Home / ព័ត៌មានអន្តជាតិ / អ្នកណាមិនចង់? បានសប្បាយ ហើយបានលុយទៀត!!! មានវីដេអូ

អ្នកណាមិនចង់? បានសប្បាយ ហើយបានលុយទៀត!!! មានវីដេអូ

ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សតែងព្យាយាមស្វែងរកអ្វីដែលថ្មី បង្កើតនូវមុខរបរប្លែកៗ អាស្រ័យតាមចំណូលចិត្ត និងទេពកោសល្យរបស់បុគ្គលម្នាក់ៗ។ សេវាជួលមនុស្សកំដរគិតម៉ោង កំពុងពេញនិយមនៅក្នុងប្រទេសជប៉ុន។

បុរសវ័យកណ្តាលជនជាតិជប៉ុន លោកTsutomu Ikeda ប្រកបមុខរបរកំដរភ្ញៀវ ក្នុងតម្លៃ ¥1,000 ប្រមាណជាជិត $9  ក្នុង​១ម៉ោង។ លោកប្រកបមុខរបរនេះអស់រយៈពេលជាង២ឆ្នាំហើយ។ ភ្ញៀវខ្លះឲ្យលោកកំដរដើរលេង ហាត់កីឡា ទទួលទានអាហារ ជាពិសេស ពួកគេឲ្យគាត់កំដរច្រៀងការ៉ាអូខេ។ លោកទទួលណាត់ជាមួយភ្ញៀវមិនតិចជាង៣០នាក់ទេក្នុងមួយខែៗ ដែលត្រូវចំណាយពេលប្រមាណជា ២០ម៉ោង ក្នុងមួយសប្តាហ៍៕ មានវីដេអូ

 

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …