Home / គតិមាស / ១០​ចំណុច ជាគោលការណ៍ជោគជ័យរបស់ Jack Ma

១០​ចំណុច ជាគោលការណ៍ជោគជ័យរបស់ Jack Ma

តើអ្វីដែលធ្វើឲ្យបុរសជនជាតិចិន មាឌតូចល្អិត Jack Ma អាចក្លាយខ្លួនពីកូនអ្នកក្រ ទៅជាមហាសេដ្ឋីលំដាប់ពិភពលោកទី១៨បាន? លោកបានចាប់ផ្តើមពីបាតដៃទទេរ រួមជាមួយនឹងការជំទាស់ពីក្រុមគ្រួសារ និងមិត្តភក្តិ មិនតែប៉ុណ្ណោះខ្លួនជាបុគ្គលម្នាក់ ដែលគ្មានជំនាញលើការងារIT ទាល់តែសោះទៀតផង ប៉ុន្តែគាត់នៅតែបោះជំហានទៅមុខ រហូតក្លាយបានជោគជ័យលើវិស័យនេះ។ ខាងក្រោមជាគោលការណ៍១០ចំណុចរបស់លោកម៉ា៖

  1. ស៊ាំនឹងការបដិសេធ៖ ភាពបរាជ័យរបស់លោកម៉ា មានច្រើនរាប់មិនអស់ ចាប់តាំងពីរៀននៅបឋមសិក្សា ពេលចូលមហាវិទ្យាល័យ និងរកការងារធ្វើក៏ដូចគ្នា គាត់ត្រូវគេបដិសេធជាច្រើនលើកច្រើនសារ។ ទោះលោកត្រូវសង្គមបដិសេធលោកក្តី បុរសខ្លួនតូច ចិត្តធំរូបនេះ ជាមនុស្សស៊ាំនឹងភាពបរាជ័យ បានរៀនសូត្រពីវា និងនៅតែបន្តដំណើរទៅមុខជានិច្ច។
  2. រក្សាក្តីស្រម័យអ្នកឲ្យមានជីវិត៖ ពិភពលោកនេះមានលុយច្រើនមិនខ្វះទេ អ្វីដែលខ្វះគឺអ្នកដែលមានក្តីស្រម័យពិតប្រាកដ និងស៊ូស្លាប់រស់ដើម្បីក្តីស្រម៉ៃរបស់គេ។
  3. ផ្តល់ការគោរព៖ លោកថា “ការគោរពជារឿងសំខាន់។ ខ្ញុំមិនចេះអ្វីទាល់តែសោះអំពី IT តែខ្ញុំមានការគោរពបុគ្គលិកគ្រប់គ្នា”។ លោកបានហៅខ្លួនឯងថាជា “មនុស្សខ្វាក់ជិះលើខ្នងខ្លាខ្វាក់”។ ការចេះគោរពគ្នា ជាគុណសម្បត្តិមិនចេះសាបសូន្យ
  4. កុំខ្វល់ពីមនុស្សភាគតិច៖ នៅពេលដែលមានមនុស្សប្រមាណ ២-៣ពាន់នាក់ តវ៉ានៅមុខក្រុមហ៊ុនលោក លោកមិនខ្វល់ទេ ព្រោះវាតិចតួចណាស់ បើធៀបនឹងអ្នកដែលកំពុងប្រើប្រាស់សេវាក្រុមហ៊ុន មានរហូតដល់៨០០លាននាក់នោះ។
  5. ចេះបណ្តុះគំនិត៖ អភិវឌ្ឍន៍ខ្លួនជាប្រចាំ និងប្រមើលមើលពីតម្រូវការនាពេលខាងមុខ។ ពេលគិតចង់ធ្វើអ្វីមួយ ទីមួយត្រូវមើលថា “តើកិច្ចការនោះនឹងជួយដោះស្រាយបញ្ហាសង្គមបានទេ?” ព្រោះថាបើវាអាចជួយដល់សង្គមបានកាន់តែច្រើន ការងារនោះកាន់តែមានឪកាសជោគជ័យជាងគេ។ ទី២ ត្រូវគិតពីរយៈពេលនៃការជោគជ័យ។ យើងមិនអាចដើរផ្លូវដ៏វែងឆ្ងាយ គ្រាន់តែ សម្រេចបានផលជោគជ័យសម្រាប់ពេលតែ១ខែ ឬក៏៥-៦ខែនោះទេ។
  6. កុំរកស៊ីជាមួយរដ្ឋាភិបាល៖ លោកថា លោកស្រលាញ់ និងស្មោះត្រង់ជាមួយរដ្ឋាភិបាល ប៉ុន្តែដាច់ខាតកុំរៀបការជាមួយឲ្យសោះ។
  7. Have a good name មានឈ្មោះល្អ៖
  8. ទុកអតិថិជនទី១, បុគ្គលិកទី២, ភាគហ៊ុនទី៣៖ លោកថាមានតែអតិថិជនទេស្ថិតនៅជាមួយយើង ទី២គឺបុគ្គលិកគាត់ធ្វើការឲ្យយើង ឯអ្នកភាគហ៊ុនវិញ តែងតែរត់ចោលយើងពេលយើងមានបញ្ហា។
  9. កុំចេះតែបន្ទោស កុំចាំតែតវ៉ា ឬទាមទារ តែត្រូវស្វែងរកឪកាស៖ បើអ្នកមិនសាក ធ្វើម៉េចអាចដឹងថាវាមានឪកាសឬអត់? ត្រូវចាំថា ឪកាសតែងមាននៅទីណាដែលមានការទាមទារ។
  10. ត្រូវមានជំនឿចិត្ត៖ ដរាបណាអ្នកមិនបោះបង់ អ្នកនៅតែមានឪកាស។ ការបោះបង់កណ្តាលផ្លូវ គឺជាកំហុសដ៏ធំ។ ឲ្យតែក្រុមអ្នកដឹងច្បាស់ថាពួកខ្លួនចង់ធ្វើអ្វីឲ្យប្រាកដ នោះគ្នាយើងតែម្នាក់ ស្មើគេដប់នាក់បាត់ទៅហើយ៕
Loading...

Check Also

JackMa_កុំចម្លងគេ!