Home / កម្មវិធីសំខាន់ / កសិកម្ម / អ្នកបង្កាត់ពូជឆ្មានៅ ស្កុតឡែន ប្រឈមមុខនឹងការបាត់បង់អាជីព

អ្នកបង្កាត់ពូជឆ្មានៅ ស្កុតឡែន ប្រឈមមុខនឹងការបាត់បង់អាជីព

វិទ្យាសាស្រ្តរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សចេះតែនឹកឃើញបង្កើតអ្វីដែលថ្មីៗ ប្លែកៗ ដើម្បីបំពេញតាមសេចក្តីត្រូវការ និងចំណូលចិត្តរៀងៗខ្លួន ដែលពេលខ្លះភ្លេចអំពីល័ក្ខខ័ណ្ឌធម្មជាតិ។

ការបង្កាត់ពូជឆ្មាដ៏សម្បូរបែបនៅស្កុតឡែន (Scotland) បាននឹងកំពុងចោទជាបញ្ហា។ គេបានរកឃើញថា ហ្សេនដែលបង្កាត់ឲ្យឆ្មាមានត្រចៀកបាក់ធ្លាក់់ បានបង្ករឲ្យមានជំងឺឈឺសន្លាក់ឆ្អឹង ដែលភាសាអង់គ្លេសហៅថា “arthritis”។

សមាគមគ្រូពេទ្យសត្វរបស់ប្រទេសអង់គ្លេស ចង់ឲ្យបញ្ឈប់នូវរាល់ការបង្កាត់ពូជថ្មីៗតទៅទៀត។ ពួកគេថា ឆ្មារទាំងនោះមានបញ្ហាសុខភាពធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពួកគេត្រូវមានជំងឺរ៉ាំរ៉ៃ រងនូវភាពឈឺចាប់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ និងមិនអាចព្យាបាលបាន។

អ្នកបង្កាត់ពូជសត្វទាំងនោះ ធ្វើការតវ៉ាថា ពូជមួយចំនួនទៀតមិនមានបញ្ហានោះទេ ដូច្នេះគេមិនគួរបញ្ឈប់ទាំងអស់បែបនេះទេ។

ទោះយ៉ាងណាក្តី មនុស្សចេះតែព្យាយាមកែប្រែធម្មជាតិ ដើម្បីបំពេញនូវមហិច្ឆតារបស់ខ្លួន ទាំងសត្វ ទាំងរុក្ខជាតិ ទាំងពណ៌ ទាំងក្លិន ទាំងរសជាតិ គ្មានទីបញ្ចប់ទេ៕

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …