Home / កំសាន្ត / កំប្លែង / ឪកាសមាសមកដល់ហើយ អ្នកណាខ្លះចូលចិត្តច្រៀងអាយ៉ៃ?

ឪកាសមាសមកដល់ហើយ អ្នកណាខ្លះចូលចិត្តច្រៀងអាយ៉ៃ?

អ្នកអាយ៉ៃដ៏ល្បីឈ្មោះគឺ លោក ព្រហ្ម ម៉ាញ បានសម្តែងនូវក្តីបារម្មណ៍ចំពោះកង្វះធនធានផ្នែកចម្រៀងអាយ៉ៃនាពេលបច្ចប្បន្ន។ ក្នុងសុឆន្ទៈជួយលើកស្ទួយវិស័យមួយនេះ លោកបានសហការជាមួយសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បី​បង្កើត​សាលា​បង្រៀន​អាយ៉ៃ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដោយ​ឥត​គិតថ្លៃ។ លោកបានបន្ថែមទៀតថា សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងមានផ្តល់ជាអាហារបីពេលក្នុង១ថ្ងៃ និងផ្តល់ជាកន្លែងឲ្យស្នាក់នៅផងដែរ។ សាលា​អាយ៉ៃ​នេះ នឹង​លេចរូបរាង​ឡើង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច។ អ្នក​ចាប់អារម្មណ៍​អាច​ចុះឈ្មោះ​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​លោក ព្រហ្ម ម៉ាញ ផ្ទាល់ ឬទាក់ទងមកសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ដោយឥតគិតថ្លៃ៕

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ …