Home / ព័ត៌មានក្នុងស្រុក / ​ថៃបាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់មកកម្ពុជាវិញជាបន្តបន្ទាប់

​ថៃបាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់មកកម្ពុជាវិញជាបន្តបន្ទាប់

(​ខែត្របន្ទាយមានជ័យ​) ៖​ ក្នុងឱកាស​ជិត​ដល់​ថ្ងៃបុណ្យ​​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ ប៉ូលីស​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ជាច្រើន​នាក់ ដឹកតាមរថយន្តទ្រុងមក​ស្រុក​វិញជាបន្តបន្ទាប់។​ការចាប់​បញ្ជូន​នេះ​ធ្វើឡើង​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខែត្រ​។
​ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខែត្របានឲ្យ​ដឹងថា ពលករទាំងនោះប្រឈមទៅនឹងបញ្ហា ដែលត្រូវបន្តដំណើរទៅស្រុកកំណើត ហើយពួកគាត់មួយចំនួននៅមិនទាន់ទទួលបានឥវ៉ាន់របស់គេទេ ដោយត្រូវរងចាំមេខ្យល់ជ្រេយកតាមរទេះ មានការយឺតយ៉ាវ ដែលធ្វើឲ្យពួកគាត់ត្រូវរងចាំមិនអាចបន្តដំណើរបន្តទៅស្រុកកំណើតបាន។​
​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខែត្របន្ទាយមានជ័យ បានបន្តទៀតថា រយៈពេល​ជាង​១០​ថ្ងៃ​ពោល​ចាប់តាំងពី​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ទោ​ អាត់ ខែ​ម ស្នងការ​នគរ​បាន​ខេត្ត​ក៏​ដូច​ជា​ប្រធាន​ការិយាល័យ​បង្កើត​ស្នាក់​ការ​សម្ភាស និង​ទទួល​ពាក្យបណ្តឹង​ពលករ​ប្រចាំ​នៅ​ទីតាំង​ទទួល​ពលករ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ខាង​លោក​បាន​ជួយ​ដល់​ពលករ​បាត់​សម្ភារ ឬ​ឥ​វ៉ា​ន់​បាន​ចំនួន​៤​លើក​ប្រគល់​ជូន​ពលករ​វិញ ។ ​លោកក៏បានបញ្ជាក់ដែរថា រាល់​ពលករ​ដែល​បាត់​សម្ភារ​ហើយ​ខាង​លោក​ជួយ​ស្រាវជ្រៀវ​យក​ឲ្យ​វិញ​ពុំ​មាន​ពលករ​ណា​អស់ប្រាក់​ឡើយ តែលោកបាន​ដកហូត​ដាវ​សាំ​ម៉ូ​រ៉ៃ​ដែល​ពលករ​យក​មក​ពី​ថៃ​បាន​២​ដើម​ព្រមទាំង​ជួយ​ការពារ​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ទទួល​ពលករ និង​ជួយ​សម្រួល​ចរាចរ​ដល់​រថយន្ត​ថៃ​ដើម្បី​ដឹក​ពលករ​ចូល​ទីនោះ​បាន​ស្រួល​ផង​ដែរ។

យើងជាខ្មែរមិនចង់ឃើញទិដ្ឋភាពបែបនេះកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរនោះទេ។ សូមបងប្អូនព្យាយាមស្វែងការងារ​ ឬមុខរបរណាក្នុងស្រុក ដើម្បីអាចរស់នៅជួបជុំក្រុមគ្រួសារ ដូចពាក្យបុរាណថា “ជួញជិតប្រសើរជាងជួញឆ្ងាយ”។ តែបើជាជម្រើសតែមួយរបស់បងប្អូន គួរតែធ្វើតាមផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ជៀសវាងការជឿតាមមេខ្យល់ខុសច្បាប់ ដែលធ្វើឲ្យពួកគាត់ជួបរឿងបែបនេះគឺ “ប្រាក់ក៏បង់ ថង់ក៏ដាច”៕

Loading...

Check Also

ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានដឹងថា មានកូនព្យុះមួយឈ្មោះថា តាឡាស ជាព្យុះទី៤ប្រចាំឆ្នាំ២០១៧នេះ កំពុងស្ថិតក្នុងសមុទ្ទចិនខាងត្បូង។ កូនព្យុះនេះនឹងភ្ជាប់ខ្លួនទៅនឹងសម្ពាធទាប លាតសន្ធឹងលើអាងទន្លេមេគង្គក្នុុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ កក្កដា ២០១៧នេះ។ ដោយឡែកនៅកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ …