែ ដោយខ្ចប់ជា​កញ្ចប់តូចៗល្មមសម្រាប់១-២ពេល ដើម្បីងាយស្រួលយកចេញទទួលទានម្តងៗ។ ត្រូវចងចាំថា អាហារនឹងរីកមាឌពេល​វាកក ដូច្នេះមិនត្រូវខ្ចប់ណែនពេកទេ

សូមឲ្យលោកអ្នកប្រកបដោយសុខភាពល្អគ្រប់ក្រុមគ្រួសារ៕

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …