Home / កម្មវិធីសំខាន់ / សុខភាព / អាហារ១១យ៉ាង ជួយដល់ខួរក្បាល និងបង្កើនការចងចាំ

អាហារ១១យ៉ាង ជួយដល់ខួរក្បាល និងបង្កើនការចងចាំ

បញ្ហាខួរក្បាល វាជាប្រធានចំបងដែលមនុស្សច្រើនកំពុងប្រឈមមុខ ព្រោះថាវាជាភ្នាក់ងារកណ្តាលគ្រប់គ្រងនូវរាងកាយទាំងមូល មានតួនាទីជំរុញចង្វាក់បេះដូង ជួយសួតដកដង្ហើម បញ្ជារាងកាយឲ្យកម្រើក គិត និងឲ្យវិញ្ញាណទទួលដឹងផងដែរ។ ដូច្នេះ គ្រប់គ្នាត្រូវថែរក្សាខួរក្បាលឲ្យល្អ ដើម្បីរាងកាយទាំងមូលធ្វើការបានល្អ។

អាហារដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសុខភាពខួរក្បាល និងជំរុញសមត្ថភាពនៃការគិត ក៏ដូចជាអង្គចងចាំដែរ។ ខាងក្រោមគឺជាអាហារ១១មុខ ដែលអាចជួយដល់ខួរក្បាលលោកអ្នកបាន៖

1. ត្រីរម្អិល

ត្រីរម្អិលតែងស្ថិតនៅក្នុងលំដាប់ទី១ នៃអាហារបំប៉នខួរក្បាល ព្រោះវាមានជាតិខ្លាញ់់ខ្ពស់ និងផ្ទុកដោយសារធាតុអាស៊ីតអូមេហ្គា៣ (omega-3 fatty acids)។ ខួរក្បាលយើង៦០% ផ្សំពីជាតិខ្លាញ់ ក្នុងនោះសារធាតុomega-3 មានពាក់កណ្តាល។ omega-3 ផ្តល់គុណសម្បត្តិពីរយ៉ាង។

  • ជួយបណ្តុះកោសិកាខួរក្បាលនិងប្រព័ន្ធប្រាសាទ ជាពិសេសជំនួយដល់អង្គចងចាំក្នុងពេលសិក្សា ដ៏ដូចជាធ្វើឲ្យផ្លូវចិត្តមានភាពស្រស់ស្រាយផងដែរ។
  • វាជួយពន្យារការសិករិចរិលនៃខួរក្បាល និងទប់ស្កាត់ជំងឺចាស់វង្វេងទៀតផង។

ផ្ទុយទៅវិញកង្វះomega-3 នឹងធ្វើឲ្យការសិក្សាធ្លាក់ចុះ និងមានជំងឺបាក់ទឹកចិត្ត។ ជាតិខ្លាញ់នៅក្នុងសាច់ត្រី ជាប្រភេទខ្លាញ់ល្អ១០០% ដោយមិនប៉ះពាល់ដល់សុខភាពនោះទេ។

2. កាហ្វេ

នៅក្នុងកាហ្វេមានសារធាតុពីរយ៉ាង គឺ “កាហ្វេអ៊ីន” និង “សារធាតុប្រឆាំងមហារីក” ដែលជួយដល់ខួរក្បាល។ កាហ្វេអ៊ីនជួយពញ្ញាក់ខួរក្បាលពីភាពងងុយ ធ្វើឲ្យអារម្មណ៍ឲ្យស្រស់ស្រាយ និងពង្រឹងស្មារតី។ អ្នកជំនាញបានឲ្យដឹងថា អ្នកទទួលទានកាហ្វេមួយពែងក្នុងពេលព្រឹកព្រលឹម និងខ្លះទៀតពេលថ្ងៃ និងជួយបង្កើននូវប្រសិទ្ធភាពការងារគេឲ្យប្រសើរឡើង។ ការពិសារកាហ្វេរយៈពេលយូរ ក្នុងបរិមាណសមស្រប (២-៣ពែងក្នុងមួយថ្ងៃ) អាចកាត់បន្ថយជំងឺញ័រដៃជើង និងចាស់វង្វេង។

3. ប៊្លូប៊ើរី

សារធាតុអេនត្យូសាយ៉ានីន (anthocyanins) មានក្នុងពណ៌ខៀវនៃផ្លែប៊្លូប៊ើរី វាប្រឆាំងការរលាក និងមេរោគមហារីក។ គេបានរកឃើញថា វាមិនត្រឹមតែជួយបន្សុទ្ធជាតិពុល និងទប់វ័យរបស់ខួរក្បាលទេ ថែមទាំងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធឆ្លើយឆ្លងគ្នារវាងកោសិកាខួរក្បាលទៀតផង។ គួរព្យាយាមពិសារវាជាមួយអាហារពេលព្រឹក។

4. រមៀត

សារធាតុមានក្នុងពណ៌រមៀត មានអំណាចខ្លាំងប្រឆាំងនឹងការរលាក និងមេរោគមហារីក។ ការស្រាវជ្រាវបានបង្ហាញថា វាជួយកាត់បន្ថយអាការៈជំងឺធ្លាក់ទឹកចិត្ត និងចាស់វង្វេង។ យើងអាចព្យាយាមពិសារវា តាមការផ្សំគ្រឿងក្នុងម្ហូបអាហារ ឬក៏ពិសារជាតែរមៀត។

5. ផ្កាស្ពៃប្រ៊ូកូលី

ផ្កាស្ពៃ broccoli ជាបន្លែសុខភាព មានកម្រិតវីតាមីនKខ្ពស់ ដែលផ្តល់សុវត្ថិភាព១០០% ជំនួយដល់អង្គចងចាំឲ្យប្រសើរឡើង។ វាក៏មានសារធាតុប្រឆាំងការរលាក និងជំងឺមហារីកផងដែរ។ អ្នកជំនាញ ផ្តល់យោបល់ឲ្យពិសារវាក្នុងបរិមាណ ១០០ក្រាមជារៀងរាល់ថ្ងៃ ដើម្បីជួយការពារពីការបំផ្លាញខួរក្បាល។

6. គ្រាប់ល្ពៅ

គ្រាប់ល្ពៅមានផ្ទុកសារធាតុរ៉ែសំខាន់ៗជាច្រើន ដូចជា៖

  • ស័ង្កសី ជួយញោចប្រព័ន្ធប្រាសាទ។ កង្វះស័ង្កសីជាមូលហេតុនាំដល់ជំងឺស្លាប់មួយចំហៀងខ្លួន, បាក់ទឹកចិត្ត និងចាស់វង្វេង
  • ម៉ាញ៉េស៊ូម សំខាន់ដល់ការសិក្សា និងអង្គចងចាំ។ កង្វះម៉ាញ៉េស៊ូម អាចធ្វើឲ្យមានជំងឺប្រកាំង, ឆ្កួតជ្រូក និងបាក់ទឹកចិត្ត
  • ទង់ដែង ជាអ្នកគ្រប់គ្រងការបញ្ជាប្រព័ន្ធប្រាសាទ។ កង្វះទង់ដែង អាចនាំដល់ពិការភាពដូចជា មិនអាចកម្រើក បាត់បង់ការចងចាំជាដើម
  • ដែក កង្វះជាតិដែក ធ្វើឲ្យខួរក្បាលមានភាពច្របូកច្របល់  និងបន្ថយសមត្ថភាពដំណើរការខួរក្បាល

7. សូកូឡាខ្មៅ

វាមានជាតិកាហ្វេអ៊ីន និងសារធាតុប្រឆាំងមហារីក ប្រហែលគ្នាទៅនឹងកាហ្វេដែរ។

8. សណ្តែក

ពពួកសណ្តែក ផ្ទុកសារធាតុជំនួយខួរក្បាលច្រើនមុខ រួមទាំងវីតាមីនE ជាតិខ្លាញ់ល្អ និងធាតុផ្សំនៃរុក្ខជាតិ។

9. ក្រូច

មានវីតាមីនសេខ្ពស់ អាចធ្វើជាអង្សរក្សការពារខួរក្បាល ពីការបំផ្លាញនានា។

10. ស៊ុត

ស៊ុតសម្បូរទៅដោយវីតាមីនB ជាពិសេសB6 និងB12ជួយដល់សុខភាពខួរក្បាល។ វាជួយការលូតលាស់នៃខួរក្បាល ឲ្យបំពេញតួនាទីខ្លួនបានល្អ និងធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា។

11. តែបៃតង

តែបៃតង មានឈ្មោះជាភេសជ្ជៈជួយសុខភាពខួរក្បាល។ ដូចគ្នាទៅនឹងកាហ្វេដែរ វាមានជាតិកាហ្វេអ៊ីន បន្ថែមលើសពីនេះ វាមានសារធាតុម្យ៉ាងទៀត ដែលគេហៅថាអាម៊ីណូអាស៊ីត។ អាម៊ីណូអាស៊ីត ជួយពន្លឿនរលកខួរក្បាល និងសម្រាលការនឿយហត់ របស់ខួរក្បាល កាត់បន្ថយអារម្មណ៍ស្មុគស្មាញ៕

 

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …